ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong - ảnh 1
លោក Nguyen Xuan Phuc ថ្លែងមតិនៅក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong
(រូបថត៖VGP)

(VOVworld) - នាព្រឹកថ្ងៃទី៣១ តុលា ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen
Xuan Phuc បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំទីក្រុង Hai Phong ភាគឦសាន
វៀតណាមអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅទីក្រុង។លោក Nguyen Xuan
Phuc បានលើកសរសើរបក្សភាគ រដ្ឋអំណាចនិងប្រជាជនទីក្រុង Hai Phong ដោយ
បានខំប្រឹងប្រែងអនុវត្តន៍ព្រមៗគ្នាគោលការណ៍ធំៗរបស់ មជ្ឈឹមក៏ដូចជាទីក្រុងផង
ដែរ។ជាពិសេសគឺការដែលមហាសន្និបាតបក្សភាគ ទីក្រុងអាណត្តិ២០១៥-២០២០
បានដាក់ចេញគោលដៅកសាង Hai Phong ក្លាយ ទៅជាមជ្ឈមណ្ឌលសេវាកម្ម​ ឧស្សា
ហកម្មធំមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងជាមជ្ឈមណ្ឌលអភិវឌ្ឍន៍សេដ្ឋកិច្ច
សមុទ្រនៃទូទាំងប្រទេស ព្រមទាំងជាមជ្ឈ មណ្ឌលអប់រំបណ្ដុះបណ្ដាល សុខាភិ
បាលនិងវិទ្យាសាស្ត្របច្ចេកវិទ្យានៃតំបន់ឆ្នេរ សមុទ្រភាគខាងជើងវៀតណាមផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ