2014- ឆ្នាំគ្រោះមហន្តរាយរបស់ផ្នែកអាកាសចរណ៍អន្តរជាតិ
HUYEN -  
(VOV) /  
(VOV)_ឆ្នាំ២០១៤ ជាឆ្នាំមានគ្រោះមហន្តរាយជាច្រើនកើតមានឡើង ក្នុងផ្នែក
អាកាសចរណ៍អន្តរជាតិ។ ពីដើមឆ្នាំមក នៅទូទាំងពិភពលោកមានគ្រោះថ្នាក់ដោយ
យន្តហោះគ្រប់ប្រភេទចំនួន៣០ ធ្វើអោយមនុស្សចំនួនមួយពាន់នាក់ត្រូវស្លាប់។
ក្នុងប្រវត្តិសាស្ត្រផ្នែកអាកាសចរណ៍អន្តរជាតិបានឃើញគ្រោះមហន្តរាយអា
កាសចរណ៍ធ្ងន់ធ្ងរជាច្រើន។ ក្នុងឆ្នាំ១៩៧២ មានមនុស្សជាង៣៣០០នាក់ត្រូវស្លាប់
ដោយគ្រោះថ្នាក់យន្តហោះ កំរិតខ្ពស់បំផុតពីមុនមក។ ប៉ុន្តែ បណ្ដាគ្រោះថ្នាក់ដោយ
យន្តហោះបានកើតមានឡើងជាបន្តបន្ទាប់ក្នុងឆ្នាំ ២០១៤ នៅប្រទេសជាច្រើន ធ្វើ
អោយពិភពលោកទាំងមូលត្រូវភ្ញាក់ខ្លួនអំពីកំរិតស្ញើបស្ញែងរបស់វា ក៏ដូចជាបណ្ដា
ការខូចខាតខាងសេដ្ឋកិច្ចដែលវានាំមកដែរ។ បណ្ដាគ្រោះមហន្តរាយនោះបានព្រ
មាន១អំពីបញ្ហាសុវត្ថិភាពក្នុងផ្នែកអាកាសចរណ៍ ក៏ដូចជាសន្តិសុខ សុវត្ថិភាពលើ
ពិភពលោក។
បណ្ដាថ្ងៃភ័យភ្ញាក់ប្រលឹងបំផុតរបស់ផ្នែកអាកាសចរណ៍ពិភពលោកឆ្នាំ២០១៤
នាថ្ងៃទី៨មេសាឆ្នាំ២០១៤ យន្តហោះ Boeing 777 ផ្លាក់លេខ MH370 របស់ក្រុម
ហ៊ុន Malaysia Airlines ត្រូវបាត់ខ្លួនដោយអាថ៍កំបាំង ក្នុងពេលធ្វើដំណើរពីទីក្រុង
Kuala Lumpur ទៅកាន់ទីក្រុងប៉េកាំង។ ការបាត់ខ្លួននេះជាប្រការដែលមិនធ្លាប់កើត
មានឡើងក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍ទំនើប។ ប្រទេសជាច្រើនបានចូលរួមការ
ស្វែងរកលើគ្រប់ដែនអាកាស និងតំបន់សមុទ្រ ដោយចំណាយរាប់រយលានដុល្លារ
អាមេរិក។ យុទ្ធនាការស្វែងរកយន្តហោះ Boeing 777 ផ្លាក់លេខ MH370 បានក្លាយ
ទៅជាយុទ្ធនាការស្វែងរកយន្តហោះមានចំណាយច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ។ រហូត
មកដល់ពេលនេះ វាសនានិងសញ្ញារបស់អ្នកធ្វើដំណើរចំនួន២២៧ និងបណ្ដាអ្នកបើក
បរយន្តហោះនេះនៅជាអាថ៍កំបាំង។
ថ្ងៃទី១៧ ឧសភាឆ្នាំ២០១៤ គ្រោះមហន្តរាយ១បានកើតមានឡើងចំពោះយន្ត
ហោះយោធាផ្លាក់លេខ AN-74TK 300 របស់កងទ័ពជើងអាកាសឡាវ។ លើយន្តហោះ
នេះមានមន្ត្រីចំនួន១៩រូបរបស់ប្រទេសនេះ ដែលកំពុងធ្វើដំណើរទៅចូលរួមពិធីរំលឹក
ខួបអនុស្សាវរីយ៍លើកទី៥៥នៃទិវារំដោះវាលស្រែក្រឡនៅខេត្ត Xiengkhuang
ធ្វើអោយមន្ត្រីជាន់ខ្ពស់របស់ឡាវ៤រូបត្រូវស្លាប់។ បន្ទាប់នោះ នាថ្ងៃទី៧ កក្កដា យន្ត
ហោះ១គ្រឿងរបស់ផ្នែកទ័ពការពារដែនអាកាស-កងទ័ពជើងអាកាសវៀតណាម បាន
ជួបគ្រោះថ្នាក់ ហើយធ្វើអោយយុទ្ធជនចំនួន១៨នាក់ត្រូវស្លាប់។ បន្ទាប់នោះ១សប្ដាហ៍
យន្តហោះយោធា១គ្រឿងទៀតរបស់កម្ពុជាក៏ត្រូវធ្លាក់ ធ្វើអោយមនុស្សចំនួន៥នាក់ត្រូវស្លាប់ និង១នាក់ទៀតត្រូវរងរបួស។ ថ្ងៃទី១៧ កក្កដា ឧទ្ធម្ភាគចក្រពន្លត់ភ្លើងនៅកូរ៉េខាង
ត្បូងបន្តជួបគ្រោះថ្នាក់ នៅភាគខាងត្បូងកូរ៉េខាងត្បូង ធ្វើអោយមនុស្សចំនួន៥នាក់ត្រូ
វស្លាប់។ ថ្ងៃទី២៣ កក្កដា យន្តហោះ១គ្រឿងទៀតរបស់តៃវ៉ាន់ក៏ជួបគ្រោះថ្នាក់ ធ្វើអោយ
មនុស្សចំនួន៥១នាក់ត្រូវស្លាប់ និង៧នាក់ទៀតរងរបួស។
បទឧក្រិដ្ឋពីអាកាស
បណ្ដាគ្រោះថ្នាក់យ៉ាងស្ញើបស្ញែងបំផុត ទទួលបានការយកចិត្តទុកដាក់ជាពិសេស
បង្កើតការភ្ញាក់និងឈឺឆាប់បំផុត គឺរឿងហេតុ យន្តហោះផ្លាក់លេខ MH17របស់ Malaysia
Airlines ត្រូវបាញ់ធ្លាក់ ក្នុងដែនអាកាសអ៊ុយក្រែន ធ្វើអោយមនុស្សចំនួន២៩៨នាក់ត្រូវ
ស្លាប់។ ពាក់កណ្ដាលឆ្នាំបានកន្លងផុតទៅហើយ ប៉ុន្តែការខំប្រឹងប្រែងស៊ើបការណ៍នៅ
ប្រព្រឹត្តទៅយ៉ាងយឹតយាវ សាធារណះមតិខឹងខ្លាំងដោយសារមេគំនិតមិនទាន់បាននាំ
ចេញបំភ្លឺ។
គ្រោះមហន្តរាយនេះនឹងមិនកើតមានឡើង ប្រសិនបើតំបន់នេះមានសន្តិភាព។
ប្រការនេះត្រឹមត្រូវទាំងស្រុង។ ប៉ុន្តែ ប្រការដែលសាធារណះមតិមិនខ្វល់ចិត្ត គឺអ្នកណា
នឹងទាមទារយុត្តិធម៌អោយជនរងគ្រោះចំនួន១៩៨នាក់? គ្រោះមហន្តរាយ MH17 ជាភស្តុតាង១ទៀតអំពីជះឥទ្ធិពលនៃសង្គ្រាម រវាងបណ្ដាក្រុមផលប្រយោជន៍ សាសនា
និងជនស៊ីវិលជាអ្នកត្រូវរងផលបះពាល់។ ហើយមនុស្សលោកសូមអំពាវនាវយ៉ាងខ្លាំង
ក្លាជាថ្មីម្តង់ទៀតអោយមានសន្តិភាពឡើងវិញ៕
HUYEN
-VOV