ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃជ័យជំនះ Nui Thanh

(VOVworld) - នាយប់ថ្ងៃទី២៥ ឧសភា ខេត្ត​Quang Nam ភាគកណ្ដាលវៀតណាម
បានរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃជ័យជំនះ Nui Thanh (ថ្ងៃទី២៦
ឧសភា)។ការប្រយុទ្ធនៅទួល Nui Thanh មុននេះ៥០ឆ្នាំ ជាការប្រយុទ្ធដំបូងដែល
កងទ័ពប្រជាជនវៀតណាមវាយឈ្នះលើចក្រពត្តិអាមេរិកនៅសមរ ភូមិភាគខាង
ត្បូង ចាប់ផ្ដើមដំណើរការកំទិចយុទ្ធសាស្ត្រ “សង្គ្រាមទាំងមូល” របស់ អាមេរិក។
មកដល់ពេលនេះ មណ្ឌលសេដ្ឋកិច្ចបើកចំហ Chu Lai នៅស្រុក Nui Thanh បាន
ក្លាយទៅជាទីកន្លែងដែលគួរឲ្យទាក់ទាញបំផុតរបស់វិនិយោគិន បើកចេញឱកាស
សហប្រតិបតិ្តការនិងអភិវឌ្ឍន៍ បង្កើតកម្លាំងចលករជំរុញការ អភិវឌ្ឍន៍សេដ្ឋកិច្ចនៅ
តំបន់ភាគខាងត្បូងនៃខេត្ត Quang Nam។ថ្លែងមតិនៅពិធី នេះ ឧបនាយករដ្ឋមន្រ្តី
វៀតណាមលោក Nguyen Xuan Phuc បានអះអាងថា៖
ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃជ័យជំនះ Nui Thanh - ảnh 1
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ថ្លែងមតិនៅពិធីនេះ (រូបថត៖VOV)

“ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៥០នៃជ័យជំនះ Nui Thanh យើងមាន មោទនភាពរំលឹកឡើងវិញនូវប្រពៃណីដ៏ភ្លឺស្វាងរបស់កងទ័ពនិងប្រជាជន រួមគ្នា ប្ដេជ្ញាឆ្លងកាត់លើរាល់ការលំបាក អនុវត្តប្រកបដោយជោគជ័យភារកិច្ចក្នុង
ដំណាក់កាលថ្មី។ខ្ញុំស្នើរឲ្យបក្សភាគ រដ្ឋអំណាចនិងប្រជាជនខេត្ត Quang Nam ខំប្រឹងប្រែងសំរេចគោលដៅ ភារកិច្ចទាំងអស់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ឆ្នាំ២០១៥និងក្នុងរយៈពេល៥ឆ្នាំ (២០១០-២០១៥)”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ