ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Pham Quang Vinh ជូនពរឆ្នាំថ្មីនៅស្ថានទូតឡាវ

(VOVWORLD) - នាថ្ងៃទី១៨ ខែមេសា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានអញ្ជើញមកជូនពរឆ្នាំថ្មី លោក Mai Sayavongs និង ភរិយា រួមទាំង កម្មាភិបាល និង បុគ្គលិក នៅស្ថានទូតឡាវប្រចាំនៅអាមេរិក ក្នុងឱកាសទទួលអំណរបុណ្យឆ្នាំថ្មីប្រពៃណី ឡាវ។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Pham Quang Vinh ជូនពរឆ្នាំថ្មីនៅស្ថានទូតឡាវ - ảnh 1 ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក លោក Pham Quang Vinh ជូនពរឆ្នាំថ្មីនៅស្ថានទូតឡាវ

ក្នុងបរិយាកាសកក់ក្តៅនេះ លោក Pham Quang Vinh បានជូនពរ លោក Mai Sayavongs ភរិយា កម្មាភិបាល និងបុគ្គលិកនៅស្ថានទូតឡាវទាំងអស់ នឹងទទួលអំណរឆ្នាំថ្មីប្រកប ដោយសុខភាពល្អ សុភមង្គល និងទទួលបានភាពជោគជ័យលើគ្រប់ភារកិច្ច។

ក្រឡែកមើលឡើងវិញក្នុងរយៈពេល៣ឆ្នាំដែលបំពេញបេសកកម្មរបស់ខ្លួន នៅទីនេះ លោក Pham Quang Vinh បានចែករំលែកជាមួយលោក Mai Sayavongs អំពីបទពិសោធន៍ និងអនុស្សាវរីយ៍នៃកិច្ចសហប្រតិបត្តិការនិងជួយគាំទ្រគ្នាទៅវិញ ទៅមករវាងស្ថានទូតទាំងពីរ ក្នុងនោះ មានការជម្រុងញទំនាក់ទំនងនៃប្រទេសរៀងៗខ្លួន ជាមួយអាមេរិក ក៏ដូចជា កិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថានទូតអាស៊ាន នៅអាមេរិក ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ