ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥

(VOVWORLD) - ក្នុងក្របខ័ណ្ឌវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥ដែលប្រព្រឹត្តទៅនៅទីក្រុង Vladivostok សហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី៥ ខែកញ្ញា ឧប នាយករដ្ឋមន្រ្តីវៀត ណាមលោក Trinh Dinh Dung បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គក្រោម អធិបតីភាពរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥ - ảnh 1 ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung ជួបសន្ទនាជាមួយសមភាគីរុស្ស៊ីលោកស្រី Olga Golodets (រូបថត៖ VGP)

អញ្ជើញថ្លែងនៅកិច្ចប្រជុំពេញអង្គនេះ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាមហាអំណាចនៅតំបន់អាស៊ី-អឺរ៉ុប រុស្ស៊ីយក ចិត្តទុកដាក់ដល់ការអភិវឌ្ឍយ៉ាងស្វាហាប់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយត្រៀម ខ្លួនជាស្រេចធ្វើការសន្ទនាដោយសមភាពជាមួយប្រទេសដទៃក៏ដូចជាចូលរួមកិច្ចសហប្រតិបតិ្តការពហុភាគីនៅវេទិកានានាដូចជាសហភាពសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) អង្គការសហប្រតិបតិ្តការ Shanghai (SOC) និងវេទិកាសហប្រតិបតិ្តការ សេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ជាដើម។

        ក្នុងឱកាសនេះដែរ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Trinh Dinh Dung បានទទួលជួបជាមួយតំណាងពេញសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ីទទួលបន្ទុកសិទ្ធិសហគ្រាសលោក B. Titop។ លោក Titop បានជម្រាបថា នាពេលកន្លងទៅ រុស្ស៊ីបានចាត់វិធានការជាច្រើនក្នុងកិច្ចការពារសិទ្ធិសហគ្រាស ព្រមទាំងមានគោល បំណងចង់សហប្រតិបតិ្តការជាមួយវៀតណាមដើម្បីផ្លាស់ប្ដូរបទពិសោធន៍លើ វិស័យនេះ។ លោកឧបនាយករដ្ឋមន្រ្តីវៀតណាមបានចាត់ទុកថា នេះជាទិសដៅ សហប្រតិបតិ្តការថ្មីនិងសំខាន់ ដែលជួយអោយសហគ្រាសនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងស្អិតរមួត ហើយធានាផលប្រយោជន៍ដ៏ស្របច្បាប់របស់សហ គ្រាស សំដៅលើកកំពស់ប្រសិទ្ធភាពក្នុងគម្រោងសហប្រតិបត្តិការទ្វេភាគី ផងដែរ។

        នៅក្នុងក្របខ័ណ្ឌដំណើរចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី៥នេះ ឧប នាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung ក៏បានទទួលជួបជាមួយ អភិបាលខេត្ត Primorie លោក Oleg Kozhemiako និងឧបនាយករដ្ឋមន្រ្តីរុស្ស៊ី លោក Yuri Trutnev ដែលជាតំណាងពេញសមត្ថភាពរបស់ប្រធានាធិបតីរុស្ស៊ីនៅ តំបន់ចុងបូព៌ា ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ