ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ចុះត្រួតពិនិត្យការងារជំនះពុះពារលើផលវិបាកដោយការបាក់រន្ទាន

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai ចុះត្រួតពិនិត្យការងារជំនះពុះពារលើផលវិបាកដោយការបាក់រន្ទាន - ảnh 1

(VOVworld) - នាយប់ថ្ងៃទី២៦ មិនា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang
Trung Hai និងក្រុមការងារ បានចុះត្រួតពិនិត្យការងារជួយសង្គ្រោះនៅការដ្ឋាន
សំណង់ Formosa នៅ មណ្ឌលសេដ្ឋកិច្ច Vung Anh ខេត្ត Ha Tinh ភាគកណ្ដាល
វៀតណាម។លោក Hoang Trung Hai បានបញ្ជាណែនាំខេត្ត Ha Tinh ប្រមូលផ្ដុំ
វាយតំលៃស្ថានភាពយ៉ាងឆាប់ រហ័សដើម្បីធ្វើរបាយការណ៍ជាមួយនាយក
រដ្ឋមន្រ្តី។លោកក៏បានស្នើរឲ្យគណៈកម្មាធិការប្រជាជនខេត្ត ត្រួតពិនិត្យឡើង
វិញរាល់ដំណើរការសុវត្ថិភាពពលកម្មទាំងឡាយ ព្រម ទាំងធានាការងារសុវត្ថិភាព
ពលកម្មសំរាប់កម្មករ និងក្រើនរំលឹកខេត្ត Ha Tinh ព្យាបាលទាន់ពេលវេលាមិនទុក
ឲ្យអ្នកណាស្លាប់ថែមទៀតនិងយកចិត្តទុកដាក់ ដល់ការថែទាំគ្រួសាររបស់ជនរង
គ្រោះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ