កិច្ចខិតខំប្រឹងប្រែងស្ដារប្រទេសស៊ីរីឡើងវិញ

(VOVWORLD) - ក្រោមប្រធានបទ “ជួយឧបត្ថម្ភសម្រាប់អនាគតនៃស៊ីរីនិងតំបន់” កិច្ចប្រជុំ ពោលខាងលើដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនា បានទាក់ ទាញការយកចិត្តទុកដាក់របស់អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិលរាប់ រយអង្គភាពមកពីស៊ីរី តំបន់និងអន្តរជាតិ។ បន្តលទ្ធផលនៃកិច្ចប្រជុំ២លើកមុន កិច្ចប្រជុំលើកនេះបានផ្ដោតទៅលើបញ្ហាសំខាន់ៗទាក់ទិនដល់ជំនួយមនុស្សធម៌ ការសាកល្បងដែលប្រជាជនស៊ីរីក៏ដូចជាសហគមន៍ទទួលជនភៀសខ្លួននានា ត្រូវ ប្រឈមផងដែរ។
កិច្ចខិតខំប្រឹងប្រែងស្ដារប្រទេសស៊ីរីឡើងវិញ - ảnh 1 គំណូបាក់បែកនៅស៊ីរី (រូបថត៖ AP)

  នាថ្ងៃទី១៤ ខែមីនា កិច្ចប្រជុំអំពីជំនួយឧបត្ថម្ភសម្រាប់ស៊ីរីលើកទី៣នៅរាជធានីព្រុចសែល (បែលហ្ស៊ិក) ក្រោមសហអធិបតីភាពភាពរបស់សហភាពអឺរ៉ុប (EU) និងអង្គការសហប្រជាជាតិ (អ.ស.ប) បានបិទបញ្ចប់ក្រោយរយៈពេល៣ថ្ងៃប្រជុំ។ កិច្ចប្រជុំលើកនេះគឺសំដៅកៀងគរជំនួយឧបត្ថម្ភជាច្រើនថែមទៀតពីសហគមន៍អន្តរជាតិដើម្បីជួយស្ដារប្រទេសស៊ីរីឡើងវិញ ក្រោយពីរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាមក្នុងរយៈពេលច្រើនឆ្នាំកន្លងមក។ ប៉ុន្តែ ភារកិច្ចនេះមិនងាយស្រួលទេ ពេលដែលសង្គ្រាមបានបំផ្លាញចោលយ៉ាងធ្ងន់ធ្ងរហេដ្ឋារចនាសម្ព័ន្ធនិងមូលដ្ឋានគ្រឹះផ្នែកសេដ្ឋកិច្ចនានានៅប្រទេសមជ្ឈឹមបូព៌ានេះ។

        ក្រោមប្រធានបទ “ជួយឧបត្ថម្ភសម្រាប់អនាគតនៃស៊ីរីនិងតំបន់” កិច្ចប្រជុំពោលខាងលើដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៤ ខែមីនា បានទាក់ទាញការយកចិត្តទុកដាក់របស់អង្គការក្រៅរដ្ឋាភិបាល អង្គការសង្គមស៊ីវិលរាប់រយអង្គភាពមកពីស៊ីរី តំបន់និងអន្តរជាតិ។ បន្តលទ្ធផលនៃកិច្ចប្រជុំ២លើកមុន កិច្ចប្រជុំលើកនេះបានផ្ដោតទៅលើបញ្ហាសំខាន់ៗទាក់ទិនដល់ជំនួយមនុស្សធម៌ ការសាកល្បងដែលប្រជាជនស៊ីរីក៏ដូចជាសហគមន៍ទទួលជនភៀសខ្លួននានា ត្រូវប្រឈមផងដែរ។

        ជំនួយអន្តរជាតិគឺចាំបាច់

        ស៊ីរីធ្លាប់ជាខឿនសេដ្ឋកិច្ចលំដាប់មធ្យមនៃពិភពលោក ដែលអភិវឌ្ឍន៍ដោយឈរលើផ្នែកមុខព្រួញចំនួន៣រួមមាន កសិកម្ម ប្រេងឧស្ម័ន ឧស្សាហកម្មនិងសេវាកម្ម។ ប៉ុន្តែ អ្វីៗគ្រប់បែបយ៉ាងបានដួលរលំចាប់តាំងពីព្រឹត្តិការណ៍ “និទាឃរដូវអារ៉ាប់” ឆ្នាំ២០១១។ ជម្លោះអស់រយៈពេលច្រើនឆ្នាំកន្លងទៅ បានបំផ្លាញចោលហេដ្ឋារចនាសម្ព័ន្ធនិងសមត្ថភាពអភិវឌ្ឍឧស្សាហកម្មសឹងតែទាំងអស់នៃប្រទេសនេះ ហើយធ្វើអោយខឿនសេដ្ឋកិច្ចស៊ីរីអន់ថយបីទសវត្ស។ ដំណើរការស្ដារប្រទេសស៊ីរីឡើងវិញ ត្រូវបានព្យាករណ៍ នឹងជួបការលំបាកមិនតិចទេ ព្រោះថា ថវិកាជាតិត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមប្រឆាំងនឹងភាគីប្រឆាំងក៏ដូចជាកម្លាំងភេរវកម្មផងដែរ។ តាមប្រធានាធិបតីស៊ីរីលោក Bashar al-Assad បានប៉ាន់ស្មានថា ការស្ដារប្រទេសស៊ីរីឡើងវិញនឹងចំណាយទឹកប្រាក់ពី ២៥០ទៅ៤០០ពាន់លានដុល្លាអាមេរិក។ ក្នុងពេលជាមួយគ្នានោះ មជ្ឈដ្ឋានអ្នកជំនាញបានចាត់ទុក ថា តែការជំនះពុះពារលើផលវិបាកដោយសង្គ្រាមបង្កឡើងនឹងចំណាយពី១០ទៅ១៥ឆ្នាំ ខណៈដែលការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ និងការស្ដារខឿនសេដ្ឋកិច្ចអោយសម្រេចបាននូវកំណើនស្មើរគ្នានឹងដំណាក់កាលមុនឆ្នាំ២០១១ នឹងចំណាយពេលវេលាជាច្រើនថែមទៀត ព្រមទាំងត្រូវការមានជំនួយដ៏ធំធេងពីសហគមន៍អន្តរជាតិ ទៀតផង។

        ការខូចខាតផ្នែកសេដ្ឋកិច្ចគឺធំធេងណាស់ ខណៈដែលប្រភពធនធានមនុស្សក៏ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ តាមអង្គការសហប្រជាជាតិបានអោយដឹងថា ជនស៊ីវីលរាប់សែននាក់ត្រូវស្លាប់ដោយសារសង្គ្រាម ហើយ មនុស្សរាប់លាននាក់ត្រូវជម្លៀសដើម្បីស្វែងរកលំនៅដ្ឋានសុខសាន្តត្រាណជាង។ សង្គ្រាមក៏ធ្វើអោយ៣/៤នៃបរិមាណមនុស្សក្នុងវ័យអាយុធ្វើពលកម្ម អត់មានការងារធ្វើផងដែរ។ ក្រៅពីនោះ ការដួលរលំនៃប្រព័ន្ធសេវាកម្មជាសារវ័ន្តនិងផ្នែកសុខាភិបាល ក៏ធ្វើអោយមនុស្សយ៉ាងច្រើនលើសុបត្រូវស្លាប់ដោយសារអាសន្នរោគនិងការខ្វះខាតសេវាថែទាំសុខាភិបាល។ក្នុងបរិបទនោះ ជំនួយឧបត្ថម្ភរបស់សហគមន៍អន្តរជាតិនឹងបង្កើតកម្លាំងចលករដើម្បីជួយស្ដារប្រទេសស៊ីរីឡើងវិញ។

កិច្ចខិតខំប្រឹងប្រែងស្ដារប្រទេសស៊ីរីឡើងវិញ - ảnh 2 ទិដ្ឋភាពនៃជំរុំជនភៀសខ្លួនមួយកន្លែងនៅស៊ីរី (រូបថត៖ AFP/TTXVN)

        ការខិតខំប្រឹងប្រែងរបស់ស៊ីរី

        រួមជាមួយការជួយឧបត្ថម្ភអន្តរជាតិ រដ្ឋាភិបាលស៊ីរីក៏បានខិតខំប្រឹងប្រែងជំនះពុះពារលើផលវិបាកដោយសង្គ្រាមបង្កឡើងផងដែរ។ លើវិស័យការទូត ស៊ិរីកំពុងស្ដារទំនាក់ទំនងឡើងវិញជាមួយ សហគមន៍បណ្ដាប្រទេសអារ៉ាប់ សំដៅស្វែងរកប្រភពទុន។ នាដើមខែមីនាកន្លងទៅ គណៈប្រតិភូស៊ីរីដឹកនាំដោយប្រធានរដ្ឋសភាលោក Hammouda Sabbagh បានអញ្ជើញទៅកាន់រដ្ឋធានី Amman នៃប្រទេសហ៊្សកដានីដើម្បីចូលរួមកិច្ចប្រជុំសហភាពអន្តរសភាអារ៉ាប់ (AIPU)។ នេះជាការបោះជំហានមួយរបស់ស៊ីរីក្នុងដំណើរការសមាហរណកម្មឡើងវិញទៅក្នុងខឿននយោបាយក្នុងតំបន់។ មុននោះ នាខែធ្នូ ឆ្នាំ ២០១៨ រដ្ឋធានី Damascus បានទទួលបដិសណ្ឋារកិច្ចប្រធានាធិបតីស៊ូដង់លោក Omar Bashir មកបំពេញទស្សនកិច្ច ខណៈដែលអេមីរ៉ាតអារ៉ាប់រួម (UAE) និងបារ៉ែនបានសម្រេចបើកស្ថានទូតនៅស៊ីរីឡើងវិញ។

        លើវិស័យសេដ្ឋកិច្ច នាខែមករាកន្លងទៅ ស៊ីរីនិងអ៊ីរ៉ង់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាច្រើនទាក់ទិនដល់សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ មុននោះ នាចុងខែធ្នូឆ្នាំ២០១៨ ស៊ីរីនិងសហព័ន្ធរុស្ស៊ីក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការមួយចំនួនស្ដីពីសេដ្ឋកិច្ច វិទ្យាសាស្ត្រនិងឧស្សាហកម្ម ផងដែរ។

        ជម្លោះនៅស៊ីរីបានអូសបន្លាយរហូតដល់ឆ្នាំទី៩ហើយ។ កិច្ចប្រជុំស្ដីពីជំនួយឧបត្ថម្ភសម្រាប់ស៊ីរីលើកទី៣ប្រព្រឹត្តទៅក្នុងកាលៈទេសៈដែលសង្គ្រាមនៅស៊ីរីមិនទាន់បញ្ចប់នៅឡើយ។ សង្ឃឹមថា រួមជាមួយការខិតខំប្រឹងប្រែងរបស់ប្រជាជនស៊ីរីផ្ទាល់ខ្លួននោះ គឺការសន្យានានាដែលសម្រេចបាននៅកិច្ចប្រជុំលើកនេះ នឹងរួមចំណែកទៅក្នុងដំណើរការស្ដារប្រទេសស៊ីរីឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ