ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាលរុស៊្ស

ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទទួលជួបសន្ទនាជាមួយក្រុមអ្នកវិទ្យាសាស្ត្រសុខាភិបាលរុស៊្ស - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ខាងស្ដាំ) និង
សាស្រ្តាចារ្យបណ្ឌិត Nikolai Ivanovich ប្រធានក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី (រូបថត៖VGP)


(VOVworld) - នារសៀលថ្ងៃទី២០ តុលា នៅទីស្ដីការរដ្ឋាភិបាល ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយក្រុមអ្នកវិទ្យា
សាស្ត្រនៃសហព័ន្ធរុស្ស៊ីដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។នៅទី
នេះ លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា សំណង់ប្រាង្គដម្កល់សពលោក
ប្រធានហូជីមិញជានិច្ចកាលជានិមិត្តរូបនៃចំណងមិត្តភាព ស្មោះត្រង់ផ្សាភ្ជាប់រវាង
ប្រជាជាតិទាំង២។ថ្នាក់ដឹកនាំបក្សរដ្ឋនិងរដ្ឋាភិបាលវៀតណាមវាយតំលៃខ្ពស់ចំ
ពោះកិច្ចសហប្រតិបតិ្តការលើគ្រប់វិស័យពោរពេញទៅដោយមនោសញ្ចេតនារបស់
បណ្ដាអ្នកវិទ្យាសាស្ត្រសុខាភិបាល បច្ចេកទេសនៃសហភាពសូវៀតមុននេះ ក៏ដូច
ជារុស្ស៊ីនាបច្ចុប្បន្ន។លោក Nguyen Xuan Phuc មានគោលបំណងថា រដ្ឋនិងអ្នកវិទ្យា
សាស្ត្រនានារបស់រុស្ស៊ីបន្តជួយឧបត្ថម្ភវៀតណាមក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ
បច្ចេកវិទ្យាឯកទេស និងការបណ្ដុះបណ្ដាលកម្មាភិបាលវិទ្យាសាស្ត្របច្ចេកទេស
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ