ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vu Duc Dam ទទួលជួបរដ្ឋមន្រ្តីសេដ្ឋកិច្ច ហ្វាំងឡង់លោក Mika Tapani Lintila

(VOVWORLD) - ថ្លែងនៅជំនួបសវនាការជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហ្វាំឡង់លោក Mika Tapani Lintila នាថ្ងៃទី១៥ ខែតុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្រ្តីវៀត ណាមលោក Vu Duc Dam បានស្នើឲ្យហ្វាំឡង់បន្តស្រាវជ្រាវ ជួយឧបត្ថម្ភដល់ គម្រោងអភិវឌ្ឍន៍ថាមពលស្អាតដោយទ្រង់ទ្រាយតូច សម្រាប់គ្រួសារវៀតណាម។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរគប្បីបង្កើនការផ្លាស់ប្ដូរគណៈប្រតិភូសេដ្ឋ កិច្ច ពាណិជ្ជកម្ម ដើម្បីសហគ្រាសនៃភាគីទាំងពីរមានឱកាសស្វែងយល់គ្នា ស្វែង រកឱកាសវិនិយោគ ធ្វើអាជីវកម្ម កសាងមជ្ ឈមណ្ឌលចាប់អាជីព ជំរុញកិច្ចសហ ប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចឌីជីថល់ ពាណិជ្ជកម្មអេឡិចត្រូនិក និងរដ្ឋាភិបាល អេឡិចត្រូនិក ផងដែរ។

        ចំណែកឯរដ្ឋមន្រ្តីសេដ្ឋកិច្ចលោក Mika Tapani Lintila បានអោយដឹងថា រដ្ឋាភិបាលហ្វាំងឡង់មានគោលបំណងចង់បង្កើតបន្ថែមទំនាក់ទំនងនៃភាពជា ដៃគូថ្មីរវាងសហគ្រាសនិងប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជាយកចិត្តទុកដាក់ ដល់យថាទស្សន៍អភិវឌ្ឍន៍ដ៏ទូលំទូលាយថែមទៀតរវាងប្រទេសទាំងពីរក្នុងការ អភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីផ្លាស់ប្ដូរថ្មីនិងចាប់អាជីព ក៏ដូចជាលើវិស័យបច្ចេកវិទ្យា ព័ត៌មាន ទីក្រុងឆ្លាតវៃ ថាមពល និងអប់រំ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ