G77 តស៊ូដើម្បី​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សង្គមប្រកបដោយ​សមភាព​ជាង​នៅ​ពិភពលោក

(VOVWORLD) - កិច្ចប្រជុំកំពូលនៃក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) និងចិនដែលប្រព្រឹត្តិទៅនាចុងសប្តាហ៍មុន (ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៦ ខែកញ្ញា) នៅទីក្រុងហាវ៉ាណា ប្រទេសគុយបាបានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ដូចជាកម្លាំងចលករអភិវឌ្ឍន៍ថ្មីរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចប្រជុំក៏បានលើកកម្ពស់សាររបស់ G77 ស្ដីពីតម្រូវការ ប្តូរជាមូលដ្ឋាននូវស្ថាប័នធំៗជាច្រើនក្នុងពិភពលោកនាពេលបច្ចុប្បន្ននេះ។
G77 តស៊ូដើម្បី​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សង្គមប្រកបដោយ​សមភាព​ជាង​នៅ​ពិភពលោក - ảnh 1លោកប្រធានរដ្ឋគុយបា Miguel Diaz-Canel

បង្រួញគម្លាត និងវិសមភាពអំពីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ដោយប្រធានបទ "បញ្ហាប្រឈមអភិវឌ្ឍន៍បច្ចុប្បន្ន៖ តួនាទីរបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍" កិច្ចប្រជុំកំពូល G77 និងចិនបានចំណាយពេលវេលាភាគច្រើន ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំដើម្បីផ្លាស់ប្តូរគ្នា លើកដំណោះស្រាយដើម្បីប្រែក្លាយកិច្ចសហប្រតិបត្តិការវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទៅជាយុទ្ធសាស្រ្តអភិវឌ្ឍន៍របស់ប្រទេសជាសមាជិកនានា។  បណ្ដាប្រទេសជាសមាជិក G77 ក៏បានសង្កត់ធ្ងន់លើការបង្រួញគម្លាតអភិវឌ្ឍន៍រវាងបណ្ដាប្រទេសជាសមាជិក G77 និងប្រទេសអភិវឌ្ឍន៍ ឆ្ពោះទៅរកការលុបបំបាត់ការរើសអើងក្នុងការទទួលបានសមិទ្ធិផលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ពិភពលោក។

ប្រធានប្រទេសម្ចាស់ផ្ទះគុយបា លោក Miguel Diaz-Canel បានឲ្យដឹងថា ទិន្នន័យរបស់អង្គការសហប្រជាជាតិបានបង្ហាញថា ប្រទេសចំនួន ១០ នៅលើពិភពលោកបានស្រូបយក ៩០% នៃការប្រកាសនីយបត្រចំនួន  និង ៧០% នៃការនាំចេញបច្ចេកវិទ្យាផលិតកម្មឌីជីថលជឿនលឿន។ ថ្នាក់ដឹកនាំគុយបា បានសង្កត់ធ្ងន់ថា បណ្ដាប្រទេស G77 ត្រូវតែតស៊ូដើម្បីលុបបំបាត់ភាពអយុត្តិធម៌នេះ ព្រោះថាគោលដៅកសាងពិភពលោកមួយដែលមានសមភាពជាងនេះ នឹងមិនអាចសម្រេចបានឡើយ ដរាបណាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍មួយចំនួនតិចនៅលើពិភពលោកនៅតែកាន់កាប់ និងគ្រប់គ្រងបច្ចេកវិទ្យាទំនើបភាគច្រើន ហើយមិនព្រមចែករំលែក៖

“យើងត្រូវតែប្រយុទ្ធសម្រាប់សិទ្ធិអភិវឌ្ឍន៍ ព្រោះថានេះក៏ជាសិទ្ធិរស់រានមានជីវិតផងដែរ។ មានតែពេលនោះប៉ុណ្ណោះទើប យើងនឹងមានឋានៈសមភាពក្នុងការចូលរួមក្នុងបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា”។

នៅពេលបិទបញ្ចប់នៃកិច្ចប្រជុំកំពូល បណ្ដាប្រទេសជាសមាជិក G77 បាន ចេញសេចក្តីថ្លែងការណ៍ទីក្រុង Havana ដោយបង្ហាញពីការយល់ដឹងរួម និងការស្រុះចិត្តគំនិតគ្នារបស់ប្លុកស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍មួយចំនួន។ G77 បានសង្កត់ធ្ងន់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាកម្លាំងចលករផង និងជាកាតាលីករផងសម្រាប់កំណើនប្រកបដោយបរិយាប័ន។ បណ្តាប្រទេសជាសមាជិក G77 ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការខាងជើង-ខាងត្បូងអំពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ ជំរុញកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ជំរុញគំរូត្រីភាគី និងយន្តការសហប្រតិបត្តិការថ្មីក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

 បង្កើតសណ្តាប់ធ្នាប់ថ្មី ប្រកបដោយសមភាពជាង

ក្រៅពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បណ្ដាប្រទេសជាសមាជិក G77 ក៏បានបញ្ចេញសម្លេងយ៉ាងខ្លាំងក្លាអំពីស្ថានភាពពិភពលោកបច្ចុប្បន្ន និងទាមទារឱ្យមានការផ្លាស់ប្តូរជាមូលដ្ឋានអំពីអភិបាលកិច្ចពិភពលោក។

ប្រធានាធិបតីអាហ្សង់ទីន លោក Alberto Fernandez បានចាត់ទុកថា ជំងឺរាតត្បាត កូវីដ ១៩ បានគូសសញ្ញារបត់យុគសម័យមួយ នៅពេលលាតត្រដាងនូវវិសមភាពក្នុងការទទួលបានវ៉ាក់សាំងរវាងប្រទេសនានា ព្រោះថាវ៉ាក់សាំងចំនួន ៩០% ស្ថិតនៅក្នុងដៃរបស់ប្រទេសប្រហែល ១០ តែប៉ុណ្ណោះ ។ ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas និងប្រធានាធិបតីកូឡុំប៊ីលោក Gustavo Petro បានរិះគន់ស្តង់ដារទ្វេរដងនៃប្រទេសមហាអំណាចជាច្រើននៅពេលដោះស្រាយជម្លោះធំៗនៅពិភពលោក ព្រមទាំងស្នើឱ្យអង្គការសហប្រជាជាតិគោរពសំឡេងពីប្រទេសភាពខាងត្បូងដទៃទៀត ។

G77 តស៊ូដើម្បី​សណ្តាប់ធ្នាប់​សេដ្ឋកិច្ច​សង្គមប្រកបដោយ​សមភាព​ជាង​នៅ​ពិភពលោក - ảnh 2អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres 

ការអំពាវនាវនេះ ទទួលបានការគាំទ្ររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ។ ប្រមុខអង្គការសហប្រជាជាតិបានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងទៅ ប្រទេសភាគខាងត្បូងបានក្លាយទៅជាជនរងគ្រោះដ៏ធំបំផុតនៃវិបត្តិជាច្រើនដែលផ្ដើមចេញពីប្រទេសអភិវឌ្ឍន៍។ ដូច្នេះហើយ អគ្គលេខាធិការអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អឋានៈរបស់ពិភពលោកខាងត្បូងក្នុងឆាកអន្តរជាតិ ហើយបានមានប្រសាសន៍ថា ពិភពលោកចាំបាច់ត្រូវកែតម្រូវភាពអយុត្តិធម៌ចំពោះប្រទេសកំពុងអភិវឌ្ឍន៍៖

“ភាពក្រីក្រកំពុងកើនឡើង តម្លៃកំពុងកើនឡើង កញ្ចប់បំណុលកើនឡើងខ្ពស់ ហើយគ្រោះមហន្តរាយអាកាសធាតុកាន់តែកើតមានជាប្រចាំ។ ប្រព័ន្ធ និងក្របខ័ណ្ឌសកលបានបរាជ័យ។ ការសន្និដ្ឋានគឺច្បាស់ណាស់៖ ពិភពលោកកំពុងធ្វើឲ្យប្រទេសកំពុងអភិវឌ្ឍបរាជ័យក្នុង “។

ក្នុងសេចក្តីប្រកាសជាផ្លូវការដែលចេញផ្សាយក្រោយសម័យបិទកិច្ចប្រជុំ ប្រទេសម្ចាស់ផ្ទះគុយបាបានឲ្យដឹងថា លោកប្រធានរដ្ឋគុយបា Miguel Diaz-Canel នឹងនាំយកសាររបស់ G77 ទៅកាន់សប្តាហ៍ជាន់ខ្ពស់ (ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៦ ខែកញ្ញា) នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី (UNGA-78) នៅទីក្រុងញូវយ៉ក ។ គុយបាបានប្រកាសថាក្នុងនាមជាប្រធានប្តូរវេនរបស់ G77 គុយបានឹង ការពារផលប្រយោជន៍និងការទាមទារស្របច្បាប់របស់ប្លុក ចាប់ផ្តើមពីសម័យសន្ទនាជាន់ខ្ពស់ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍនាថ្ងៃទី ២០ ខែកញ្ញា។ក្រុមអ្នកសង្កេតការណ៍ចាត់ទុកថា កិច្ចប្រជុំកំពូល G77 បានចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាត្រឹមតែប៉ុន្មានថ្ងៃមុនសប្តាហ៍ជាន់ខ្ពស់នៃមហាសន្និបាតអង្គការសហប្រជាជាតិបានសរឲ្យឃើញថាបណ្តាប្រទេសភាគខាង
ត្បូងកាន់តែប្តេជ្ញាចិត្តកំណត់តួនាទីសំខាន់ និងឋានៈឯករាជ្យជាងរបស់ប្រទេសទាំងនេះក្នុងប្រព័ន្ធអភិបាលកិច្ចសកល។ លើសពីនេះ ការខកចិត្តរបស់បណ្ដាប្រទេសជាសមាជិក G77 ក៏នឹងបង្កើនសម្ពាធ ចាប់បង្ខំឱ្យស្ថាប័ននយោបាយ និងហិរញ្ញវត្ថុអន្តរជាតិជាច្រើនត្រូវធ្វើកំណែទម្រង់យ៉ាងជាក់ស្ដែង ដើម្បីឆ្លើយតបនឹងបញ្ហាសាកល្បងសកលនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ