ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមឡាវ


ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមឡាវ - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មការសេដ្ឋកិច្ចមជ្ឈឹមឡាវ (Image: VOV)



(VOVworld) - នារសៀលថ្ងៃទី២៣ មេសា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃគណៈកម្មការ
ស្រាវជ្រាវយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនៃមជ្ឈឹមបក្សប្រជាជនបដិវត្តន៍ឡាវ
ដឹកនាំដោយលោកប្រធាន Bouasone Bouphavanh។នៅទីនេះ លោក Nguyen
Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមនឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បី
រួមជាមួយឡាវថែរក្សានិងពូនជ្រុំឲ្យទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម
ឡាវ កាន់តែអភិវឌ្ឍន៍យ៉ាងជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ
ថែមទៀត។លោក Bouasone Bouphavanh បានជូនដំណឹងអំពីលទ្ធផលនៃការជួប
ធ្វើការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាមនាពេលកន្លងទៅ។លោកក៏
បានឲ្យដឹងថែមទៀតថា រាល់បទពិសោធន៍ដែលភាគីឡាវសិក្សាបានពីវៀតណាម នឹងរួមចំណែកសំខាន់ក្នុងការធ្វើសេនាធិការសំរាប់ការអភិវឌ្ឍន៍របស់ប្រទេសឡាវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ