ឯកអគ្គរដ្ឋទូតនៃសហភាពអឺរ៉ុបឯកភាពពន្យាពេលបទដាក់ទណ្ឌកម្មទៅលើរុស្ស៊ី

(VOVWORLD) - ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង បានដកស្រង់សម្ដីរបស់មន្ត្រីការទូត EU មួយចំនួនដែលថា ក្រុមឯកអគ្គរដ្ឋទូត EU បានឯកភាពពន្យាពេលបទដាក់ទណ្ឌ កម្មនេះបន្ថែម៦ខែទៀត ពោលគឺដល់ចុងខែមករាឆ្នាំ២០២២។

នាថ្ងៃទី៣០ ខែមិថុនា ក្រុមឯកអគ្គរដ្ឋទូតនៃប្រទេសសមាជិកសហភាពអឺរ៉ុប (EU) បានឯកភាពលើការពន្យាពេលបទដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ចតម្រង់ទៅលើរុស្ស៊ី ដែល ត្រូវបានអនុវត្តន៍ចាប់តាំងពីឆ្នាំ២០១៤មក បន្ទាប់ពីប្រទេសនេះរួមបញ្ចូលឧបទ្វីបគ្រីមៀ ជាកម្មសិទ្ធិរបស់ខ្លួនឡើងវិញ។
ទីភ្នាក់ងារសារព័ត៌មាន AFP របស់បារាំង បានដកស្រង់សម្ដីរបស់មន្ត្រីការទូត EU មួយចំនួនដែលថា ក្រុមឯកអគ្គរដ្ឋទូត EU បានឯកភាពពន្យាពេលបទដាក់ទណ្ឌ កម្មនេះបន្ថែម៦ខែទៀត ពោលគឺដល់ចុងខែមករាឆ្នាំ២០២២។ បទដាក់ទណ្ឌកម្មតម្រង់ ទៅលើវិស័យសំខាន់ៗរបស់រុស្ស៊ីដូចជាធនាគារ ថាមពលនិងការពារជាតិ។ ការ សម្រេចចិត្តនេះត្រូវបានធ្វើឡើងក្នុងបរិបទដែលព្រុចសែលចាត់ទុកទំនាក់ទំនងជាមួយម៉ូស្គូនៅតែស្ថិតនៅកម្រិតទាបបំផុត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ