ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមទទួលឥស្សរិយយសដើម្បីមិត្តភាពសន្តិភាពរបស់វៀតណាម

(VOVworld) – នារសៀលថ្ងៃទី ២៩ ឧសភា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធ បណ្ដាអង្គការមិត្តភាពវៀតណាម លោក Vu Xuan Hong បានប្រគល់គ្រឿង
ឥស្សរិយយសដើម្បី​មិត្តភាពសន្តិភាពរវាងបណ្ដាប្រជាជាតិជូនឲ្យឯកអគ្គរដ្ឋ
ទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម លោក Ha Chan Ho ក្នុងឱកាស​លោក
បញ្ចប់បេសកម្មការទូតនៅវៀតណាម។ ក្នុងពិធីនេះ លោក Vu Xuan Hong បាន
អះអាងថា៖ ក្នុងរយៈពេល ២ ឆ្នាំ កន្លងមក លោក Ha Chan Ho បានរួមចំណែក
ដ៏ធំធេងក្នុងការបង្កើននិងការអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការរវាង
វៀតណាមនិងកូរ៉េខាងត្បូងតាមរយៈបណ្ដាសកម្មភាពដូចជា៖  ការៀបចំ “ឆ្នាំ
មិត្តភាពវៀតណាម-កូរ៉េខាងត្បូង” ប្រកបដោយជោគជ័យការលើកទឹកចិត្ត
បណ្ដាអង្គភាពអាជីវកម្មកូរ៉េខាងត្បូងវិនិយោគចូលវៀតណាមជំរុញការចរចារ
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-កូរ៉េខាងត្បូង (FTA) ជាដើម។ លោក  
Vu Xuan Hong មានគោលបំណងថា៖ ទោះបីក្នុងឋានៈណាក៏ដោយ លោក Ha
Chan Ho នឹងបន្តរួមចំណែកក្នុងការបង្កើនទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការ
ល្អប្រសើវៀតណាម-កូរ៉េខាងត្បូងឲ្យខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ