នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការដឹកនាំការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាល

(VOVWORLD) - នារសៀលថ្ងៃទី ១១ មករា នៅទីស្នាក់ការរដ្ឋាភិបាល (នៃទីក្រុងហាណូយ) នាយករដ្ឋមន្រ្តី លោក Pham Minh Chinh បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី ៩ នៃគណៈកម្មាធិ ការដឹកនាំរដ្ឋាភិបាល ស្តីពី “បូកសរុបការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៨ របស់គណៈកម្មាធិការមជ្ឈិមទី ១២ ស្តីពីការបន្តការផ្លាស់ប្តូរថ្មី និងរៀបចំប្រព័ន្ធនយោបាយឱ្យមានភាពរលូន និងដំណើរការប្រកបដោយប្រសិទ្ធភាព។

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការដឹកនាំការរៀបចំក្បាលម៉ាស៊ីនរបស់រដ្ឋាភិបាល - ảnh 1លោកនាយករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី៩ នៃគណៈកម្មាធិការដឹកនាំសម្រួលក្បាលម៉ាស៊ីននៃរដ្ឋាភិបាល (រូបថត៖ VOV)

ក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា រដ្ឋាភិបាលបានឯកភាពលើផែនការដាក់ជូនអាជ្ញាធរមានសមត្ថកិច្ច លើរចនាសម្ព័ន្ធ ស្ថាប័នរបស់រដ្ឋាភិបាលគ្រោងនឹងមានក្រសួង ស្ថាប័នចំនួន ២២ ដែលក្នុងនោះមានក្រសួងចំនួន ១៧ និងស្ថាប័នស្មើរប្រសួង (កាត់បន្ថយក្រសួង ស្ថាប័នចំនួន ៥) និងស្ថាប័នក្រោមឧិវាទរដ្ឋាភិបាលចំនួន ៥ (ស្ថាប័នចំនួន ៣ ត្រូវបានកាត់បន្ថយ)។ ទន្ទឹមនឹងនោះ ក្រសួង ស្ថាប័នបានកាត់បន្ថយអង្គភាពជាច្រើននៅថ្នាក់អគ្គនាយកដ្ឋាន នាយកដ្ឋាន ការិយាល័យ   និងអង្គភាពសេវាសាធារណៈ។

លោកនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើតម្រូវការក្នុងការបង្រួមក្បាលម៉ាស៊ីន និងកាត់បន្ថយក្របខ័ណ្ឌរដ្ឋ រួមនឹងការរៀបចំរចនាសម្ព័ន្ធឡើងវិញ និងលើកកំពស់គុណភាពកម្មាភិបាល មន្ត្រីរដ្ឋការ និងបុគ្គលិកសាធារណៈ; បំពេញល្អគោលនយោបាយសម្រាប់កម្មាភិបាល មន្ត្រីរដ្ឋការ បុគ្គលិក សាធារណៈ និងកម្មករនិយោជិត ដើម្បីរក្សាបាននូវសាមគ្គីភាព និងឯកភាពក្នុងស្ថាប័ន ហើយទន្ទឹមជាមួយគ្នានោះរក្សានិងទាក់ទាញអ្នកដែលមានទេពកោសល្យអាចបំពេញការងារ មានសមត្ថភាព មានគុណភាព និងមានកិត្យានុភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ