AMM-៤៩ពង្រឹងនិងពង្រីកនូវតូនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន

(VOVworld)-នាថ្ងៃទី២៤កក្កដា សន្និសីទថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី
៤៩ (AMM-៤៩)ដោយប្រធានបទ “នាំទស្សនៈវិស័យឲ្យក្លាយទៅជាការពិត ជាក់
ស្តែងដើម្បីសហគមន៍អាស៊ានសកម្មមួយ” បានប្រារព្ធជាផ្លូវការនៅក្រុង វៀងច័ន្ទ
ប្រទេសឡាវ។ ទន្ទឹមនឹងការអាទិភាពជម្រុញកិច្ចសហប្រតិបត្តិការផ្ទៃ ក្នុងក៏ដូច
ជាទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា  សារដែលរដ្ឋមន្ត្រី ប្រទេសអាស៊ាន
ទាំង១០បានឯកភាពជាឯកឆ័ន្ទដាក់ចេញនៅក្នុងសន្និសីទ លើកនេះ​គឺអាស៊ាន
ត្រូវពង្រីកតួនាទីជាមជ្ឈមណ្ឌលក្នុងតំបន់ ក្នុងទំនាក់ទំនង ជាមួយដៃគូ ក៏ដូចជា
ក្នុងការដោះស្រាយរាល់បញ្ហាក្តៅគគុកដែលជះឥទ្ធិពល ទៅលើសន្តិភាព ស្ថិរ
ភាពនិងសន្តិសុខក្នុងតំបន់ផងដែរ។

AMM-៤៩ពង្រឹងនិងពង្រីកនូវតូនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន - ảnh 1
នាយករដ្ឋ មន្ត្រីឡាវ លោក Thongloun Sisoulith ថ្លែងមតិក្នុងស​ន្និសីទ (រូបថតៈTHX/TTXVN )


        មុននឹង AMM-៤៩ បានបើកជាផ្លូវការ រដ្ឋមន្ត្រីការបរទេសឡាវ លោក
 Saleumxay Kommasith បានតាងនាមប្រទេសប្រធានអាស៊ាន២០១៦ សង្តត់
ធ្ងន់ថា ជោគជ័យនៃសន្និសីទ AMM-៤៩លើកនេះនឹងបង្កើតឡើងគ្រឹះរឹងមាំ
សម្រាប់សន្និសីទកំពូលអាស៊ាននិងសន្និសីទពាក់ព័ន្ធនានានឹងប្រព្រឹត្តទៅនា
 ខែកញ្ញាខាងមុខនៅឡាវ។ ជាងពេលណាៗទាំងអស់ អាស៊ានត្រូវពង្រីកនូវ
តួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួនក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់។

       អាទិភាពពង្រឹងនិងបង្កើនសាមគ្គីភាពនិងឯកភាពក្នុងអាស៊ាន

       នារយៈពេលជិត៥ទសវត្សកន្លងទៅ អាស៊ានបានឆ្លងកាត់បម្រែបម្រួលជា
ច្រើន ប៉ុន្តែបច្ចុប្បន្នបានក្លាយទៅជាតំបន់មួយសន្តិភាពនិងស្ថិរភាព។ លទ្ធ
ផលដែលអាស៊ានទទួលបានក្នុងអំឡុង៤៩ឆ្នាំកន្លងទៅនោះ ដោយសារផ្អែក
ទៅលើបរិយាកាសស្ថិរភាព សន្តិសុខក្នុងតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិ​ការ
និងការគាំទ្ររបស់ប្រទេសជាដៃគូសន្ទនាដែលសមស្របទៅនឹងគោលការ
របស់អាស៊ាន។​

AMM-៤៩ពង្រឹងនិងពង្រីកនូវតូនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន - ảnh 2
ទិដ្ឋភាពនៃសន្និសីទ AMM-៤៩


       តាមនោះ ដោយប្រធានបទ “នាំទស្សនៈវិស័យឲ្យក្លាយទៅជាការពិត ជាក់
ស្តែងដើម្បីសហគមន៍អាស៊ានសកម្មមួយ” រដ្ឋមន្ត្រីការបរទេសអាស៊ាន បាន
សង្កត់ធ្ងន់ជាពិសេសថា អាស៊ានត្រូវផ្តល់អាទិភាពចម្បងសម្រាប់ការ ពង្រឹងនិង
ពង្រីកសាមគ្គីភាព ឯកភាព ដោយសារទាំងអស់នេះជាលក្ខ័ណ សម្រេចចម្បង
ឲ្យជោគជ័យនៃដំណើរការកសាងសហគមន៍អាស៊ាន។​នេះក៏ជាគ្រឹះរឹងមាំដើម្បី
អាស៊ានអះអាងនិងពង្រីកតួនាទី ការទទួលខុសត្រូវនិង​សម្លេងរបស់ខ្លួនក្នុងការ
ដោះស្រាយរាល់បញ្ហាយុទ្ធសាស្ត្រទាក់ទិនដល់ សន្តិភាព សន្តិសុខ និងស្ថិរភាព
ក្នុងតំបន់។ នៅក្នុងសម័យបើក នាយករដ្ឋ មន្ត្រីឡាវ លោក Thongloun Sisoulith
 ក្នុងនាមជាប្រធានអាស៊ាន ២០១៦ បានសង្កត់ធ្ងន់ថា៖

       “ក្នុងបរិបទដែលស្ថានភាពក្នុងតំបន់និងអន្តរជាតិកំពុងមានបម្រែបម្រួល
យ៉ាងស្មុគ្រស្មាញ រួមទាំងរាល់ការសាកល្បងផងនិងឱកាសផង ហើយជម្លោះ
ដែនដី បម្រែបម្រួលអាកាសធាតុ និងបញ្ហាចម្រូងចម្រាស់ជាច្រើនទៀត។​តាម
នោះ គឺទាមទារការរឹតបន្តឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស អាស៊ាន។
 ហើយក្នុងបរិបទដូច្នេះ AMM-៤៩និងដៃគូនានានឹងជួយជម្រុញ រាល់ជំនួបសន្ទ
នាមានចរិតលក្ខណៈសកម្មនិងស្ថាបនា រួមចំណែកចូលក្នុង សន្តិភាព ស្ថិរភាព
និងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភាពលោកទាំងមូល”។

       អះអាងនូវតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន

       នាបច្ចុប្បន្ន អាស៊ានត្រូវបានវាយតម្លៃជាអង្គការផ្សាភ្ជាប់តំបន់ប្រកប ដោយ
ជោគជ័យ។ សមិទ្ធិដែលអាស៊ានទទួលបាននោះ គឺដោយសារក្តាប់ជាប់ គោលដៅ
សន្តិភាព ស្ថិរភាពក្នុងតំបន់ដែលបានចែងក្នុងកិច្ចសន្យាផ្ទៃក្នុង។ ការចូលរួមរបស់
ប្រទេសមហាអំណាចលើពិភពលោកនៅក្នុងបណ្តាវេទិកានេះ ក៏បានរួមចំណែក
សកម្មចូលក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ជឿទុក​ចិត្តគ្នាទៅវិញទៅមក ជម្រុញ
កិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់និងលើពិភព
លោក។ អះអាងទៅនឹងប្រសិទ្ធិភាពដែល ទទួលបានក្នុងកិច្ចសហប្រតិបត្តិការរវាង
អាស៊ានជាមួយដៃគូនានា រដ្ឋមន្ត្រី​ ការបរទេសឡាវ លោក Saleumsay Kommasith
 បានលើកច្បាស់ថា៖

      “ក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការក្នុងអាស៊ានជាច្រើននិងរវាងអាស៊ាន
ជាមួយដៃគូនានាបានបង្កើតឡើងគ្រឹះរឹងមាំ មិនត្រឹមតែជម្រុញកិច្ចសហប្រតិ
បត្តិការផ្ទៃក្នុងប៉ុណ្ណោះទេ ថែមទាំងបង្កើនទំនាក់ទំនងរវាងអាស៊ានជាមួយ ប្រទេស
ដៃគូនិងសន្ទនាទៀតផង។ អាស៊ាននឹងតាមដានជាប់នូវគោលនយោ បាយបើក
ទូលាយក៏ដូចជាបង្កើនតួនាទីជាមជ្ឈមណ្ឌលរបស់ខ្លួនក្នុងការ បង្កើតរចនាសម្ព័ន្ធ
តំបន់”។

       សារសំខាន់របស់សមុទ្រខាងកើតចំពោះសន្តិភាពក្នុងតំបន់

       ទន្ទឹមជាមួយនឹងខ្លឹមសារបង្កើនសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងទំនាក់ ទំនង
កិច្ចការបរទេសរបស់អាស៊ាននោះ AMM-៤៩ជាថ្មីម្តងទៀតបានសង្កត់ ធ្ងន់ទៅ
លើសារសំខាន់របស់សមុទ្រខាងកើត ដោយផ្សាភ្ជាប់ជាមួយសន្តិភាព  ស្ថិរភាព
និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។​រដ្ឋមន្ត្រីការបរទេសទាំងអស់ ក៏បានអះអាងថា
ក្នុងបរិបទនាបច្ចុប្បន្ននោះ អាស៊ានត្រូវពង្រីកតួនាទីជាមជ្ឈ មណ្ឌល រួមចំណែក
ចូលក្នុងសន្តិភាព ស្ថិរភាពនិងអំពាវនាវឲ្យភាគីនានាអត់ ធ្មត់និងបង្កើតបរិយាកាស
ងាយស្រួលសម្រាប់ការដោះស្រាយដោយសន្តិវិធី រាល់ជម្លោះ ហើយសមុទ្រខាង
កើតក៏ជាការធ្វើតេស្តមួយចំពោះឯកភាពនិង តួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន
ផងដែរ។

       ឆ្លងកាត់រយៈពេលជិត៥០ឆ្នាំមក អាស៊ានទទួលបានការបោះជំហាន​យ៉ាង
ធំធេងជាច្រើន មិនត្រឹមតែបើកទូលាយទ្រងទ្រាយសមាជិកប៉ុណ្ណោះទេ ថែមទាំង
ផ្ទេរប្តូរពីសម្ព័ន្ធសមាគមក្លាយទៅជាសហគមន៍ឯកភាពមួយ។ ជោគ ជ័យដែល
អាស៊ានទទួលបាននោះកំពុងបានពង្រីកគឺដោយសារកិច្ចសហប្រតិ​បត្តិការសកម្ម
របស់ប្រទេសជាសមាជិកទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ