១0ឆ្នាំគ្រោះមហន្តរាយរលកយក្សមហាសមុទ្រឥណ្ឌា៖ការរស់ឡើងវិញនៅតំបន់ដីស្លាប់

១0ឆ្នាំគ្រោះមហន្តរាយរលកយក្សមហាសមុទ្រឥណ្ឌា៖ការរស់ឡើងវិញនៅតំបន់ដីស្លាប់ - ảnh 1
១0ឆ្នាំគ្រោះមហន្តរាយរលកយក្សមហាសមុទ្រឥណ្ឌា៖ការរស់ឡើងវិញនៅតំបន់ដីស្លាប់

(VOV)_មុននេះ១០ឆ្នាំ នាថ្ងៃទី២៦ ធ្នូ ២០០៤ ការង្ជួយដី១មានកំរិត៩,១  Richter បានបំហែកបាតមហាសមុទ្រឥណ្ឌា និងបង្កើតឡើងរលកយក្ស១មាន កំពស់១៧,៤
មែត្រ បំផ្លាញ់តំបន់ផ្សេងៗនៃប្រទេសចំនួន១០ ហើយបោះសម្អាត សហគមន៍ប្រជា
ជននៅឆ្នេរសមុទ្រក្នុងរយៈពេលដ៏ខ្លី។ រហូតមកដល់ពេលនេះ  ១០ឆ្នាំបានកន្លងផុត
ទៅហើយក្តី ប៉ុន្តែជីវភាពរស់នៅប្រចាំថ្ងៃនៅបណ្ដាតំបន់ដែលត្រូវរងឥទ្ធិពលពីរលក
យក្សនេះនៅតែមិនទាន់ស្ដារឡើងវិញជាធម្មតា។

          នៅខេត្ត Aceh ( ឥណ្ឌូនេស៊ី) ជាតំបន់មានមនុស្សចំនួន១៦៨ ០០០  នាក់ ត្រូវ
 ស្លាប់ដោយរលកយក្ស រាត្រីថ្ងៃទី២៥ធ្នូ ពិធីបួងសួង១ដ៏មហោឡារឹកត្រូវបាន រៀបចំ
ឡើងនៅវិហារឥស្លាម Aceh ជាអាគារ១ក្នុងចំណោមអាគារតិចតូច  នៅ ឈររឹងមាំ
ក្រោយពីពេលរលកយក្សឆ្លងកាត់។

          នៅថៃ មនុស្សចំនួន៥ ៣៩៥នាក់ត្រូវស្លាប់ ដែលក្នុងនោះមានភ្ញៀវទេស​ចរណ៍
បរទេសចំនួន២ពាន់នាក់ត្រូវស្លាប់ ពិធីរំលឹកខួបអនុស្សាវរីយ៍ត្រូវបានរៀបចំឡើងនៅ
 Ban Nam Khem ជាភូមិនេសាទ១នៅភាគខាងត្បូងថៃ ​ដែលត្រូវបំផ្លាញ់​ដោយរលក
យក្ស។

          នៅឥណ្ឌា បណ្ដាការធ្វើសមយុទ្ធបង្ការនិងទប់ទល់រលកយក្សក៏បានរៀបចំឡើង
ដើម្បីត្រួតពិនិត្យសមត្ថភាពត្រៀមខ្លូនជាស្រេចទប់ទល់របស់អ្នកនេសាទនៅរដ្ឋ Tamil
Nadu ភាគខាងត្បូងឥណ្ឌា ជាតំបន់ដែលត្រូវរងផលពះពាល​យ៉ាងធ្ងន់​ធ្ងរ​ពីរលកយក្ស
នាឆ្នាំ២០០៤ ដោយមនុស្សចំនួន៦ពាន់នាក់ត្រូវស្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ