ឱកាសថ្មីជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងអេហ្ស៊ីប

(VOVWORLD) - សហគ្រាសវៀតណាមជាច្រើនបានរកឃើញដៃគូ ហើយបានយល់ឃើញយថាទស្សន៍ក្នុងការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ក៏ដូចជាយល់ដឹងកាន់តែច្បាស់អំពីទីផ្សារផងដែរ។ 
ឱកាសថ្មីជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការរវាងសហគ្រាសវៀតណាមនិងអេហ្ស៊ីប - ảnh 1ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីប លោក Nguyen Huy Dung ថ្លែងមតិក្នុងសន្និសីទ។ (រូបថត៖ VNA)

ក្នុងរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី ៧ដល់ថ្ងៃទី ៨ ខែកញ្ញា បណ្ដាសហគ្រាសនិងគណៈប្រតិភូក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម មានសកម្មភាពជាច្រើននៅអេហ្ស៊ីប ដូចជា ចូលរួមសិក្ខាសាលាពន្លឿនពាណិជ្ជកម្មវៀតណាម-អេហ្ស៊ីប ផ្លាស់ប្តូរគោលនយោបាយជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មអេហ្ស៊ីប ធ្វើការជាមួយនាយកដ្ឋានពន្លឿនការវិនិយោគអេហ្ស៊ីប ធ្វើការជាមួយសហព័ន្ធសភាពាណិជ្ជកម្មអេហ្ស៊ីប ហើយទៅទស្សនាផ្សារទំនើបធំៗជាច្រើននៅទីក្រុងគែរផងដែរ។ នេះជាព្រឹត្តិការណ៍ពន្លឿនពាណិជ្ជកម្មនិងវិនិយោគដ៏ធំបំផុតរវាងប្រទេសទាំងពីរ ក្រោយពីជំងឺរាតត្បាតកូវីដ-១៩ត្រូវបានគ្រប់គ្រង សំដៅជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ តាមរយៈសកម្មភាពនេះ សហគ្រាសវៀតណាមជាច្រើនបានរកឃើញដៃគូ ហើយបានយល់ឃើញយថាទស្សន៍ក្នុងការនាំចេញទៅកាន់ប្រទេសអេហ្ស៊ីប ក៏ដូចជាយល់ដឹងកាន់តែច្បាស់អំពីទីផ្សារផងដែរ។ អនុប្រធានសភាពាណិជ្ជកម្មទីក្រុង គេរ លោក Ahmed El Wecemy បានឲ្យដឹងថា៖

“សិក្ខាសាលាគឺជាឱកាសដ៏ល្អសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។ នេះជាជំនួបធំរវាងសហគ្រាសនៅឆ្នាំនេះ។ យើងខ្ញុំមានទីផ្សារធំ និងទីតាំងអំណោយផលដែលអាចជាស្ពានសម្រាប់សហគ្រាស វៀតណាម។ ទីផ្សារអេហ្ស៊ីបមានភាពសម្បូរបែប ស្ទើរតែគ្រប់ឧស្សាហកម្ម និងទំនិញទាំងអស់អាចជ្រៀតចូលបាន ជាពិសេសផលិតផលកសិកម្ម ជលផល គ្រឿងអេឡិចត្រូនិច និងសម្លៀកបំពាក់។ យើងខ្ញុំជានិច្ចកាលត្រៀមខ្លួនជាស្រេចជួយគាំទ្រសហគ្រាសវៀតណាមក្នុងការស្វែងរកឱកាសវិនិយោគ ធ្វើអាជីវកម្ម ក៏ដូចជាការដោះស្រាយបញ្ហាជំពាក់ជំពិននានាសម្រាប់សហគ្រាសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ