ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅសាធារណៈរដ្ឋឯកភាពតង់ហ្សានី

(VOVWORLD) - តាមការអញ្ជើញរបស់រដ្ឋាភិបាលសាធារណៈរដ្ឋឯកភាព តង់ហ្សានី ឧប នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមលោក Trinh Dinh Dung បានអញ្ជើញទៅ បំពេញទស្សនកិច្ចការងារនៅតង់ហ្សានីចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១២ ខែកក្កដា។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Trinh Dinh Dung អញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅសាធារណៈរដ្ឋឯកភាពតង់ហ្សានី - ảnh 1 ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung (រូបថត៖ TTXVN)

នាថ្ងៃទី១០ និងថ្ងៃទី១១ ខែកក្កដា លោកឧបនាយករដ្ឋមន្រ្តីបានទៅបំពេញ ទស្សនកិច្ចនៅតំបន់ពាក់កណ្ដាលស្វយ័ត Zanzibar ជួបសំដែងការគួរសមជាមួយ អនុប្រធានាធិបតីតំបន់ Zanzibar ជួបពិភាក្សាជាមួយអនុប្រធានគណៈបក្ស បដិវត្តន៍ Tanzania ហើយចូលរួមវេទិកាធុរកិច្ចវៀតណាម-តង់ហ្សានីទៀតផង។

        ក្នុងបណ្ដាជំនួបនេះ ឧបនាយករដ្ឋមន្រ្តីលោក Trinh Dinh Dung បានអះអាង ថា វៀតណាមជានិច្ចកាលគោរពនិងមានគោលបំណងចង់ពង្រីកកិច្ចសហប្រតិ បតិ្តការជាមួយប្រទេសអាហ្វ្រិកនានា ដែលក្នុងនោះមានប្រទេសតង់ហ្សានី។ ថ្នាក់ ដឹកនាំតង់ហ្សានីបានសម្ដែងនូវការកោតសរសើរចំពោះការតស៊ូដណ្ដើមឯករាជ្យ ឯកភាពប្រទេសជាតិរបស់វៀតណាមក្នុងសម័យមុន ក៏ដូចជាសមិទ្ធផលគួរអោយ ចាប់អារម្មណ៍នានាក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មីនិងអភិវឌ្ឍប្រទេសជាតិក្នុងសម័យ បច្ចុប្បន្ន ព្រមទាំងចាត់ទុកថា នោះគឺការបំផុសគំនិតនិងគំរូដ៏ភ្លឺស្វាងមួយដែល លើកទឹកចិត្តប្រជាជនតង់ហ្សានីក្នុងការតស៊ូរំដោះប្រជាជាតិនិងអភិវឌ្ឍប្រទេសជាតិផងដែរ។

        ភាគីទាំងពីរបានឯកភាពបង្កើនទំនាក់ទំនងនយោបាយដ៏ជិតស្និទ្ធតាមរយៈ ការផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ទៅវិញទៅមក បង្កើនកិច្ចសហប្រតិបតិ្តការ និងការគាំទ្រគ្នានៅអង្គការសហប្រជាជាតិនិងវេទិកាអន្តរជាតិផ្សេងៗទៀត ព្រម ទាំងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសនៃប្រទេសនីមួយៗសហប្រតិ បតិ្តការធ្វើអាជីវកម្មជាមួយគ្នាផងដែរ។

        អញ្ជើញថ្លែងនៅវេទិកាធុរកិច្ចវៀតណាម-តង់ហ្សានី ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung បានអះអាងថា វៀតណាមត្រៀមជាស្រេចធ្វើជាស្ពាន ដើម្បីជួយអោយទំនិញតង់ហ្សានីជ្រៀតចូលទីផ្សារអាស៊ាន ព្រមទាំងមានគោល បំណងថា តង់ហ្សានីនឹងជួយសម្រួលដល់ទំនិញវៀតណាមជ្រៀតចូលទីផ្សារនៃ ប្រទេសអាហ្វ្រិកខាងកើតនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ