G20 ដាក់បញ្ជូលសហភាពអាហ្រ្វិកជាសមាជិក៖ បង្កើនសំឡេងនៃ ពិភពលោក Global South

(VOVWORLD) - ក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក- G20 កាលពីចុងសប្តាហ៍មុន (ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា) នៅរដ្ឋធានីញូវដែលីប្រទេសឥណ្ឌា សហភាពអាហ្វ្រិក (AU) ត្រូវបានអញ្ជើញ ឱ្យចូលជាសមាជិកជាផ្លូវការ។ ប្រការនេះត្រូវបានចាត់ទុកថាជាជ័យជម្នះផ្នែកការទូតសម្រាប់ទ្វីបអាហ្រ្វិក ហើយជាការទទួលស្គាល់នូវតួនាទីដ៏កាន់តែសំខាន់របស់ទ្វីបអាហ្រ្វិកនិយាយដោយឡែក ក៏ដូចជាពិភពលោក Global South និយាយរួមក្នុងអភិបាលកិច្ចសកល។
G20 ដាក់បញ្ជូលសហភាពអាហ្រ្វិកជាសមាជិក៖ បង្កើនសំឡេងនៃ ពិភពលោក Global South - ảnh 1បើកសម័យប្រជុំកំពូល G20 នៅព្រឹកថ្ងៃទី៩ ខែកញ្ញា នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ រូបថត៖ ANI

ជ័យជំនះផ្នែកការទូតសម្រាប់អាហ្វ្រិក

ចំពោះសហភាពអាហ្រ្វិក (AU) ជាអង្គការមួយដែលប្រមូលផ្តុំប្រទេសអាហ្វ្រិកស្ទើរតែទាំងអស់ (ប្រទេសចំនួន ៥៥) នេះគឺជាជ័យជម្នះផ្នែកការទូតដែលមានលក្ខណៈប្រវត្តិសាស្ត្រ ព្រោះថាសហភាពអាហ្រ្វិកបានស្នើសុំចូលជាសមាជិក G20 កាលពី ៧ ឆ្នាំមុន ប៉ុន្តែមិនបានសម្រេចឡើយ។ មុនពេលកិច្ចប្រជុំកំពូល G20 ឆ្នាំនេះបានប្រព្រឹត្តិទៅ ប្រទេសអាហ្រ្វិកតែមួយគត់ដែលមានវត្តមានក្នុងក្រុម G20 គឺអាហ្វ្រិកខាងត្បូង។

លោកប្រធានាធិបតី Azali Assoumani ប្រធានសហភាពអាហ្រ្វិក បានចាត់ទុកថា ការដែល G20 បានដាក់បញ្ជូលសហភាពអាហ្រ្វិក បានកែប្រែភាពអយុត្តិធម៌មួយ ព្រោះថា ជាមួយនឹងប្រទេសជាសមាជិកចំនួន ៥៥ ដោយមានប្រជាជនចំនួន ១,៤ ពាន់លាននាក់ និង GDP សរុបជិត ៣ លានលានដុល្លារអាមេរិក។ សហភាពអាហ្វ្រិកនឹងមានសំឡេងក្នុងអង្គការដែលប្រមូលផ្តុំខឿនសេដ្ឋកិច្ចធំបំផុតនៅលើពិភពលោក។

"ការដាក់បញ្ជូលសហភាពអាហ្រ្វិកជាមួយប្រទេសជាសមាជិកចំនួន ៥៥ និង GDP រាប់លានលានដុល្លារអាមេរិកទៅក្នុង G20 គឺជាជ័យជម្នះផ្នែកការទូត។ នេះក៏ជាសារដ៏ខ្លាំងក្លា និងជាឱកាសដ៏ធំធេងសម្រាប់អាហ្រ្វិកការពារផលប្រយោជន៍របស់ខ្លួនឱ្យកាន់តែប្រសើរឡើងក្នុងអង្គការដែលជាមជ្ឈមណ្ឌលអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក"។

ក្នុងសារអញ្ជើញសហភាពអាហ្រ្វិឲ្យចូលជាសមាជិក G20 លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ក៏បានអះអាងថា ការដែលសហភាពអាហ្រ្វិកចូលជាសមាជិក G20 គឺជាជំហានដ៏ត្រឹមត្រូវឆ្ពោះទៅ ស្ថាបត្យកម្មអភិបាលកិច្ចសកលប្រកបដោយយុត្តិធម៌ ទូលំទូលាយ និងមានលក្ខណៈតំណាងជាង។

ប្រទេសជាសមាជិកសំខាន់ៗជាច្រើននៅក្នុង G20 បានគាំទ្រការចូលជាសមាជិករបស់សហភាពអាហ្វ្រិក។ មុនកិច្ចប្រជុំកំពូល G20 ឆ្នាំនេះនៅឥណ្ឌាអាល្លឺម៉ង់បានធ្វើការចលនាយ៉ាងខ្លាំងក្លាដើម្បី G20 ដាក់បញ្ជូលសហភាពអាហ្វ្រិកជាសមាជិក។ ក្នុងពេលនោះ ប្រធានាធិបតីអាមេរិកលោក Joe Biden បានហៅព្រឹត្តិការណ៍នេះជា "ព្រឹត្តិការណ៍ដែលត្រូវបានរង់ចាំជាយូរមកហើយ"។ នៅក្នុងកិច្ចប្រជុំកំពូល G20 កាលពីឆ្នាំមុននៅឥណ្ឌូនេស៊ី ប្រធានាធិបតីសហរដ្ឋអាមេរិកបានបញ្ចេញសម្លេងគាំទ្រដល់ G20 ផ្តល់សមាជិកភាពពេញលេញដល់សហភាពអាហ្វ្រិក។

G20 ដាក់បញ្ជូលសហភាពអាហ្រ្វិកជាសមាជិក៖ បង្កើនសំឡេងនៃ ពិភពលោក Global South - ảnh 2នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi និងប្រធានាធិបតី Azali Assoumani នៃប្រទេស Comoros ។ រូបថត៖ AFP

បង្កើនអំណាចចរចា

ដោយវាយតម្លៃពីសារៈសំខាន់នៃការដែលសហភាពអាហ្រ្វិកចូលជាសមាជិក G20 ប្រធានាធិបតីកេនយ៉ាលោក William Ruto បានចាត់ទុកថា សមាជិកភាពពេញលេញនឹងអនុញ្ញាតឱ្យអាហ្វ្រិកមានឥទ្ធិពលលើដំណើរការធ្វើកា សម្រេចចិត្តរបស់ G20 ក្នុងនោះ មានគោលនយោបាយជាច្រើនដែលពាក់ព័ន្ធដោយផ្ទាល់ទៅនឹងផលប្រយោជន៍របស់អាហ្វ្រិកដូចជាការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយបំណុលសម្រាប់ប្រទេសក្រីក្រ ឬកំណែទម្រង់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិពហុភាគី។

អ្នកសិក្សាស្រាវជ្រាវនយោបាយមកពីប្រទេសនីហ្សេរីយ៉ា លោក Emmanuel Igah បាននិយាយថា ការដែល G20 ដាក់បញ្ជូលសហភាពអាហ្រ្វិកជាសមាជិកគឺជាការ ទទួលស្គាល់តួនាទីដែលកាន់តែកើនឡើងរបស់ប្រទេសនៃពិភពលោក Global South ក្នុងបញ្ហាសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល។

យោងតាមលោក Emmanuel Igah បានឲ្យដឹងថា ទ្វីបអាហ្រ្វិកកំពុងក្ដាប់ក្នុងដៃនូវឧត្តមភាពដ៏ពិសេសអំពីចំនួនប្រជាជន ធនធានធម្មជាតិ។ អំពីចំនួនប្រជាជន អាហ្រ្វិកបច្ចុប្បន្នមានប្រជាជនជិត ១,៤ ពាន់លាននាក់ ដែលភាគច្រើនជាមនុស្សវ័យក្មេង ហើយគ្រោងនឹងកើនឡើងទ្វេដងនាឆ្នាំ ២០៥០  ស្រូបយក ១/៤ នៃចំនួនប្រជាជនពិភពលោក។ អាហ្រ្វិកក៏ស្រូបយក ៦០% នៃធនធានថាមពលកកើតឡើងវិញរបស់ពិភពលោក និង ៣០% នៃធនធានរ៉ែ ដែលដើរតួយ៉ាងសំខាន់ចំពោះបច្ចេកវិទ្យាកាបូនទាបដែលពិភពលោកកំពុងកសាង សំដៅប្រយុទ្ធប្រឆាំងនឹងការប្រែប្រូលអាកាសធាតុ។ ដូច្នេះហើយ ឥទ្ធិពលចរចារបស់អាហ្វ្រិកនឹងកើនឡើងនៅពេលចូលជាសមាជិក G20។

 “អាហ្វ្រិកទទួលបានអត្ថប្រយោជន៍ជាច្រើននៅពេលចូលជាសមាជិក G20។ ឧទាហរណ៍ថា ការចរចាតម្លៃវត្ថុធាតុដើមធាតុចូល  នាបច្ចុប្បន្ន អាហ្រ្វិកកំពុងត្រូវបានគេដាក់តម្លៃទាបសម្រាប់វត្ថុធាតុដើម ដែលបានរុករកក្នុងទ្វីបរបស់ខ្លួន ខណៈពេលដែលប្រទេសនាំចូលធំបំផុតរបស់ទ្វីបអាហ្រ្វិកគឺសុទ្ធតែជាសមាជិក G20 ។ ដូច្នេះ ដំបូងឡើយ អាហ្រ្វិកត្រូវមានសំឡេងរួម មិនប្រើប្រាស់ប្រទេសមួយប្រឆាំងនឹងប្រទេសមួយក្នុងប្លុក ដែលបណ្ដាលឲ្យទ្វីបរងគ្រោះផងដែរ”។

ចំពោះមជ្ឈដ្ឋានអ្នកសង្កេតការណ៍ ជ័យជំនះផ្នែកការទូតរបស់ទ្វីបអាហ្រ្វិកក្នុងកិច្ចប្រជុំកំពូល G20 ឆ្នាំនេះក៏ជាសញ្ញាថ្មីមួយដែលអះអាងបន្ថែមអំពីនិន្នាការលេចធ្លោក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនៅលើឆាកអន្តរជាតិ ពោលគឺតួនាទីកាន់តែកើនឡើងអំពីសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយរបស់ " ពិភពលោក Global South" មានន័យថាបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍នៅអាហ្រ្វិក អាស៊ី និងអាមេរិកឡាទីន។

នេះក៏ជាការវាយតម្លៃរបស់លោក Lula da Silva ប្រធានាធិបតីប្រេស៊ីល ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេនបន្ទាប់របស់ G20 ។ ប្រធានាធិបតីប្រេស៊ីលបានអះអាងថា នៅពេលដែលកិច្ចប្រជុំកំពូល G20 ធ្វើប្រព្រឹត្តិទៅប្រទេសប្រេស៊ីលនាឆ្នាំក្រោយ សម្លេងរបស់បណ្ដាប្រទេសនៅ ពិភពលោក Global South នឹងកាន់តែខ្លាំងក្លាថែមទៀតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ