ឱកាសសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់វិស័យអាកាសចរណវៀតណាម ឆ្នាំ​២០១៩

(VOVWORLD) -នាថ្ងៃទី ១៥ ខែកុម្ភៈកន្លងទៅ  ស្ថានទូតអាមេរិកប្រចាំនៅវៀតណាមបានប្រគល់វិញ្ញាបនប័ត្រស្ដីពីការផ្ដល់សច្ចាប័នសមិត្ថភាពឃ្លាំមើលសុវត្ថិភាពអាកាសចរណ៍កម្រិតទី ១ - Category 1 (CAT 1) របស់នាយកដ្ឋានអាកាសចរណ៍សហរដ្ឋអាមេរិក FA សម្រាប់នាយកដ្ឋានអាកាសចរណ៍វៀតណាម។ នេះគឺជាកត្តាដ៏សំខាន់ចំពោះក្រុមហ៊ុនអាកាសចរណ៍របស់វៀតណាម ដែលមានគោលបំណងចង់បើកជើងហោះហើរត្រង់ទៅកាន់អាមេរិក ក៏ដូចជាបើកឱកាសសហប្រតិបត្តិការ និងអភិវឌ្ឍន៍របស់វិស័យអាកាសចរណ៍វៀតណាមផងដែរ។
ឱកាសសហប្រតិបត្តិការនិងអភិវឌ្ឍន៍របស់វិស័យអាកាសចរណវៀតណាម ឆ្នាំ​២០១៩ - ảnh 1 យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម (រូបថត៖ enternews.vn)

វិញ្ញាបនប័ត្រ CAT 1 គឺជាស្តង់ដាឃ្លាំមើលសុវត្ថិភាពអាកាសចរណ៍ដែលត្រូវបានកម្មវិធីវាយតម្លៃសុវត្ថិភាពអាកាសចរណ៍អន្តរជាតិរបស់ FAA ផ្កល់សច្ចប័ន ដោយឈរលើស្ដង់ដារសុវត្ថិភាពសំខាន់ៗចំនួន ៨ របស់ អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) ។នេះគឺជាភ្នាក់ងារបច្ចេកទេសរបស់អង្គការសហប្រជាជាតិដែលបង្កើតស្តង់ដារអន្តរជាតិនិងលើកអនុសាសន៍សម្រាប់ប្រតិបត្តិការ និងថែរក្សាយន្តហោះ។ ប្រសិនបើប្រទេសមួយ មានតម្រូវការបង្កើតជើងហោះហើរពាណិជ្ជកម្មទៅកាន់អាមេរិកគឺត្រូវជាប់ស្តង់ដា CAT1 ជាមិនសិន។ ការដែលវៀតណាមជាប់ស្ដង់ដា  CAT1 គឺមានសារៈសំខាន់ណាស់ព្រោះថានេះគឺជាលក្ខខ័ណ្ឌចាំបាច់សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៃប្រទេស និមួយៗ ដែលមានបំណងចង់បើកជើងហោះហើរទៅកាន់អាមេរិក។ នៅពេលជាប់ CAT1 នោះ បណ្ដាក្រុមហ៊ុនអាកាសចរណ៍វៀតណាមមានសិទ្ធិដាក់ពាក្យសុំបង្កើតជើងហោះហើរត្រង់ទៅកាន់អាមេរិក ព្រមទាំងបើកឱកាសសហប្រតិបត្តិការ code – sharing ជាមួយក្រុមហ៊ុនរបស់អាមេរិកនៅលើជើងហោះហើររបស់ក្រុមហ៊ុនអាមេរិក ក៏ដូចជាបើកឱកាសសហប្រតិបត្តិការ អភិវឌ្ឍជាច្រើន ព្រមទាំងបើកយថាទស្សន៍សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុករបស់វៀតណាមទាក់ទងផ្ទាល់ទីផ្សារថ្មី ជំរុញវិស័យទេសចរណ៍អភិវឌ្ឍន៍តៀតផង។ លោក Nguyen Cong Hoan អគ្គនាយករង ក្រុមហ៊ុនភាគហ៊ុនទេសចរណ៍ហាណូយ Red Tour បានចាត់ទុកថា៖

“ប្រសិនបើមានជើងហោះហើរត្រង់នោះ នឹងបង្កលក្ខណៈងាយស្រួលដ៏ធំធេងសម្រាប់ភ្ញៀវទេសចរវៀតណាមទៅកាន់អាមេរិក ដោយមិនចាំចាប់ត្រូវឆ្លងកាត់ ព្រលានយន្តហោះផ្សេងទៀតនោះទេ។ ម៉្យាងវិញទៀត ភ្ញៀវទេសចរធ្វើដំណើរពីអាមេរិកទៅកាន់វៀតណាម និងមានភាពងាយស្រួលជាងមុន”។

នាបច្ចុប្បន្ននេះ បណ្ដាក្រុមហ៊ុន ទេសចរណ៍វៀតណាម បានបន្ត ទទួលភ្ញៀវទេសចររាប់លាននាក់ទាំងនៅវៀតណាម និងអាមេរិក ហើយនេះគឺជាចំណុចខ្លាំង នៅពេលដែលអត្រាកំណើនប្រចាំឆ្នាំជានិច្ចកាលមាន ២ ខ្ទង់។ លើសពីនេះទៅទៀត អាមេរិកជាប្រទេស ដែលមានចំនួនប្រជាជនច្រើន ហើយមានអត្រាចំណាយខ្ពស់ជាងទីផ្សារជាច្រើននៅលើពិភពលោក។ ហេតុដូច្នេះ ហើយក្រុមហ៊ុនទេសចរណ៍ក្នុងស្រុកមានឱកាសជាច្រើនដើម្បីធ្វើអាជីវកម្មលើទីផ្សារនេះ។ លោក Pham Van Bay នាយករងក្រុមហ៊ុនទេសចរណ៍ Viet Travel សាខាទីក្រុងហាណូយបានឲ្យដឹងថា៖

“ក្នុងដំណាក់កាលដំបូង នៃការបើកជើងហោះហើរត្រង់ថ្មីៗទាំងនេះ ក្រុមហ៊ុន Viet Travel ជានិច្ចកាលរួមសហការជាមួយក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម ដើម្បីផ្ដល់សេវាកម្មល្អបំផុតជូនដល់អតិថិជនវៀតណាម”។

នាបច្ចុប្បន្ននេះ ទីផ្សារអាកាសចរណ៍វៀតណាមត្រូវបានវាយតម្លៃថាមានភាពទាក់ទាញ នៅពេលដែលទទួលបានកំណើនខ្ពស់ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ។ ជាក់ស្ដែង តាមសម្ព័នសមាគមដឹកជញ្ជូនអាកាសចរណ៍អន្តរជាតិ (IATA) ថា វៀតណាមគឺជាទីផ្សាររស់រវើកបំផុតលើពិភពលោក ដែលទទួលបានកំណើនប្រាក់ចំណូលជាមធ្យមគឺ ១៧,៤% ក្នុងរយៈពេល ១០ ឆ្នាំ ជាពិសេសគឺលើវិស័យអាកាសចរណ៍។ តាមការព្យាករណ៍ថាតម្រូវការអាកាសចរណ៍នឹងកើនទ្វេដង ៣ ដង នាពេលខាងមុខ។ កាលពីដើមឆ្នាំ Bamboo Airways បានក្លាយទៅជាក្រុមហ៊ុនអាកាសចរណ៍ទី ៥ របស់វៀតណាម។ ចំណែកឯ ក្រុមហ៊ុន Vietravel បានឲ្យដឹងថា នឹងប្រើប្រាស់យន្តហោះខ្នាតធំ ដើម្បីបើកជើងហោះហើរត្រង់ទៅកាន់អាមេរិក ក្រោយពេលត្រូវបានភ្នាក់ងារគ្រប់គ្រងអកាសចរណ៍សហរដ្ឋអាមេរិកផ្ដល់អាជ្ញាប័ណ្ណផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ