ឱកាសជាច្រើនក្នុងការនាំចេញជលផលទៅកាន់ទីផ្សារអូស្ត្រាលី

(VOVWORLD) - នៅថ្ងៃទី ១ ខែតុលា ក្រសួងការបរទេសបានសម្របសម្រួលជាមួយសមាគមអ្នកនាំចេញនិងផលិតគ្រឿងសមុទ្រវៀតណាម (VASEP) រៀបចំសិក្ខាសាលាមួយស្តីពី “ពន្លឿនការនាំចេញជលផលទៅកាន់ទីផ្សារអូស្ត្រាលី” ក្នុងទម្រង់ជាការរួមបញ្ចូលគ្នាដោយផ្ទាល់មុខនិងតាមអ៊ីនធឺណិតផងដែរ។ 
ឱកាសជាច្រើនក្នុងការនាំចេញជលផលទៅកាន់ទីផ្សារអូស្ត្រាលី - ảnh 1អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Quang Minh ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ TTXVN)

ថ្លែងមតិនៅទីនេះ អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Vu Quang Minh បានស្នើឲ្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ អ្នកនាំចូលនិងសមាគមអូស្ត្រាលីពង្រឹងកិច្ចសហប្រតិបត្តិការ ផ្តល់ព័ត៌មាននិងជំរុញការនាំចូលជលផលរបស់វៀតណាម ក្នុងបរិបទដែលផ្នែកជលផលសមុទ្ររបស់វៀតណាមកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងនិងផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព។

អនុរដ្ឋមន្ត្រីក្រសួងកសិកម្មធនធានទឹកនិងបរិស្ថានអូស្រ្តាលី លោក Andrew Metcalfe វាយតម្លៃថា គ្រឿងសមុទ្រវៀតណាមត្រូវបានអតិថិជនអូស្ត្រាលីជឿជាក់និងពេញចិត្តណាស់។ ដើម្បីឱ្យគ្រឿងសមុទ្រវៀតណាមមានវត្តមានកាន់តែច្រើនឡើងនៅលើទីផ្សារអូស្រ្តាលី ភាគីទាំងពីរត្រូវពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការចែករំលែកព័ត៌មាននិងការគាំទ្រផ្នែកបច្ចេកទេសដើម្បីឱ្យអ្នកផលិតវៀតណាម អាចបំពេញតាមស្តង់ដារល្អប្រសើររបស់អូស្ត្រាលី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ