ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ានបានជូនសារតាំងជូនអគ្គលេខាធិការអាស៊ាន


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ានបានជូនសារតាំងជូនអគ្គលេខាធិការអាស៊ាន - ảnh 1
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាស៊ានបានជូនសារតាំងជូនអគ្គលេខាធិការអាស៊ាន (UCA News)


        Vovworld-នាថ្ងៃទី២៨ឧសភានៅលេខាធិការដ្ឋានអាស៊ាននៅទីក្រុង Jakarta
ឥណ្ឌូនេស៊ី ឯកអគ្គរដ្ឋទូត ប្រធានគណៈប្រតិភូតំណាងអចិន្ត្រៃយ៍​វៀត​ណាមប្រចាំ
នៅអាស៊ានលោក Nguyen Hoanh Nam បានជូនសារតាំងរបស់ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រី​ការបរទេសវៀតណាមលោក Pham Binh Minh ជូនអគ្គលេខាធិការ
អាស៊ាន​លោក Le Luong Minh។

        នៅពិធីជួបសន្ទនាបន្ទាប់ពីពិធីជូនសារតាំង អគ្គលេខាធិការអាស៊ានលោក Le
Luong Minh បានវាយតំលៃខ្ពស់តួនាទីនិងកិច្ចសហការជិតស្និទ្ធរវាងគណៈ​កម្មការ
នានានៃតំណាងអចិន្ត្រៃយ៍ប្រចាំនៅអាស៊ាន (CPR) និងលេខាធិការដ្ឋាន​អាស៊ាន
តាមរយៈនោះសម្ដែងបំណងសហប្រតិបត្តិការជិតស្និទ្ធជាមួយ​ឯកអគ្គរដ្ឋទូត​និង
គណៈប្រតិភូវៀតណាមប្រចាំនៅអាស៊ានក្នុងដំណើរការនេះ​នា​ពេលខាងមុខ។

        រីឯឯកអគ្គរដ្ឋទូត Nguyen Hoanh Nam បានអះអាងថា​វៀតណាមគោរព​អាស៊ាន
ក្នុងគោលមាគ៌ាសមាហរណកម្មដំបន់និងអន្តរជាតិរបស់ខ្លួន និងសង្កត់​ធ្ងន់ថា
ដំណាក់កាលបង្កើតសហគមន៍មានអត្ថន័យសំខាន់ចំពោះអាស៊ាននិង​ដំបន់​ទាំង
មូល​រីឯចំពោះវៀតណាមវិញ ឆ្នាំ២០១៥ក៏ជាឱកាសរំលឹកខួបលើក​ទី២០​ឆ្នាំចូលរួម
សមាគម។ ​ដោយអត្ថន័យនោះវៀតណាមនឹងបន្តសកម្មរួមជាមួយ​ប្រទេស​សមាជិក
នានានាំអាស៊ានផ្ទេរទៅជំហានអភិវឌ្ឍន៍ថ្មី កសាងដ៏ជោគជ័យ​សហគមន៍និងពង្រីក
ថែមទៀតតួនាតីរបស់អាស៊ានរួមចំណែកសំរាប់សន្តិភាព​ស្ថិរភាពសហប្រតិបត្តិការ
នៅដំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ