ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ជួបធ្វើការជាមួយតំណាង សហគ្រាសរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី៣០ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅសហព័ន្ធ រុស្ស៊ី ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បានអញ្ជើញជួបធ្វើការ ជាមួយតំណាងនៃសម្ព័ន្ធក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ Rostekh និងសម្ព័ន្ធក្រុមហ៊ុន ផ្លូវដែក RZD។
នៅក្នុងបណ្ដាជំនួបទាំងនេះ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung បាន បញ្ជាក់ថា រដ្ឋាភិបាលវៀតណាមនិងរុស្ស៊ីសុទ្ធតែស្វាគមន៍និងគាំទ្រចំពោះកិច្ច សហប្រតិបតិ្តការរវាងសហគ្រាស វៀតណាមជាមួយសម្ព័ន្ធក្រុមហ៊ុនទាំងពីរខាងលើរបស់រុស្ស៊ី។ លោកឧបនាយករដ្ឋមន្ត្រីចាត់ទុកថា សហគ្រាសនៃភាគីទាំងពីរ មានសក្ដានុពលជាច្រើនដើម្បីសហប្រតិបតិ្តការគ្នា ពិសេសគឺក្នុងបរិបទនៃ បដិវត្តន៍ឧស្សាហកម្ម៤.០នៃតែម្ដង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ