BRICS អះអាងនូវឥទ្ធិពលក្នុងពិភពលោកពហុប៉ូលថ្មី


BRICS អះអាងនូវឥទ្ធិពលក្នុងពិភពលោកពហុប៉ូលថ្មី - ảnh 1
BRICS អះអាងនូវឥទ្ធិពលក្នុងពិភពលោកពហុប៉ូលថ្មី (flowofwisdom.com)

        Vovworld-ថ្នាក់ដឹកនាំជាង២០រូបនៃបណ្ដាប្រទេសសមាជិក BRICS អង្គការ​
សហប្រតិបត្តិការសៀងហាយនិងប្រមុខភ្ញៀវអញ្ចើញពីសហគមន៍បណ្ដាប្រទេស
ឯករាជ្យ SNG បានចូលរួមសន្និសីទនេះ។ ជំនួបសន្ទនាទ្វេភាគីពហុភាគីនានាក្នុង
​ក្របខ័ណ្ឌសន្និសីទបានប្រមូលផ្ដុំទៅលើការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
នយោបាយកសាងយន្តការអភិវឌ្ឍន៍លើគ្រប់វិស័យជាដើម។

        ក្រុមបណ្ដាខឿនសេដ្ឋកិច្ចទើបនឹងលេចចេញ BRICS (រួមមានប្រេស៊ីល រុស្ស៊ី
ឥណ្ឌា ចិននិងអាហ្វ្រីកខាងត្បូង) ត្រូវបានបង្កើតនាឆ្នាំ២០០៦តាមការ​ផ្ដើមគំនិត​
របស់រុស្ស៊ីនិងក្លាយទៅជាក្រុមមានឥទ្ធិពលដ៏ធំធេងទៅលើគោលនយោបាយនិង
សេដ្ឋកិច្ចពិភពលោក។

BRICS នាបច្ចុប្បន្ន

        នាបច្ចុប្បន្ន BRICS ស្រូបយក២៦%នៃផ្ទៃដីទូទាំងសកលលោក ៤២%នៃ​ចំនួន​
ប្រជាជនពិភពលោកនិង២៧% GPD សកលលោកចំនួនសរុប។ នេះជាទីផ្សារ​
ចំណាយកំពុងមានកំណើនខ្ពស់បំផុតលើពិភពលោក ជារៀងរាល់ឆ្នាំប្រមាណ​៥​
សែនលានដុល្លារអាមេរិក។ ខណៈពេលនោះ អង្គការសហប្រតិបត្តិការសៀង​ហាយ
(SCO) ដោយមានប្រទេសសមាជិកចំនួន៦និងប្រទេសសង្កេតការចំនួន៥​ត្រូវបាន
ចាត់ទុកដូចជាប្លុកកំណើនខ្លាំងក្លាថ្មីមួយនៅលោកខាងកើត។ ធនាគារ​ពិភពលោក
បានព្យាករណ៍ថា​ដល់ឆ្នាំ២០២៥ GDP សកលលោកសរុប​ទទួល​បាន​ប្រមាណ
១០០លានលានដុល្លារអាមេរិក ក្នុងនោះប្រទេសជួរមុខលើពិភពលោក​ចំនួន១០
បានស្រូបយក៦០%នៃសន្ទស្សន៍នេះនិងមានប្រទេស BRICS ចំនួន៣​លើ៥បាន
ស្ថិតក្នុង top ១០ប្រទេសពោលខាងលើ។ តាមការវាយតំលៃរបស់​អង្គការ
​សហប្រជាជាតិថា បណ្ដាប្រទេសជាសមាជិក BRICS និង SCO ក្នុង​អំឡុង​៣០ឆ្នាំ
ខាងមុខមានលទ្ធភាពសាកល្បងប្លុក G7 លើឆាកអន្តរជាតិខាង​សេដ្ឋកិច្ចនិង
នយោបាយសកល។ ប៉ុន្តែប្រការគួរឲ្យយកចិត្តទុកដាក់គឺអាមេរិក​និង​លោកខាង
លិចមិនទាន់យកចិត្តទុកដាក់ត្រូវកំរិតនឹងការអភិវឌ្ឍន៍ទាំងខាង​នយោបាយនិង
សេដ្ឋកិច្ចរបស់ BRICS និង SCO ឡើយ។

        ខណៈពេលនោះតាមទស្សនៈរបស់បណ្ដាប្រទេស BRICS គោលមាគ៌ារបស់
​អាមេរិកនិងសម្ព័ន្ធភាពចង់ដើរតួនាទីដឹកនាំក្នុងកិច្ចការអន្តរជាតិជាគោលមាគ៌ា
​ខុសឆ្គងនិងគ្រោះថ្នាក់។ រីឯកិច្ចសហប្រតិបត្តិការមានផលប្រយោជន៍ដូចគ្នា​និង​
សន្ទនាមានចរិតលក្ខណៈស្ថាបនាជារូបសណ្ឋានប្រសិទ្ធិភាពក្នុងទំនាក់ទំនង​
អន្តរជាតិនិង BRICS កំពុងជំរុញតាមទិសដៅនេះសំដៅរួមផ្សំឲ្យសមស្រប​ផល
​ប្រយោជន៍របស់ប្រទេសសមាជិកនានា ដើម្បីបើកទូលាយតួនាទីឥទ្ធិពល​របស់
​ប្លុក។

តួនាទីនាំមុខរបស់រុស្ស៊ី

        តាំងពីពេលបានក្លាយទៅជាប្រធានក្រុម BRICS ចាប់ពីថ្ងៃទី១មករាឆ្នាំ​២០១៥​
មក រុស្ស៊ីបានផ្តោតសំខាន់រាល់អាទិភាពក្នុងអាណត្តិរបស់ខ្លួន។ ប្រធានាធិបតី​រុស្ស៊ី
លោក Vladimir Putin បានប្រកាសថា ម៉ូស្គូនឹងនាំការផ្ដើម​គំនិត​ថ្មី​ដើម្បីធ្វើឲ្យសម្បូរ
បែបសកម្មភាពជាក់ស្ដែងនៃប្លុក។ ទិសដៅសំខាន់បំផុត​មួយគឺបង្កើតសណ្ដាប់ធ្នាប់
ពិភពលោកសមស្របជាមួយរាល់ថ្នាក់ពីប្រព័ន្ធ​ហិរញ្ញវត្ថុនិងសេដ្ឋកិច្ចសកលដល់
បញ្ហាសន្តិសុខទៀតផង។ នៅសន្និសីទលើក​នេះ ប្រធានបទសេដ្ឋកិច្ចជំរុញការជួប
ប្រាស្រ័យពាណិជ្ជកម្មជាខ្លឹមសារអាទិភាព ក្នុងនោះចំណុចស្នូលជំរុញធនាគារ
អភិវឌ្ឍន៍ថ្មីដោយមានចំនួនទុន១សែនលាន​ដុល្លារអាមេរិករួមជាមួយការនាំ
មូលនិធិផ្ទុកបំរុងរូបីយប័ន្ធរួមរបស់ក្រុមធ្វើ​សកម្មភាព។ ធនាគារនេះនឹងជួយឧបត្ថម្ភ
សំរាប់គំរោងការណ៍ហេដ្ឋានរចនាសម្ព័ន្ធ​និងធានារការអភិវឌ្ឍន៍ដ៏និរន្តរភាពនៃក្រុម
ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងៗ។ ទន្ទឹមនឹងនោះបញ្ហាសន្តិសុខអន្តរជាតិរួម
មានវិបត្តិនៅស៊ីរី ស្ថានភាពជុំវិញអ៊ីរ៉ង់ ដំណើរការសន្តិភាពមជ្ឈឹមបូព៌ាក៏ដូចជា
អ៊ុយក្រែនក្រិកជាដើមក៏ស្ថិតក្នុងខ្លឹមសារអាទិភាពនៃរបៀបវារៈសន្និសីទកំពូល BRICS២០១៥ផងដែរ។

        នាបច្ចុប្បន្នទំនាក់ទំនងរបស់រុស្ស៊ីជាមួយលោកខាងលិចកំពុងតានតឹង។​ សិទ្ធិ
​ប្រធានរបស់រុស្ស៊ីក្នុង BRICS កំពុងជាឱកាសដើម្បីរុស្ស៊ីបង្ហាញតួនាទី​ណែនាំ​ប្លុក។​
រួមជាមួយឥណ្ឌាចិនដែលកំពុងរីកចំរើនយ៉ាងខ្លាំងក្លានិងមានមហិច្ឆតា​ជា​ច្រើន BRICS
ពិតប្រាកដនឹងមានឥទ្ធិពលដ៏ធំធេងក្នុងពិភពលោកពហុពលថ្មី។ BRICS កំពុងបាន
យកចិត្តទុកដាក់ដូចជាយន្តការឯករាជ្យនិងធ្ងន់ក្នុងទីលានលេង​សេដ្ឋកិច្ចនយោបាយ
សកល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ