ឯកអគ្គរដ្ឋទូតប៉ូឡូញប្រគល់វ៉ាក់សាំង AstraZeneca ចំនួនជាង ៥០ ម៉ឺនដូសដល់ក្រសួងសុខាភិបាលវៀតណាម

(VOVWORLD) - អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong តាងនាមក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងទាំងនេះ។

ឯកអគ្គរដ្ឋទូតប៉ូឡូញប្រគល់វ៉ាក់សាំង AstraZeneca ចំនួនជាង ៥០ ម៉ឺនដូសដល់ក្រសួងសុខាភិបាលវៀតណាម - ảnh 1ឯកអគ្គរដ្ឋទូត Wojciech Gerwel តាងនាមរដ្ឋាភិបាលប៉ូឡូញបានប្រគល់វ៉ាក់សាំង AstraZeneca បង្ការកូវីដ១៩ ចំនួន ៥០១.៦០០ ដូសដល់ក្រសួងសុខាភិបាលវៀតណាម (រូបថត៖ VGP/Tran Minh)

នាព្រឹកថ្ងៃទី ២៣ ខែសីហានៅទីក្រុងហាណូយ លោក Wojciech Gerwel ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពប៉ូឡូញប្រចាំនៅប្រទេសវៀតណាម តាងនាមរដ្ឋាភិបាលប៉ូឡូញបានប្រគល់ឲ្យក្រសួងសុខាភិបាលវៀតណាមនូវ វ៉ាក់សាំងបង្ការកូវីដ ១៩ AstraZeneca ចំនួន ៥០១.៦០០ ដូស ជាអំណោយរបស់រដ្ឋាភិបាលប៉ូឡូញផ្តល់ជូនវៀតណាមបម្រើការងារបង្ការទប់ស្កាត់ជំងឺរាតត្បាត។ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល Truong Quoc Cuong តាងនាមក្រសួងសុខាភិបាលបានទទួលវ៉ាក់សាំងទាំងនេះ។

ក្រៅពីចំនួនវ៉ាក់សាំងទាំងនេះ ប៉ូឡូញក៏បានបញ្ជាក់ថា ត្រៀមជាស្រេចក្នុងការផ្ទេរបន្តនូវវ៉ាក់សាំងការពារជំងឺកូវីដ -១៩ ចំនួន ៣ លានដូសដល់វៀតណាម។ តាមគម្រោង ឧបករណ៍វេជ្ជសាស្ត្រចាំបាច់មួយក្រុមសម្រាប់ការពារជំងឺកូវីដ -១៩ នឹងត្រូវបានប៉ូឡូញបញ្ជូនមកវៀតណាមនៅដើមខែកញ្ញាឆ្នាំ ២០២១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ