ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនៅស្ថានទូតវៀត ណាមប្រចាំនៅចិន

ឧបនាយករដ្ឋមន្រ្តីវៀតណាមអញ្ជើញជួបសំណេះសំណាលនៅស្ថានទូតវៀត ណាមប្រចាំនៅចិន - ảnh 1

(VOVworld) - ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅចិន អញ្ជើញចូលរួម
ផ្សារណាត់ចិន-អាស៊ាននិងសន្និសីទកំពូលពាណិជ្ជកម្មនិងវិនិយោគចិន-អាស៊ាន
លើកទី១២ នារសៀលថ្ងៃទី១៦ កញ្ញា ឧបនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc
រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខនិង
ជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំនៅ
ចិន។នៅទីនេះ លោក Nguyen Xuan Phuc បានសំណូមពរឲ្យកម្មាភិបាលបុគ្គលិក
គ្រប់រូបបន្តខំប្រឹងប្រែង ជ្រួតជ្រៀបនូវគោលជំហរកិច្ចការបរទេស របស់បក្ស រដ្ឋ
អនុវត្តប្រកបដោយជោគជ័យនូវកិច្ចព្រមព្រៀងជាន់ខ្ពស់រវាង ប្រទេសទាំងពី ជំរុញ
ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុង ជ្រោយរវាងវៀតណាម
និងចិន។ស្ថានទូតវៀតណាមប្រចាំនៅចិនត្រូវជាស្ពាន តភ្ជាប់សំរាប់ការអភិវឌ្ឍន៍
ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ។ទន្ទឹមនឹងនោះ ត្រូវប្ដេជ្ញាតស៊ូការពារ
អធិបតេយ្យភាព បូរណភាពដែនដីរបស់មាតុប្រទេស ការពារសិទ្ធិនិងផលប្រ
យោជន៍ស្របច្បាប់របស់សហគមន៍ជនវៀតណាមដែល កំពុងរស់នៅ ធ្វើការ
និងរៀនសូត្រនៅចិន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ