ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមមានគោលបំណងជំរុញទំនាក់ទំនងទ្វេភាគី

(VOVworld) - ថ្លែងមតិមុនពេលចាប់ផ្ដើមអាណត្តិថ្មី នាថ្ងៃទី២ ធ្នូ ឯកអគ្គរដ្ឋទូតថ្មី
របស់អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius បានថ្លែងការសួរស្ដីជាភាសាវៀត
ណាមទៅដល់ប្រទេសសាម៉ី ដោយមានគោលបំណងជំរុញថែមទៀតទំនាក់ទំនង
កំពុងអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃរវាងប្រទេសទាំង២។លោក Ted Osius ជឿជាក់ថា
ទំនាក់ទំនងវៀតណាម-អាមេរិកនឹងបន្តត្រូវបានពង្រឹង ជាពិសេសគឺនៅពេលភាគី
ទាំង២បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូលើគ្រប់វិស័យ និងកំពុងឆ្ពោះទៅ
ការរំលឹកខួបអនុស្សាវរីយ៍លើកទី២០នៃទិវាបង្កើតទំនាក់ទំនងនាឆ្នាំខាងមុខនេះ។

ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមមានគោលបំណងជំរុញទំនាក់ទំនងទ្វេភាគី - ảnh 1
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមលោក Ted Osius


“សេចក្ដីសម្រេចចិត្តរបស់លោកប្រធានាធិបតី Barack Obama ដែលតែងតាំងខ្ញុំធ្វើជា
ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាម បានក្លាយសុបិន្តរបស់ខ្ញុំទៅជា
ការពិត។ខ្ញុំមានគោលបំណងជំរុញទំនាក់ទំនងដៃគូលើគ្រប់វិស័យតាមរយៈការ
បង្កើនកម្មវិធីផ្លាស់ប្ដូរនិសិត្ស ជំរុញខ្លាំងកិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិ
បាលនិងការពារបរិស្ថាន”។
លោក Ted Osius ជាអ្នកការទូតជើងចាស់ដែលធ្លាប់ធ្វើការនៅឥណ្ឌូណេស៊ី ឥណ្ឌា
ថៃ ហ្វីលីពីននិងវៀតណាម។លោក ត្រូវបានព្រឹទ្ធសភាអាមេរិកសច្ចានុម័តជា
ឯកអ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅវៀតណាមនាថ្ងៃទី១៩ វិច្ឆិកាកន្លងទៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ