ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ

(VOVWORLD) - នាថ្ងៃទី ២៣ ខែកក្កដា ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស. ប) លោក Munir Akram ត្រូវបានបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់ អ. ស.ប (ECOSOC ) សម្រាប់អាណត្តិឆ្នាំ ២០២០-២០២១ ។ 
ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ - ảnh 1 ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅអង្គការសហប្រជាជាតិ (អ. ស. ប) លោក Munir Akram (រូបថត៖ pakistantoday.com.pk)

នៅក្នុងសុន្ទរកទទួលតំណែងនេះ លោក Akram បានវាយតម្លៃថាប្រទេស ជាសមាជិករបស់អង្គការសហប្រជាជាតិ កំពុងតែប្រឈមមុខនឹងបញ្ហាចំនួន ៣ រួមមាន វិបត្តិសេដ្ឋកិច្ចនិងសុខភាព ដោយ សារការឆ្លងរាលដាលនៃជំងឺ Covid-19 ការធ្វើជាក់ស្តែងនូវគោលដៅអភិវឌ្ឍន៍ ប្រ កបដោយចីរភាព (SDGs) និងការគំរាមកំហែងពីការប្រែប្រួលអាកាសធាតុ។

លោកក៏បានសង្កត់ធ្ងន់ថែមទៀតថាការ  ប្តេជ្ញាក្នុងវិស័យនីមួយៗ ត្រូវអនុវត្តជាពុំខានឡើយ។ «កេរ្តិ៍មរតក» នៃអាណានិគមនិយម ការត្រួតត្រារបស់បរទេស និងការរើសអើងជាតិសាសន៍ សុទ្ធសឹងតែជា“ មូលហេតុមួយដែលមានលក្ខណៈប្រព័ន្ធដ៏សំខាន់នៃវិសមភាព” រវាងបណ្តាប្រទេសជាតិនិងសកម្មភាពផ្ទៃក្នុងរបស់ប្រទេសរៀងៗខ្លួនផងដែរ។

សូមគូសបញ្ជាក់ថា ECOSOC មានសមាជិកចំនួន ៥៤ រូប និងជាស្ថាប័នមួយក្នុងចំណោមស្ថាប័នសំខាន់ៗរបស់ អ. ស. ប រួមជាមួយមហាសន្និបាតនិងក្រុមប្រឹក្សាសន្តិសុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ