ឯកអគ្គរដ្ឋទូតវៀតណាមនៅសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូងជួនសារតាំង

ឯកអគ្គរដ្ឋទូតវៀតណាមនៅសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូងជួនសារតាំង - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមនៅសាធារណៈរដ្ឋអាហ្វ្រិកខាងត្បូងជួនសារតាំង (VNA)


(VOVworld) – នាថ្ងៃទី ២៤ មករា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេស
អាហ្វ្រិកខាងត្បូង លោក Vu Van Dung បានជូនសារតាំងដល់ប្រធានាធិបតី
ប្រទេសម្ចាស់ផ្ទះ លោក Jacob Zuma។ ថ្លែងមតិនៅពិធីជូនសារតាំង ប្រធានា
ធិបតីអាហ្វ្រិកខាងត្បូង លោក Jacob Zuma ជូនពរឯកអគ្គរដ្ឋទូតបំពេញ
អាណត្តិថ្មីប្រកបដោយជោគជ័យរួមចំណែកជំរុញទំនាក់ទំនងជាមួយអាហ្វ្រិក
ខាងត្បូងហើយអះអាងថា៖ អាហ្វ្រិកខាងត្បូងគោរពនិងថ្លែងអំណរគុណ
ជំនួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិក្នុងនិងក្រោយពីការតស៊ូដណ្តើម
សេរីភាពរួចផុតពីរបប Apartheid។ ប្រធានាធិបតី Jacob Zuma ក៏បានឲ្យដឹង
ថែមទៀតថា៖ អាហ្វ្រិកខាងត្បូងយកចិត្តទុកដាក់ដល់ការផ្លាស់ប្តូររដ្ឋអំណាច
នៅអាមេរិក ហើយមានគោលបំណងថា៖ អាមេរិកកែលំអថែមទៀតទំនាក់
ទំនងជាមួយ សហគមន៍អន្តរជាតិ​ ជាពិសេសជាមួយប្រទេសកំពុងអភិវឌ្ឍន៍
នានា៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ