ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញសួរសុខទុក្ខ និងធ្វើការជាមួយគណកម្មការគ្រប់គ្រងទុនរដ្ឋ នៅសហគ្រាស Agribank និង VNPT

(VOVWORLD) -ក្នុងឱកាសដើមឆ្នាំថ្មី នាថ្ងៃទី ១១ ខែកុម្ភៈ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue ប្រធានគណកម្មការទទួលបន្ទុកការផ្លាស់ប្ដូរថ្មី និងអភិវឌ្ឍន៍សហគ្រាសបានអញ្ជើញទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងធ្វើការជាមួយ គណកម្មការគ្រប់គ្រងទុនរដ្ឋនៅសហគ្រាស ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) និងសម្ព័ន្ធក្រុមហ៊ុនប្រៃសណី និង ទូរគមនាគមន៍វៀតណាម (VNPT) ។
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញសួរសុខទុក្ខ និងធ្វើការជាមួយគណកម្មការគ្រប់គ្រងទុនរដ្ឋ នៅសហគ្រាស Agribank និង VNPT - ảnh 1ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញសួរសុខទុក្ខ និងធ្វើការជាមួយគណកម្មការគ្រប់គ្រងទុនរដ្ឋ (រូបថត៖ toquoc.vn) 

នៅក្នុងជំនួបជាមួយ គណកម្មការគ្រប់គ្រងទុនរដ្ឋនៅសហគ្រាសនោះ លោក Vuong Dinh Hue បានស្នើឲ្យគណកម្មការនេះត្រូវផ្ដោតលើការរៀបចំរចនាសម្ព័ន្ធឡើងវិញយ៉ាងទំលំទូលាយ ផ្លាស់ប្ដូរថ្មីការចាត់តាំង លើកម្ពស់ប្រសិទ្ធភាពរបស់សម្ព័ន្ធក្រុមហ៊ុន អគ្គក្រុមហ៊ុនទទួល និងអនុវត្តន៍ភារកិច្ចបង្កើតសមត្ថិភាពផលិតកម្មថ្មី ដើម្បីទទួលបានប្រសិទ្ធភាពយ៉ាងច្បាស់លាស់ អំពីសន្ទស្សន៍នានា ដែលរដ្ឋាភិបាលប្រគល់ជូនបណ្ដាសម្ព័ន្ធក្រុមហ៊ុន និងអគ្គក្រុមហ៊ុន។

នៅក្នុងជំនួបជាមួយ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) នោះ ឧបនាយករដ្ឋមន្រ្តី លោក Vuong Dinh Hueបានស្នើឲ្យ Agribank ធានាការផ្ដល់ទុនឲ្យទាន់ពេលវេលា ដែលមានគុណភាពខ្ពស់សម្រាប់ខឿនសេដ្ឋកិច្ច។ ធនាគាររៀបចំរចនាសម្ពន្ធ័ក្បាលម៉ាស៊ីនឡើងវិញប្រកបដោយប្រសិទ្ធភាពខ្ពស់ជាង បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និង សមិទ្ធិផលនៃបដិវត្តន៍ 4.0 ប៉ុន្តែត្រូវច្បាមជាប់លើវិស័យកសិកម្ម កសិករ និងជនបទ។

នាថ្ងៃដដែល លោក Vuong Dinh Hue បានអញ្ជើញទៅសួរសុខទុក្ខ និងធ្វើការនៅ សម្ព័ន្ធក្រុមហ៊ុនប្រៃសណី និង ទូរគមនាគមន៍វៀតណាម (VNPT)។ នៅទីនេះ លោក Vuong Dinh Hue បានស្នើឲ្យសម្ព័ន្ធក្រុមហ៊ុនគប្បីអភិវឌ្ឍន៍ប្រព័ន្ធអេកូសម្រាប់ការអភិវឌ្ឍ បច្ចេកវិទ្យា 4.0 និងបច្ចេកវិទ្យាឌីជីថលលើសសរទ្រូងចំនួន ៣ គឺ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ធនធានឌីជីថល និង គោលនយោបាយផ្លាស់ប្តូរឌីជីថលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ