៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម -កម្ពុជា

(VOVWORLD) -នារីនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាសន្យាពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះគឺជាការអះអាងរួមរបស់សម្ព័ន្ធសមាគមនារីវៀតណាម និងសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្នុងកិច្ចចរចាវាយតម្លៃលទ្ធផលសកម្មភាពដំណាក់កាល ២០១៣-២០១៧ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពសហប្រតិបត្តិការដំណាក់កាល ២០១៧-២០២២ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាថ្ងៃទី ១២ កញ្ញា។
៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម -កម្ពុជា - ảnh 1៥០ ឆ្នាំនៃទំនាក់ទំនងវៀតណាម -កម្ពុជា 

នារីនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជាសន្យាពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះគឺជាការអះអាងរួមរបស់សម្ព័ន្ធសមាគមនារីវៀតណាម និងសមាគនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ នៅក្នុងកិច្ចចរចាវាយតម្លៃលទ្ធផលសកម្មភាពដំណាក់កាល ២០១៣-២០១៧ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពសហប្រតិបត្តិការដំណាក់កាល ២០១៧-២០២២ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញនាថ្ងៃទី ១២ កញ្ញា។ អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ម៉ែន សំអន បានវាយតម្លៃខ្ពស់ចំពោះគោលគំនិត កម្មវិធីរបស់សម្ព័ន្ធសមាគមនារីវៀតណាម ក្នុងការពង្រឹង រក្សានិងអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពជាប្រពៃណីនៃប្រទេសទាំងពីរ ហើយអះអាងថាប្រជាជននិងនារីកម្ពុជាជានិច្ចកាលចងចាំនូវប្រពៃណីប្រវត្តិសាស្ត្រដ៏ល្អប្រសើរ ដោយរួមជាមួយប្រជាជន និងនារីវៀតណាមប្រកៀកស្មាក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ និងកាសាងប្រទេសជាតិអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ លោកស្រីឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យសមាគមនារីទាំងពីរនឹងបន្តសហប្រតិបត្តិការលើគ្រប់វិស័យ។

កិច្ចចរចា និងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការពោលខាងលើគឺជាសកម្មភាពស្ថិតក្នុងកម្មវិធី ក្បួនរថយន្តមិត្តភាពនារីវៀតណាម - កម្ពុជា-ឡាវ ដែលប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៦ កញ្ញា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ