ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាមមានសកម្មភាពជាច្រើនរួមចំណែក បង្កើនទំនាក់ទំនងរវាងប្រទេសទាំង២

ឯកអគ្គរដ្ឋទូតអាល់ហ្សេរីប្រចាំនៅវៀតណាមមានសកម្មភាពជាច្រើនរួមចំណែក បង្កើនទំនាក់ទំនងរវាងប្រទេសទាំង២ - ảnh 1
ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang (ខាងឆ្វេង)
និងឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Cherif Chikhi (រូបថត៖TTXVN)


(VOVworld) - ក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតអាល់ហ្សេរីលោក Cherif Chikhi
នារសៀលថ្ងៃទី៨ មករា ប្រធានរដ្ឋវៀតណាមលោក Truong Tan Sangបានអបអរ
សារទឯកអគ្គរដ្ឋទូតដោយបានសម្រេចល្អប្រសើរភារកិច្ចនៅវៀតណាម ដោយ
មានសកម្មភាពជាច្រើន រួមចំណែកបង្កើនទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាង
ប្រទេសទាំង២។វិស័យសហប្រតិបតិ្តការទាំងឡាយរវាងភាគីទាំង២បានធ្វើនា
ពេលកន្លងទៅមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរ ជាពិសេសគឺតំលៃប្រាក់ពាណិជ្ជកម្ម
ទ្វេភាគីទទួលបាន៤០០លានដុល្លាអាមេរិកក្នុង១ឆ្នាំ។ក្នុងឱកាសនេះដែរ ប្រធាន
រដ្ឋលោក Truong Tan Sang បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល់ហ្សេរី ដោយបានបង្កលក្ខណៈងាយស្រួលសំរាប់ពលករវៀតណាមរស់នៅនិងធ្វើការ
នៅប្រទេសសាម៉ី និងជំរុញកិច្ចសហប្រតិបតិ្តការសាជីវកម្មរបស់សម្ព័ន្ធ
ក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមនៅទីនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ