២០១៤ - “ឆ្នាំសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន”

២០១៤ - “ឆ្នាំសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន” - ảnh 1
ឆ្នាំ ២០១៤ គឺជា “ឆ្នាំសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន”។ (Image: Vietnam+)

(VOVworld) - ក្នុងសម័យប្រជុំលើកទី ៦៨ ដែលទើបនឹងបានប្រព្រឹត្តទៅ មហា
សន្និបាត អ.ស.ប. បានអនុម័តលើសេចក្តីសម្រេចចិត្ត ក្នុងនោះ ប្រកាសថា៖ ឆ្នាំ
 ២០១៤ គឺជា “ឆ្នាំសាមគ្គីភាពអន្តរជាតិជាមួយប្រជាជនប៉ាឡេស្ទីន”។ សេចក្តី
សម្រេចចិត្តនេះទទួលបានសម្លេងគាំទ្រចំនួន ១១០ សន្លឹក។ សេចក្តីសម្រេចចិត្ត នេះអំពាវនាវជំរុញការអនុវត្តបណ្ដាសិទ្ធិដែលមិនអាចផ្ទេប្តូរនៃប្រជាជាតិប៉ាឡេស្ទីន
ក្នុងនោះ មានសិទ្ធិសម្រេចដោយខ្លួនឯង។ ប្រការនេះគាំទ្រដំណើរ ការសន្តិភាព
នៅមជ្ឈឹមបូព៌ារ។ សេចក្តីសម្រចចិត្តនេះក៏បានស្វាគមន៍ការចាប់ផ្តើមបណ្ដា
ការចរចារសន្តិភាពរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីនឡើងវិញសំដៅដោះ ស្រាយរាល់បញ្ហាអំពីយន្តការនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ចុងក្រោយក្នុងរយៈពេល ៩ ខែ ដែលភាគីទាំង ២ បានឯកភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ