ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ លោកខាងលិចបានទទួលស្គាល់នូវការចូលរួមដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន

(VOVWORLD) - ថ្លែងនៅក្នុងសម័យប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គ រដ្ឋទូតរុស្ស៊ី លោក Vasily Nebenzya កាលពីថ្ងៃទី ១៥ ឧសភា បានប្រកាសថា ប្រទេស លោកខាងលិចបានទទួលស្គាល់ទាំងស្រុងនូវការចូលរួមដោយផ្ទាល់របស់ពួកគេនៅ ក្នុងជម្លោះនៅអ៊ុយក្រែន។
លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានរំលឹកថា នាពេលថ្មីៗ នេះ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់លោកស្រី Annalena Baerbock បាននិយាយថា មិន អាចទទួលយកការផ្គត់ផ្គង់អាវុធដល់រុស្ស៊ីពីប្រទេសទី ៣ បានឡើយ ពីព្រោះគេអាច ត្រូវបានចាត់ទុកជាភាគីមួយនៃជម្លោះ។ ផ្ទុយទៅវិញ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបាន ចោទសួរអំពីការដែល យន្តហោះយោធាទាំងស្រុងនៃបណ្ដាប្រទេសលោកខាងលិច កំពុងផ្គត់ផ្គង់សម្ភារៈ យុទ្ធភ័ណ្ឌយោធាជាបន្តបន្ទាប់ដល់អ៊ុយក្រែនដើម្បីរក្សាជម្លោះ នេះ។ លោកឯកអគ្គរដ្ឋទូតរុស្ស៊ីបានអះអាងថា នោះគឺជាការទទួលស្គាល់ជាសាធា រណៈអំពីការចូលរួមដោយផ្ទាល់ពីលោកខាងលិចក្នុងជម្លោះនៅអ៊ុយក្រែន។ កាលពីថ្ងៃម្សិលមិញផងដែរ ក្នុងសេចក្ដីប្រកាសនៅលើគេហទំព័រផ្លូវការរបស់ខ្លួន ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានឲ្យដឹងថា លោកសម្រេច បានកិច្ចព្រមព្រៀងមួយ ជាមួយមេដឹកនាំនៃប្រទេសអ៊ីតាលី អាល្លឺម៉ង់ បារាំង និង អង់គ្លេស ស្តីពីការផ្តល់កញ្ចប់ជំនួយការពារជាតិថ្មីពីប្រទេសទាំងនេះសម្រាប់ទីក្រុង គៀវ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ