សកម្មភាពទទួលបុណ្យតេតប្រពៃណី វៀតណាម២០១៣

        VOV-ក្នុងឱកាសបុណ្យតេតប្រពៃណីនៃប្រជាជាតិ សកម្មភាពជាច្រើន​ត្រូវ​
បាន​រៀបចំនៅក្នុងនោងក្រៅប្រទេស។ នាយប់ថ្ងៃទី៨កុម្ភៈ អនុប្រធានរដ្ឋវៀត​
ណាម​លោកស្រី Nguyen Thi Doan បានមកជូនពរបុណ្យតេតកម្មាភិបាលពលករ​
ក្រុមហ៊ុន​ចំកាត់បរិស្ថានទីក្រុងហាណូយ។ អនុប្រធានរដ្ឋចង់ឲ្យក្រុមហ៊ុនបន្ត​
ពង្រីក​ប្រពៃណីសាមគ្គីភាពរួមចំណែកសំខាន់ដើម្បីរដ្ឋធានីកាន់តែបៃតងស្អាត
ពីមួយថ្ងៃទៅមួយថ្ងៃ។

សកម្មភាពទទួលបុណ្យតេតប្រពៃណី វៀតណាម២០១៣ - ảnh 1
សាលាក្រុង ទីក្រុង Paris បានចូលរួមជាមួយស្ថានទុតវៀតណាមប្រចាំនៅបារាំងរៀបចំទទួលបុណ្យតេតប្រពៃណីវៀតណាម។

        នាថ្ងៃទី៨កុម្ភៈ ជាលើកដំបូងសាលាក្រុង ទីក្រុង Paris បានចូលរួមជា​មួយ​ស្ថានទុតវៀតណាមប្រចាំនៅបារាំងរៀបចំទទួលបុណ្យតេតប្រពៃណីវៀតណាម។ នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគួឲ្យយកចិត្តទុកដាក់ចាប់ផ្ដើមឲ្យ
ឆ្នាំជួបប្រាស្រ័យវៀតណាម-បារាំង២០១៣។ មោទនភាពអំពីការដែលជា​លើក​ដំបូងសាលាក្រុងទីក្រុង Paris បានចូលរួមរៀបចំទទួលបុណ្យតេតវៀតណាម
ឯកអគ្គរដ្ឋទូត Duong Chi Dung បានសង្កត់ធ្ងន់ថា៖

        “លើកនេះជាលើកលើកដម្កើងឲ្យការរួមចំណែករបស់សហគមន៍ជនវៀត​ណាមនៅបារាំងចំពោះជីវភាពរស់នៅនៅប្រទេសនេះ។ ខ្ញុំមោទនភាពនិង​រំភើប​
ចិត្ត​ក្នុងពេលដែលពិធីមានវត្តមានរបស់ទេសភិបាលក្រុង Paris រួមជាមួយ​
ទេសភិបាលខ័ណ្ឌទិ៤ សមាជិកសភានានាបានមករួមសប្បាយនិងលើកដម្កើង
​រាល់​ប្រពៃណីដ៏ល្អប្រសើបំផុតរបស់ប្រជាជាតិវៀតណាមនិងពិធីបុណ្យតេត
របស់​យើង។”

សកម្មភាពទទួលបុណ្យតេតប្រពៃណី វៀតណាម២០១៣ - ảnh 2
នេះក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពគួឲ្យយកចិត្តទុកដាក់ចាប់ផ្ដើមឲ្យឆ្នាំជួបប្រាស្រ័យ
វៀតណាម-បារាំង២០១៣។

        នាថ្ងៃដ៏ដែលនៅសហព័ន្ធរុស្ស៊ី ស្ថានទូតវៀតណាមបានរៀបចំការជួបមុខ​ស្និទ្ធស្នាលស្វាគមឆ្នាំម្សាញ់សំរិទ២០១៣។​ថ្លែងមតិបើកការជយបមុខ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីលោក Pham Xuan Son បាន​សង្ឃឹម
ថា ក្នុងឆ្នាំ២០១៣ប្រជាជនកម្មាភិបាលមន្ត្រីដែលកំពុងធ្វើការឆ្ងាយពីមាតុ​ប្រទេស
មានបន្ថែមកំលាំងចលករឆ្លងផុតពីរាល់ការលំបាកសាកល្បងឈានឡើងក្នុង
ជីវភាពរស់នៅក្នុងការងារ។

សកម្មភាពទទួលបុណ្យតេតប្រពៃណី វៀតណាម២០១៣ - ảnh 3
ស្ថានទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ីបានរៀបចំការជួបមុខស្និទ្ធស្នាលស្វាគមឆ្នាំម្សាញ់
សំរិទ២០១៣។

        នាយប់ថ្ងៃទី៩កុម្ភៈសកម្មភាពជាច្រើនស្វាគមឆ្នាំថ្មីបានប្រព្រឹត្តទៅនៅបណ្ដា​
ដំបន់។ នៅទីក្រុងហាណូយ​កម្មវិធីវប្បធម៍សិល្បៈនៅរាត្រីឆ្លង​ចូលឆ្នាំថ្មីត្រូវបាន​
រៀបចំ។​ បណ្ដាពិធីសម្ដែងវប្បធម៍សិល្បៈត្រូវបានរៀបចំនៅកន្លែងលេងកំសាន្ត​សាធារណៈមជ្ឈមណ្ឌលវប្បធម៍នៅខ័ណ្ឌស្រុកទីរួមស្រុកចំនួន២៩។ ក៏ក្នុងរាត្រី​ឆ្លង​
ចូលឆ្នាំថ្មី ទីក្រុងហាណូយបានរៀបចំបាញ់កាំជ្រួចផ្កានោកន្លែងចំនួន២៩ក្នុង
រយៈ​ពេល១៥នាទី។

សកម្មភាពទទួលបុណ្យតេតប្រពៃណី វៀតណាម២០១៣ - ảnh 4
ក្នុងឱកាសបុណ្យតេតប្រពៃណីនៃប្រជាជាតិ សកម្មភាពជាច្រើនត្រូវបានរៀបចំនៅក្នុងនិងក្រៅប្រទេស។

        ក៏ក្នុងរាត្រីថ្ងៃដ៏ដែល នៅខេត្ត​ Nghe An រាត្រីឆ្លងចូលឆ្នាំថ្មីបុណ្យតេតម្សាញ់​
សំរិទ​បានប្រព្រឹត្តទៅនៅទីលានហូជីមិញ (ទីក្រុង Vinh) នេះជាសកម្មភាពវប្បធម៍​
ស្វាគមអំណរឆ្នាំថ្មី ជាឱកាសដើម្បីលើកដម្កើងរាល់តំលៃវប្បធម៍និងអប់រំប្រពៃណី​ដ៏ល្អប្រសើររបស់ប្រជាជនឆ្ពោះទៅ “ខេត្ត Nghe An មួយសមាហរណកម្មនិង​
អភិវឌ្ឍន៍”។ លោក Pham Tien Dung នាយករងមន្ទីវប្ធម៍កីឡានិងទេសចរណ៍ខេត្ត
Nghe An បានឲ្យដឹងថា៖

        “នៅកន្លែងលេងកំសាន្តនៃទីក្រុង Vinh បានប្រព្រឹត្តទៅបណ្ដា​សកម្មភាព​វប្បធម៍ដូចជាតាំងបង្ហាញពិព័ណប្រណាំងទុក។ ឆ្នាំនេះបណ្ដា​សកម្មភាព​វប្បធម៍​កីឡាទេសចរណ៍មន្ទីរបានបញ្ជាជូនឲ្យបណ្ដាមូលដ្ឋានអនុវត្តព្រមៗគ្នា។​ ទោះបីជា​ប្រជាជនដំបន់ឆ្ងាយដាច់ស្រយាលប្រជាជនជនបទដំបន់ព្រៃភ្នំសុទ្ធតែបានអនុវត្ត​មុនដើម្បីរៀបចំទាន់ពេលវេលាបណ្ដាកន្លែងលេងកំសាន្តសំរាប់ប្រជាជនបានល្អ​
ប្រសើរ៕”

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ