ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ទទួលជួប ប្រធានសហព័ន្ធកីឡាអុកពិភពលោក

(VOVWORLD) - ក្នុងជំនួបជាមួយលោក Kirsan Ilyumzhinov ប្រធានសហព័ន្ធកីឡាអុក ពិភពលោក (FIDE) នាថ្ងៃទី ១០ ខែមីនា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ FIDE ក្នុងការ អភិវឌ្ឍកីឡាអុក។
 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ទទួលជួប ប្រធានសហព័ន្ធកីឡាអុកពិភពលោក - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Vu Duc Dam ទទួលជួប ប្រធានសហព័ន្ធកីឡាអុកពិភពលោក 

លោក Vu Duc Dam មានគោលបំណងថាការគាំទ្ររបស់ FIDE មិនត្រឹមតែជួយឧបត្ថម្ភក្នុងការបង្វឹកបង្ហាត់និង បណ្តុះបណ្តាលកីឡាករលេងអុកប៉ុណ្ណោះ ប៉ុន្តែថែមទាំងការងារបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចែករំលែកបទ ពិសោធន៍នៃការរៀបចំការប្រកួតកីឡាអុកអន្ដរជាតិផងដែរ។ លោក Vu Duc Dam ក៏បានស្នើឲ្យសហព័ន្ធកីឡាអុកវៀតណាម ក្រសួងវប្បធម៌-កីឡានិងទេសចរណ៍ បន្តសហការគ្នាយ៉ាងជិតស្និទ្ធ ជាមួយ FIDE ក្នុងការអនុវត្តកម្មវិធី និង រៀបចំការប្រកួតព្រឹត្តិការណ៍កីឡាអុក ដើម្បីអភិវឌ្ឍន៍កីឡានេះថែមទៀត នៅវៀតណាម។

ប្រធានសហព័ន្ធកីឡាអុកពិភពលោក (FIDE) លោក Kirsan Ilyumzhinov សង្កត់ធ្ងន់ថា FIDE នឹងជួយគាំទ្រវៀតណាមយ៉ាង សកម្មក្នុងការរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាអុកដែលមានទ្រង់ទ្រាយធំនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ