ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA

(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Ng Keng Hooi នាល្ងាចថ្ងៃទី ១៥ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ AIA ក្នុងទីផ្សារមូលបត្ររដ្ឋាភិបាលរបស់វៀតណាមដោយរយៈពេលវែងពី ២០ ដល់ ៣០ ឆ្នាំ។ 
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA  - ảnh 1 ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ទទួលជួបសន្ទនាជាមួយ
ប្រធានសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA 

នៅក្នុងជំនួបសន្ទនាជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Ng Keng Hooi នាល្ងាចថ្ងៃទី ១៥ សីហា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue បានវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ AIA ក្នុងទីផ្សារមូលបត្ររដ្ឋាភិបាលរបស់វៀតណាមដោយរយៈពេលវែងពី ២០ ដល់ ៣០ ឆ្នាំ។ លោក Vuong Dinh Hue មានបំណងថាសម្ព័ន្ធក្រុមហ៊ុនចូលរួមវិនិយោគនៅក្នុងមូលបត្ររដ្ឋាភិបាលរបស់វៀតណាម និងចូលរួមទីផ្សារមូលបត្ររបស់វៀតណាមទៀត។ លោកបានឲ្យដឹងថា AIA នឹងមានឱកាសដើម្បីជំរុញយ៉ាងខ្លាំង និងបើកទូលាយការវិនិយោគលើវិស័យហិរញ្ញវត្ថុនៅវៀតណាម។

        រីឯខ្លួនវិញ ប្រធាន និងជាអគ្គនាយកប្រតិបត្តិនៃស័ម្ព័ន្ធក្រុមហ៊ុនធានារ៉ាប់រង AIA លោក Ng Keng Hooi បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងកែលម្អបរិយាកាសវិនិយោគ ធ្វើអាជីវកម្មរបស់រដ្ឋាភិបាលវៀតណាមក្នុងពេលកន្លងទៅ ហើយចាត់ទុកថាវៀតណាមជាទីផ្សារមានសក្តានុភាពដើម្បីវិនិយោគលើវិស័យហិរញ្ញវត្ថុ។ លោកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននឹងបន្តវិនិយោគចូលមូលបត្ររដ្ឋាភិបាលរយៈពេលវែងរបស់វៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ