វៀតណាមទាក់ទាញទុន FDI ជាឯតទគ្គកម្មក្នុង​ត្រីមាសទី ១

(VOVWORLD) -វិនិយោគិនបរទេសបានបោះទុនលើវិស័យចំនួន ១៨ ដែលក្នុងនោះផ្ដោតសំខាន់លើវិស័យកឧស្សាហកម្មកែច្នៃ បន្ទាប់មកគឺវិស័យធ្វើអាជីវកម្មអចលនទ្រព្យ និងវិស័យធ្វើសកម្មភាពជំនាញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។
វៀតណាមទាក់ទាញទុន FDI ជាឯតទគ្គកម្មក្នុង​ត្រីមាសទី ១ - ảnh 1 វៀតណាមទាក់ទាញទុន FDI ជាឯតទគ្គកម្មក្នុងត្រីមាសទី ១

យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគវៀតណាម) ថា ក្នុងត្រីមាសទី ១ ឆ្នាំ ២០១៩ ការទាក់ទាញទុនវិនិយោគផ្ទាល់ពីបរទេស (FDI) របស់វៀតណាមទទួលបានទុនវិនិយោគចុះបញ្ជីជាជាឯតគ្គកម្ម ក្នុងរយៈពេល ៣ ឆ្នាំថ្មីៗនេះ។ ជាក់ស្ដែង គិតដល់ថ្ងៃទី ២០ ខែមិនា ទុនចុះបញ្ជីសរុបថ្មីបណ្ដាក់បន្ថែម និងទុនបណ្ដាក់ទិញភាគហ៊ុនរបស់វិនិយោគិនបរទេសទទួលបាន ១០,៨  ពាន់លានដុល្លារអាមេរិក កើនជាង ៨៦ % បើប្រៀបធៀបនឹងរយៈពេលដូចគ្នាពីឆ្នាំ២០១៨។

អំពីវិស័យវិនិយោគ វិនិយោគិនបរទេសបានបោះទុនលើវិស័យចំនួន ១៨ ដែលក្នុងនោះផ្ដោតសំខាន់លើវិស័យកឧស្សាហកម្មកែច្នៃ បន្ទាប់មកគឺវិស័យធ្វើអាជីវកម្មអចលនទ្រព្យ និងវិស័យធ្វើសកម្មភាពជំនាញ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

អំពីដៃគូវិនិយោគ មានប្រទេស និងតំបន់ដែនដីចំនួន ៧៤ បានវិនិយោគទុនចូលមកវៀតណាម ក្នុងនោះ ហុងកុង (ប្រទេសចិន) នាំមុខគេ បន្ទាប់មកគឺ សិង្ហបុរី កូរ៉េខាងត្បូង ចិន និងជប៉ុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ