COP 21: ការជាប់ទាក់ទិននិងកិច្ចសន្យា


COP 21: ការជាប់ទាក់ទិននិងកិច្ចសន្យា - ảnh 1
COP 21: ការជាប់ទាក់ទិននិងកិច្ចសន្យា (COP 21)


        Vovworld-សាធារណៈមតិអន្តរជាតិយកចិត្តទុកដាក់ជាពិសេសទៅលើ​ព្រឹត្តិការណ៍​លើកនេះខណៈដែលឥទ្ធិពលអសកម្មនៃបំរ៉ែបំរួលអាកាសធាតុ​កាន់តែ​ច្បាស់លាស់និងជះឥទ្ធិពលទៅលើប្រទេសទាំងអស់។ មុននឹង COP 21 របាយការណ៍មួយត្រូវបានអ.ស.បប្រកាសសឲ្យឃើញថា គ្រោះធម្មជាតិ​ដោយ​សារបំរ៉ែបំរួលអាកាសធាតុបានធ្វើឲ្យមនុស្ស៦០៦ពាន់នាក់ត្រូវស្លាប់ក្នុងអំឡុង២០ឆ្នាំកន្លងមក។ ខណៈពេលនោះតាមអង្គការឧត្តុនិយមពិភពលោក (OMM) ថា​ដំណាក់កាល២០១១-២០១៥ជា៥ឆ្នាំក្ដៅបំផុតពីមុនមក។​ បរិមាណឧស្ម័ន​បញ្ចេញ​ចោលបណ្ដាបាតុភូតផ្ទះកញ្ចក់ក្នុងរយៈពេលនោះនៅកំរិតឯទគ្គកម្ម។

រួមកំលាំងកាយចិត្ត

        ឥទ្ធិពលអសកម្មច្បាស់លាស់ពីបំរ៉ែបំរួលអាកាសធាតុទៅលើផែនដីបានធ្វើឲ្យ COP 21 មានការខុសប្លែកនឹងសន្និសីទមុននេះខណៈដែលប្រទេសជាច្រើន​បាននាំចេញកិច្ចសន្យាកាត់បន្ថយឧស្ម័នបញ្ចេញចោលបណ្ដាលប្រតិកម្មផ្ទះកញ្ចក់​តាំងពីក្នុងថ្ងៃធ្វើការដើមដំបូង។ អាមេរិកនិងចិនជាខឿនសេដ្ឋកិច្ចធំបំផុតលើ​ពិភពលោកចំនួន២ ជាកន្លែងបណ្ដាលបរិមាណឧស្ម័នបញ្ចេញចោល៥០%នៃ​ពិភពលោកបានមានបទថ្លែងមតិគួរឲ្យយកចិត្តទុកដាក់។ ប្រធានរដ្ឋចិនលោក Xi Jinping បានលើកច្បាស់ថា​បណ្ដាប្រទេសអ្នកមានត្រូវមានការទទួលខុសត្រូវ​ជាង​សំដៅទប់ស្កាត់ស្ថានភាពក្តៅឡើងលើសកលលោក ជួយឧបត្ថម្ភប្រទេសក្រីក្រ​សម្របសម្រួលនឹងស្ថានភាពបំរ៉ែបំរួលអាកាសធាតុដ៏ធ្ងន់ធ្ងរ។ ប្រធានាធិបតី​អាមេរិក​​លោក Barack Obama បានទទួលស្គាល់អាមេរិក ជាប្រទេសមាន​បរិមាណឧស្ម័នបញ្ចេញចោលធំទី២លើពិភពលោកបន្ទាប់ពីចិនមានការទទួល​ខុសត្រូវដ៏ធំធេងក្នុងការដោះស្រាយបំរ៉ែបំរួលអាកាសធាតុ។ អាមេរិកសន្យា​នឹង​កាត់បន្ថយ២៨%នៃបរិមាណឧស្ម័នបញ្ចេញចោលនាឆ្នាំ២០៣០។ ថ្លែងមតិនៅ COP 21 នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Tan Dung បានសន្យា​កាត់​បន្ថយ៨%បរិមាណឧស្ម័នបញ្ចេញចោលផ្ទះកញ្ចក់នាឆ្នាំ២០៣០និងអាចកាត់​បន្ថយដល់២៥%ប្រសិនបើទទួលបានការជួយឧបត្ថម្ភប្រកបដោយប្រសិទ្ធិភាពពីសហគមន៍អន្តរជាតិ។

        COP 21 ត្រូវបានចាត់ទុកជាការចាប់ផ្ដើមសំរាប់ការផ្ដើមគំនិតមានតំលៃរាប់​ពាន់​លានដុល្លារអាមេរិកសំដៅអភិវឌ្ឍន៍បច្ចេកវិទ្យាស្អាតនិងជួយឲ្យប្រទេសក្រីក្រ​អភិវឌ្ឍន៍បៃតងខណៈដែលដំណាងអាមេរិក បារាំង ឥណ្ឌានិងប្រទេសចំនួន​១៧​ផ្សេងៗបានប្រកាសបង្កើនជា២ដងថវិការសំរាប់ការស្រាវជ្រាវនិងអភិវឌ្ឍន៍​ថាមពលស្អាតក្នុងអំឡុង៥ឆ្នាំខាងមុខ។

មានការខុសប្លែកជាច្រើនត្រូវបានដោះស្រាយ

        ទោះបីជាមានការឯកភាពអំពីគោលដៅ ប៉ុន្តែ COP 21 នៅតែបន្សល់ទុកការខុស​ប្លែកដ៏ធំធេងដែលទាមទាបណ្ដាប្រទេសត្រូវគិតគូ។ ការខុសប្លែកធំបំផុតគឺការ​ទទួលខុសត្រូវរបស់ប្រទេសអាភិវឌ្ឍន៍និងកំពុងអភិវឌ្ឍន៍។ ប្រទេសអភិវឌ្ឍន៍​ចង់​ឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រួមសន្យាអំពីកំរិតកាត់បន្ថយបរិមាណឧស្ម័ន​បញ្ចេញចោលដោយមូលហេតុពិភពលោកបានផ្លាស់ប្តូរខណៈដែលប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនបានក្លាយទៅជាធូធារជាង។ប៉ុន្តែប្រទេសកំពុងអភិវឌ្ឍន៍ចាត់​ទុកថា គេត្រូវកាត់បន្ថយភាពក្រីក្រនិងកែលំអរជីវភាពរស់នៅ ហេតុនេះហើយគេ​ត្រូវការការជួយឧបត្ថម្ភពីប្រទេសអភិវឌ្ឍន៍។

        ការខុសប្លែកទី២គឺអំពីបញ្ហាហិរញ្ញវត្ថុ។ សហគមន៍អន្តរជាតិកំពុងរត់​ប្រណាំង​ដើម្បីរកឃើញប្រភពជំនួយឧបត្ថម្ភ១សែនលានដុល្លារអាមេរិកក្នុងមួយ​ឆ្នាំ​ដើម្បីជួយឧបត្ថម្ភប្រទេសអភិវឌ្ឍន៍យឺតយាវកាត់បន្ថយឧស្ម័នបញ្ចេញចោលដែលបង្ក​ឲ្យផែនដីក្តៅឡើង។ បារាំងដោយតួនាទីជាម្ចាស់ផ្ទះនៃ COP 21 បានអះអាង​ជា​ច្រើនលើកច្រើនសារថា ការមានចំនួនប្រាក់គ្រប់១សែនលានដុល្លារអាមេរិកជួយ​ឧបត្ថម្ភប្រទេសក្រីក្រជាលក្ខណៈសំរេចកំណត់ជោគជ័យនៃសន្និសីទ។​ ខណៈ​ពេល​នោះដល់ឥឡូវនេះកំរិតសន្យារួមចំណែករបស់ប្រទេសអ្នកមានត្រឹមតែជាង​៧ម៉ឺន៥ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

        បញ្ហាខ្វែងគំនិតមួយទៀតគឺចរិតចាប់បង្ខំដែរឬទេនៃកិច្ចព្រមព្រៀងអំពី​អាកាសធាតុ។ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry ធ្លាប់ចាត់ទុក​ថា កិច្ចព្រមព្រៀងនេះពិតប្រាកដមិនមែនជាសន្ធិសញ្ញាឡើយ។ ហេតុនេះហើយ​គ្មាន​ការចាប់បង្ខំគតិយុត្តិដូចជាករណីពិធីសារ Kyoto នាឆ្នាំ១៩៩៧ឡើយ។

        សម្ពាធចំពោះសន្និសីទនៅក្រុងប៉ារីសគឺធំធេងណាស់។ ធ្វើយ៉ាងម៉េច​ទទួល​បានការស្រុះចិត្តគំនិតអំពីគោលដៅរួម ធ្វើយ៉ាងម៉េចឃ្លាំមើលការអនុវត្តកិច្ចសន្យា​របស់បណ្ដាប្រទេសជាបណ្ដាសំនួរដែលថ្នាក់ដឹកនាំដែលចូលរួម COP 21 នឹងត្រូវ​បាននាំចេញចម្លើយ។ ប៉ុន្តែសាធារណៈមតិនៅតែសង្ឃឹមបណ្ដាប្រទេសនឹងទទួល​បានការស្រុះចិត្តគំនិតចុងក្រោយដើម្បីជួយដោះស្រាយបញ្ហាបំរ៉ែបំរួលអាកាសធាតុក្នុងរយៈពេលជិត២សប្ដាហ៍ចរចារយ៉ាងតានតឹងនៅក្រុងប៉ារីស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ