៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី៖ រំលឹកវិញ្ញាណក្ខ័ន្ធ និង​ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៥ នាក់

(VOVWORLD) - ក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគម និងចក្រពត្តិ ការតស៊ូប្រយុទ្ធដើម្បីការពារព្រំដែននោះ ពលរដ្ឋវៀតណាមរាប់លាននាក់បានតស៊ូយ៉ាងអង់អាចក្លាហាន ពលីជីវិត ដើម្បីឯករាជ្យ ឯកភាពប្រទេសជាតិ ដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្លា។
៧៥ ឆ្នាំនៃទិវាយុទ្ធជនពិការ និងយុទ្ធជនពលី៖ រំលឹកវិញ្ញាណក្ខ័ន្ធ និង​ បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៥ នាក់ - ảnh 1ពិធីរំលឹកវិញ្ញាណក្ខ័ន្ធ និង បញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៥ នាក់

នាថ្ងៃទី ២៦ ខែកក្កដា នៅឈាបនដ្ឋានយុទ្ធជនពលីខេត្ត Tay Ninh បានប្រារព្ធពិធី រំលឹកវិញ្ញាណក្ខ័ន្ធ និងការបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ២៥៥ នាក់ ដែលបានប្រមូលផ្ដុំនៅភូមិសាស្ត្រខេត្ត និងបញ្ជូនមកពីព្រះរាជាណាចក្រកម្ពុជា។ អញ្ជើញថ្លែងនៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Tay Ninh លោក Vo Duc Trong ប្រធានគណៈកម្មាធិការដឹកនាំការស្វែងរក ប្រមូលផ្តុំ និងកំណត់អត្តសញ្ញាណអដ្ឋិធាតុយុទ្ធជនពលីខេត្ត Tay Ninh បានឲ្យដឹងថា ក្នុងការតស៊ូប្រឆាំងនឹងពួកអាណានិគម និងចក្រពត្តិ ការតស៊ូប្រយុទ្ធដើម្បីការពារព្រំដែននោះ ពលរដ្ឋវៀតណាមរាប់លាននាក់បានតស៊ូយ៉ាងអង់អាចក្លាហាន ពលីជីវិត ដើម្បីឯករាជ្យ ឯកភាពប្រទេសជាតិ ដើម្បីកាតព្វកិច្ចអន្តរជាតិដ៏ថ្លៃថ្លា។ ប៉ុន្មានឆ្នាំមកនេះ ខេត្ត Tay Ninh តែងតែយកចិត្តទុកដាក់ដល់ការស្វែករក និងប្រមូលអដ្ឋិធាតុវីរៈយុទ្ធជនពលីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ