សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា។

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា។ - ảnh 1
ពិធីប្រគល់ពានរង្វាន់យុវវ័យគំរូវៀតណាមចំនួន១០នាក់និងលេខាសម្ព័ន្ធយុវជនមូលដ្ឋានឆ្នើមចំនួន
៨២នាក់ទទួលពានរង្វាន់ទី២៦មិនា។


        VOV-នាយប់ថ្ងៃទី២៥មិនានៅទីក្រុងហាណូយមជ្ឈឹមសម្ព័ន្ធយុវជន​កុម្មុយនីស្ត​ហូជីមិញបានរៀបចំពិធីប្រគល់ពានរង្វាន់យុវវ័យគំរូវៀតណាមចំនួន១០នាក់និង​លេខាសម្ព័ន្ធយុវជនមូលដ្ឋានឆ្នើមចំនួន៨២នាក់ទទួលពានរង្វាន់ទី២៦មិនា។ នេះ
ជា​បណ្ដាគំរូឆ្នើមតាងនាមឲ្យសមាជិកសម្ព័ន្ធយុវជនលើទូទាំងប្រទេសដែលបាន
មានការរួម​វិភាគទានជាក់ស្ដែងសំរាប់សង្គមនិងប្រទេសជាតិ។ ថ្លែងមតិនៅពិធីនេះ
លេខាទី១​មជ្ឈឹមសម្ព័ន្ធយុវជនលោក Nguyen Dac Vinh បានឲ្យដឹងថា៖

        “សម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញពឹងផ្អែកនិងជឿជាក់ថាមិត្តម្នាក់ៗនឹងជា​ឯកអគ្គរដ្ឋទូតដែលផ្សាយទៅសារនៃស្មារតីសកម្មភាពផ្សាយទៅសាររបស់បំណង​ប្រាថ្នានិងការរួមវិភាគទានដល់មិត្តវ័យក្មេងជាច្រើនកុះករ ធ្វើបានប្រការនោះ
សម្ព័ន្ធ​យុវជន​នឹងខ្លាំងក្លាជាងកំលាំងទាក់ទាញរបស់សម្ព័ន្ធយុវជនចំពោះមិត្តវ័យ
ក្មេងនឹងខ្ពស់​ជាង សមាជិកសម្ព័ន្ធយុវជននឹងរីកធំធាត់និងរួមវិភាគទានជាច្រើន
ជាងនិងនេះក៏ជា​រ​បៀបល្អដើម្បីអង្គការសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញនិង
យុវវ័យវៀតណាម​សំដែងពីការដឹងគុណចំពោះការយកចិត្តទុកដាក់ដឺកនាំការ
បញ្ជាណែនាំនិងការថែទាំរបស់​បក្សរដ្ឋអំណាចនិងសហគមន៍សង្គមចំពោះ
យុវជនការងារសម្ព័ន្ធយុវជននិងចលនាយុវជនកុមារជំទង់ក្នុងរយៈពេលកន្លងទៅ។”

សកម្មភាពរំលឹកខួបអនុស្សាវរីយ៍លើកទី៨២ទិវាបង្កើតសម្ព័ន្ធយុវជនកុម្មុយនីស្តហូជីមិញទី២៦មិនា។ - ảnh 2
លេខាទី១មជ្ឈឹមសម្ព័ន្ធយុវជនលោក Nguyen Dac Vinh
        ក៏ក្នុងឱកាសនេះដែរសម្ព័ន្ធយុវជនខេត្ត Ha Tinh បានរៀបចំសកម្មភាពជាក់​ស្ដែង​ជាច្រើនគំរូគឺទិវាបុណ្យយុវជនវៀតណាមបានទាក់ទាញសមាជិកសម្ព័ន្ធ​យុវជន
ជាច្រើនកុះករចូលរួម។​ សម្ព័ន្ធយុវជនខេត្ត Nam Dinh បានរៀបចំ ទិវា​បុណ្យ​​យុវជន
វៀតណាមឆ្នាំ២០១៣ ជាមួយបណ្ដាសកម្មភាពពិគ្រោះណែនាំរបរ​សំរាប់សិស្សា
និស្សិសថ្នាក់វិទ្យាល័យជាដើម៕
ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ