ផ្អាកការបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវ VNRED Sat-1 របស់វៀតណាមដោយសារអាកាសធាតុអាក្រក។

ផ្អាកការបាញ់បង្ហោះផ្កាយរណបស្រាវជ្រាវ VNRED Sat-1 របស់វៀតណាមដោយសារអាកាសធាតុអាក្រក។ - ảnh 1
កាំជ្រួចរុញ VEGA ផ្ទុកផ្កាយរណបស្រាវជ្រាវ VNRED Sat-1 របស់វៀតណាម (vov.vn)


        VOV-ស្ថាប័នអវកាសអ៊ឺរុប (ESA) និងក្រុមហ៊ុន Arianespace បាន​សំរេច​ចិត្តផ្អាកការបាញ់បង្ហោះកាំជ្រួចរុញ VEGA ផ្ទុកផ្កាយរណបស្រាវជ្រាវ VNRED
Sat-1 របស់វៀតណាមឡើងតារាវិថីដូចជាការគ្រោងទុកជាមុននាម៉ោង​៩​ព្រឹក
ថ្ងៃទី៤ឧសភាតាមម៉ោងវៀតណាម។ បណ្ឌិត Bui Trong Tuyen អនុប្រធាន​
វិទ្យាស្ថានបច្ចេកវិជ្ជាអវកាស ប្រធានគណៈកម្មាការគ្រប់គ្រងគំរោងការ​ផ្កាយ​រណបតូចបណ្ឌិតសភាវិទ្យាសាស្ត្របច្ចេកវិជ្ជាវៀតណាមបានឲ្យដឹងថា៖

        “លក្ខណៈបច្ចេកទេសទាំងអស់ឆ្លើយតបយ៉ាងពេញលេញនូវលក្ខណៈ
ដើម្បីបាញ់បង្ហោះ។ មូលហេតុតែមួយគត់ត្រូវផ្អាតគឺថ្ងៃនេះអាកាសធាតុ
អាក្រក។​ តាម​គំរោងបច្ចេកទេសនោះ គឺផ្កាយរណបត្រឹមតែយឺតតែមួយថ្ងៃ។
ប៉ុន្តែប្រសិនបើ​អាកាសធាតុមិនបានធានានោះការផ្អាកអាចអូសបន្លាយថែម
ទៀត៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ