ឯកអគ្គរដ្ឋទូតចិន Xiong Bo៖ វៀតណាម-ចិន ខិតខំដើម្បីសេចក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ

(VOVWORLD) -  ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំរោង ឆស័ក ២០២៤ អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមបានជួបសម្ភាសន៍ជាមួយឯកអគ្គរដ្ឋ ទូតចិនប្រចាំនៅវៀតណាម លោក Xiong Bo អំពីទស្សនវិស័យនៃទំនាក់ទំនងទ្វេភាគី និងដំណោះស្រាយដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ឯកអគ្គរដ្ឋទូតចិន Xiong Bo៖ វៀតណាម-ចិន ខិតខំដើម្បីសេចក្តីសុខរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ - ảnh 1លោកឯកអគ្គរដ្ឋទូត Xiong Bo (រូបថត៖ TTXVN)

លោកឯកអគ្គរដ្ឋទូត Xiong Bo បានឲ្យដឹងថា ចំណុចលេចធ្លោធំបំផុតក្នុងទំនាក់ទំនងចិន-វៀតណាមនាពេលថ្មីៗនេះ គឺដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក Xi Jinping តាមការអញ្ជើញរបស់អគ្គលេខាបក្ស វៀតណាម លោក Nguyen Phu Trong។ នេះជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ ដំណើរទស្សនកិច្ចលើកនេះទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ សមិទ្ធិផលនយោបាយដ៏សំខាន់បំផុតនោះគឺ ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរបានរួមគ្នាប្រកាសបង្កើតសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ដោយមានអត្ថន័យយុទ្ធសាស្ត្រ ខិតខំដើម្បីសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីបុព្វហេតុសន្តិភាព និងវឌ្ឍនភាពរបស់មនុស្សជាតិ។ ព្រឹត្តិការណ៍នេះកំណត់ទីតាំងថ្មីក្នុងទំនាក់ទំនងចិន-វៀតណាម និងបើកទំព័រថ្មីក្នុងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-វៀតណាម។

យោងតាមឯកអគ្គរដ្ឋទូត Xiong Bo ចិនគាំទ្រយ៉ាងសកម្មវៀតណាមក្នុងការពន្លឿនដំណើរការឧស្សាហូបនីយកម្ម ទំនើបភាវូបនីយកម្ម និងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ដោយមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្តវៀតណាមបានដាក់ចេញ។ លើសពីនេះ ចិនត្រៀមជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម លើវិស័យយានជំនិះថាមពលថ្មី គាំទ្រវៀតណាមដើម្បីសម្រេចបាននូវគោលដៅនាំយកការបំភាយឧស្ម័នសុទ្ធដល់សូន្យត្រឹមឆ្នាំ ២០៥០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ