ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យថាមពលស្អាតរវាងវៀតណាម និងកាណាដា

(VOVWORLD) - នៅថ្ងៃទី២១ ខែតុលា ស្ថានទូតវៀតណាមប្រចាំនៅកាណាដាបានសម្របសម្រួលជាមួយក្រសួងទំនាក់ទំនងអន្តរជាតិនិងភាសាបារាំង Quebec ទីភ្នាក់ងារជំរុញការវិនិយោគ Quebec រៀបចំសិក្ខាសាលាស្តីពី “កិច្ចសហប្រតិបត្តិការវៀតណាម- Quebec (កាណាដា) ក្រោយជំងឺកូវីដ១៩ ៖ ឱកាសក្នុងវិស័យថាមពលស្អាត/ថាមពលកកើតឡើងវិញ”។

នៅក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតលោក Pham Cao Phong បានផ្តល់សំណើរដល់វិនិយោគិនបរទេសចូលមកទីផ្សារវៀតណាមដើម្បីស្វែងរកសក្តានុពលថ្មីៗ។ វៀតណាមបានប្តេជ្ញាបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់វិនិយោគិនបរទេស ដើម្បីធ្វើអាជីវកម្មនិងវិនិយោគនៅក្នុងវិស័យថាមពលស្អាត/ថាមពលកកើតឡើងវិញផងដែរ។

អាជ្ញាធរ Quebec បានសម្តែងក្តីសង្ឃឹមថា សិក្ខាសាលានេះនឹងមិនត្រឹមតែចាប់ផ្តើមបង្កើតទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធរវាងវៀតណាមនិង Quebec ប៉ុណ្ណោះទេប៉ុន្តែ ថែមទាំងជួយបង្កើតភាពជាដៃគូដ៏ស្វាហាប់នៅក្នុងវិស័យថាមពល ក្នុងបរិបទដែលវៀតណាមគឺជាទីផ្សារអគ្គិសនីដែលមានប្រសិទ្ធភាពបំផុតមួយនៅអាស៊ីអាគ្នេយ៍។ តំណាងអាជ្ញាធរ Quebec បានសន្យាថា នឹងបន្តធ្វើការជាមួយស្ថានទូតវៀតណាមប្រចាំនៅកាណាដា ដើម្បីរៀបចំសិក្ខាសាលាលើវិស័យជាច្រើនដែលភាគីទាំងពីរយកចិត្តទុកដាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ