ឯកអគ្គរដ្ឋទូតស្វីស៖ “ការចូលរួមរបស់វៀតណាមក្នុងសន្និសីទ WEF Davos គឺមានសារៈសំខាន់ខ្លាំងណាស់”
(VOVWORLD) - ការដែលវៀតណាមបានចូលរួមយ៉ាងសកម្ម និងបញ្ចេញសំឡេងរបស់ខ្លួន នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) មានសារសំខាន់ណាស់ ក្នុងពិភពលោកដែលកំពុងប្រឈមមុខនឹងភាពតានតឹងជាច្រើន។
នេះជាការលើកឡើងរបស់ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass ក្នុងឱកាសនាយករដ្ឋមន្ត្រី វៀតណាម លោក ហ្វាម មិញ ជីញ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៥៥ របស់ WEF នៅទីក្រុង Davos (ស្វីស) ចាប់ពីថ្ងៃទី ២០-២៣ ខែមករា។
ឯកអគ្គរដ្ឋទូតស្វីសប្រចាំនៅវៀតណាម លោក Thomas Gass។ រូបថត៖ TTXVN |
យោងតាមលោកឯកអគ្គរដ្ឋទូត Thomas Gass ឆ្នាំនេះ WEF Davos មានប្រធានបទ "ភាពជាដៃគូសម្រាប់យុគសម័យឆ្លាតវៃ" ដែលក្នុងនោះថ្នាក់ដឹកនាំនយោបាយនិងសេដ្ឋកិច្ចពិភពលោក រួមជាមួយអង្គការសង្គមស៊ីវិលនឹងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃសង្គមឆ្លាតវៃ ក្នុងបរិបទនៃការផ្ទុះបច្ចេកវិទ្យា ជាពិសេស បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ ដូច្នេះ ការដែលប្រទេសដូចជាវៀតណាមចូលរួមយ៉ាងសកម្ម និងបញ្ចេញសំឡេងរបស់ខ្លួនគឺមានសារសំខាន់ពិសេស ហើយភាគីស្វីសចង់ស្តាប់ការវិភាគរបស់នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញអំពីស្ថានភាព និងដំណោះស្រាយជាសកល ដែលវៀតណាមអាចស្នើឡើងចំពោះបញ្ហាប្រឈមដែលបានដោយ WEF លើកឡើង។
លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ប្រទេសស្វីសចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុទ្ធសាស្ត្រថ្មីរបស់វៀតណាមលើការគៀងគរហិរញ្ញវត្ថុសម្រាប់ FinTech កសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម កៀរគរធនធានសម្រាប់ឧស្សាហកម្មឱសថ និងការច្នៃប្រឌិតថ្មីក្នុងវិស័យថាមពលកកើតឡើងវិញ ឧស្សាហកម្មសេវាកម្ម។ យោងតាមលោកឯកអគ្គរដ្ឋទូត Thomas Gass ទាំងនេះគឺជាវិស័យដែលស្វីសមានប្រៀបខ្លាំង និងផ្តល់អាទិភាពខ្ពស់លើការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម៕