ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះការបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung

(VOVWORLD) -
ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះការបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung   - ảnh 1ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue វាយតំលៃខ្ពស់ចំពោះការបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung នៅប្រទេសវៀតណាម 

នារសៀលថ្ងៃទី ១៥ វិច្ឆិកានៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីលោក Vuong Dinh Hue បានទទួលជួបសន្ទនាលោក Shim Wonhwan អគ្គនាយកក្រុមហ៊ុន Samsung Vietnam ។

ក្នុងពិធីទទួល ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះកម្មវិធីអភិវឌ្ឍន៍សហគ្រាសផ្គត់ផ្គង់ បង្កលក្ខណះអភិវឌ្ឍន៍ឧស្សាហកម្មឧបត្ថម្ភរបស់វៀតណាមបង្កើនអត្រាផលិតផលក្នុងស្រុករបស់ Samsung  នៅប្រទេសវៀតណាម។លោកបានអំពាវនាវឱ្យក្រុមហ៊ុន Samsung វិនិយោគយ៉ាងសកម្មលើផលិតផលស្របតាមផែនការនិងដំណើការដែលបានគ្រោងទុករួចហើយនៅតាមបណ្តាខេត្តដែលជាទីតាំងរបស់គម្រោង ហើយបានដាក់ពង្រាយគម្រោងការណ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍នៅវៀតណាមនាពេលឆាប់ៗនេះ។រីឯ  លោក  Shim Wonhwan បានអោយដឹងថា៖ ក្រុមហ៊ុន Samsung បានបង្កើតកម្មវិធីលម្អិតមួយដើម្បីជំរុញសហគ្រាសវៀតណាមឱ្យក្លាយទៅជាអ្នកផ្គត់ផ្គង់របស់ខ្លួន ដោយការរៀបចំសិក្ខាសាលានិងការតាំងពិព័រណ៍ឧស្សាហកម្មឧបត្ថម្ភដើម្បីស្វែងរកអ្នកផ្គត់ផ្គង់ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ