ឧបនាយករដ្ឋមន្រ្តីវៀតណាម៖គោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមឆ្ពោះទៅការថែទាំកុមារ

(VOVworld) - ជំនួបជជែកពិភាគ្សា ZEZOtalks អំពីសិទ្ធិកុមារនិងគោលការណ៍ធ្វើ
អាជីវកម្ម ត្រូវបានរៀបចំឡើងជាលើកដំបូងនាព្រឹកថ្ងៃទី២៧ វិច្ឆិកា នៅរដ្ឋធានីហា
ណូយរបស់វៀតណាម។ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
Vu Duc Dam បានឲ្យដឹងថា វៀតណាមជាប្រទេសទី២លើពិភពលោកនិងប្រទេស
ដំបូងនៅទ្វីបអាស៊ីអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីសិទ្ធិកុមារ។
ដោយហេតុនេះ វៀតណាមបានសម្រេចគោលដៅសហស្សវត្សរ៍ជាច្រើនមុនកាល
កំណត់ ក្នុងនោះមានគោលដៅសហស្សវត្សរ៍ទាក់ទិនដល់កុមារ។លោក Vu Duc
Dam បានអះអាងថា ដើម្បីកុមារវៀតណាមត្រូវបានពង្រីកឲ្យអស់សមត្ថភាព បញ្ញា និងអនុវត្តសិទ្ធិគ្រប់គ្រាន់ ត្រូវពង្រីកថែមទៀតតួនាទីរបស់សហគមន៍អង្គភាពអាជី
វកម្ម។
“បណ្ដាអង្គភាពអាជីវកម្មបានសកម្មរួមវិភាគទាដោយការបង្កើតមូលនិធិសប្បុរសម៏
និងដោយសកម្មភាពជួយឧបត្ថម្ភកុមារជាផ្ទាល់។ថ្ងៃនេះ យើងខ្ញុំមានគោលបំណង
ថា ដោយឈរលើស្មារតីនិងគោលការណ៍ធ្វើអាជីវកម្មបានអនុវត្ត បណ្ដាអង្គភាព
អាជីវកម្ម បន្តសកម្មភាពជួយឧបត្ថម្ភកុមារ”។

ឧបនាយករដ្ឋមន្រ្តីវៀតណាម៖គោលនយោបាយអភិវឌ្ឍន៍របស់វៀតណាមឆ្ពោះទៅការថែទាំកុមារ - ảnh 1
ជំនួបជជែកពិភាគ្សា ZEZOtalks អំពីសិទ្ធិកុមារនិងគោលការណ៍ធ្វើអាជីវកម្ម


នៅឱកាសនេះដែរ បានប្រព្រឹត្តទៅពិធីចុះហត្ថលេខារបស់ដំណាងអង្គភាពអាជី
វកម្មវៀតណាមដើម្បីបង្ហាញពីកិច្ចសន្យាចូលរួមការពារសិទ្ធិកុមារនិងគោលការ
ណ៍ធ្វើអាជីវកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ