(VOVWORLD) - កិច្ចប្រជុំកំពូលនៃក្រុមប្រទេសឧស្សាហកម្មរីកចម្រើនទាំង ៧ (G7) ឆ្នាំនេះបាន បញ្ចប់នៅថ្ងៃទី ១៧ ខែមិថុនានៅទីក្រុង Alberta ប្រទេសកាណាដា។ ការបិទកិច្ចប្រជុំ កំពូលដោយមិនអាចចេញសេចក្តីថ្លែងការណ៍រួមណាមួយលើប្រធានបទសំខាន់ៗ រួម ជាមួយនឹងការសម្រេចចិត្តចាកចេញពីកិច្ចប្រជុំមុនការរំពឹងទុករបស់ប្រធានាធិបតីអាមេរិកលោក Donald Trump បានធ្វើឲ្យកិច្ចប្រជុំកំពូល G7 មិនអាចសម្រេចបាននូវ គោលដៅដ៏ធំបំផុតនោះគឺបង្រួមការខ្វែងគំនិតគ្នាដែលកំពុងកើនឡើងនាពេលកន្លង មក រវាងសហរដ្ឋអាមេរិក និងសមាជិកដទៃនៅក្នុងក្រុមនេះ។
ក្រុមនេះបានជួបប្រជុំគ្នារយៈពេល ៣ ថ្ងៃចាប់ពីថ្ងៃទី ១៥-១៧ ខែមិថុនានៅទីក្រុង Kananaskis រដ្ឋ Alberta ប្រទេសកាណាដា ហើយបណ្តាប្រទេស G7 និងដៃគូ បានបិទបញ្ចប់កិច្ចប្រជុំកំពូលដោយគ្មានសេចក្តីថ្លែងការណ៍រួមនោះឡើយ ដែលបាន ជំនួសដោយការចេញសេចក្តីថ្លែងការណ៍ស្តីពីវិស័យជាក់លាក់មួយចំនួន។
ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រឡប់ពីកិច្ចប្រជុំកំពូល G7 នៅកាណាដា នៅមូលដ្ឋានរួម Andrews រដ្ឋ Maryland សហរដ្ឋអាមេរិក នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Kevin Lamarque) |
ការខ្វែងគំនិតគ្នារវាងសហរដ្ឋអាមេរិកនិងសមាជិកដទៃ
ការវាយប្រហារជាមុនរបស់អ៊ីស្រាអែលទៅលើអ៊ីរ៉ង់នៅថ្ងៃទី ១៣ ខែមិថុនា និងការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់ មុនពេលបើកកិច្ចប្រជុំកំពូល G7 នៅកាណាដា បានបង្កឱ្យមានស្រមោលលើកិច្ចប្រជុំនេះ ដោយបង្វែរទិសអាទិភាពជាច្រើននៃកិច្ច ពិភាក្សាដែលប្រទេសម្ចាស់ផ្ទះកាណាដាបានកំណត់ពីមុន។ ផលប៉ះពាល់ដ៏ធំបំផុត នៃវិបត្តិមជ្ឈិមបូព៌ាទៅលើកិច្ចប្រជុំកំពូល G7 នោះ គឺការដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានចាកចេញពីកិច្ចប្រជុំ ត្រឹមតែ ១ ថ្ងៃបន្ទាប់ពីមកដល់ កាណាដាប៉ុណ្ណោះ ដើម្បីត្រឡប់ទៅទីក្រុងវ៉ាស៊ីនតោនវិញដើម្បីពិភាក្សាអំពីជម្រើស សម្រាប់ដោះស្រាយជម្លោះ។ លើសពីនេះ ជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ក៏បានលាត ត្រដាងការខ្វែងគំនិតគ្នាដ៏ធំរវាងសហរដ្ឋអាមេរិក និងសមាជិកអឺរ៉ុបនៃ G7 នៅពេល ដែលប្រធានាធិបតីអាមេរិកលោក Donald Trump កាន់តែជំរុញវិធីអភិក្រមដ៏តឹងតែង ចំពោះបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ខណៈដែលបណ្តាប្រទេសអឺរ៉ុបផ្តល់អាទិភាពដល់ដំណោះ ស្រាយការទូត និងការសន្ទនា។
ប្រធានបទមួយទៀតដែលប្រទេសម្ចាស់ផ្ទះកាណាដា និងសមាជិកអឺរ៉ុបនៃ G7 (អាល្លឺម៉ង់ បារាំង អង់គ្លេស អ៊ីតាលី) ទន្ទឹងរងចាំនោះ គឺការបញ្ចុះបញ្ចូលអាមេរិកឱ្យបង្កើនទណ្ឌកម្មលើរុស្ស៊ី ដោយសារជម្លោះរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែក៏ទទួលរងបរាជ័យដែរ នៅពេលដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានរិះគន់ជាសាធារណៈ លើប្រទេស G7 ដោយការដករុស្ស៊ីចេញពី ក្រុម G8 ក្នុងឆ្នាំ ២០១៤ ដោយនិយាយថា នេះគឺជាកំហុសដែលនាំទៅការប្រឈមមុខគ្នាដ៏តានតឹងរវាងរុស្ស៊ីនិងប្រទេសលោកខាងលិចនាបច្ចុប្បន្ន។ G7 ក៏បរាជ័យក្នុងការចេញសេចក្តីថ្លែងការណ៍រួមស្តីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនដោយសារការប្រឆាំងរបស់អាមេរិក។ កាណាដា និងសម្ព័ន្ធមិត្តផ្សេង ទៀតបានប្រកាសបទដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងរុស្ស៊ី ហើយបានប្រកាសផ្តល់ជំនួយ ដល់អ៊ុយក្រែន ប៉ុន្តែសហរដ្ឋអាមេរិកមិនយល់ព្រមអនុវត្តន៍នោះឡើយ។ យោងតាម ប្រធានាធិបតីអាមេរិក លោក Donald Trump នេះមិនមែនជាវិធីអភិក្រមរបស់សហរដ្ឋ អាមេរិកទេ៖
"ខ្ញុំកំពុងរង់ចាំមើលថា តើមានកិច្ចព្រមព្រៀងជាមួយរុស្ស៊ីដែរឬអត់។ ហើយ កុំភ្លេចថា បទដាក់ទណ្ឌកម្មមានការចំណាយច្រើនណាស់ ធ្វើឱ្យសហរដ្ឋអាមេរិក ខាតបង់ទឹកប្រាក់រហូតដល់រាប់ពាន់លានដុល្លារ។ ការដាក់ទណ្ឌកម្មមិនងាយស្រួលទេ ហើយមិនមែនជារឿងមួយផ្លូវដែរ"។
ការសម្រេចចិត្តចាកចេញពីកិច្ចប្រជុំកំពូល G7 មុនការរំពឹងទុករបស់លោក Donald Trump ក៏បានធ្វើឱ្យផែនការពីមុនរបស់ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងជប៉ុន អំពីការសន្ទនាស៊ីជម្រៅជាមួយលោក Donald Trump ទាក់ទងនឹងគោលនយោបាយពន្ធគយនិងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកត្រូវបរាជ័យផងដែរ។
លទ្ធផលគួរឱ្យកត់សម្គាល់មួយចំនួន
ខណៈពេលដែលមិនអាចចេញសេចក្តីថ្លែងការណ៍អំពីទស្សនៈរួម ដែលជាទម្លាប់បន្ទាប់ពីកិច្ចប្រជុំលើកមុនៗនោះ ប៉ុន្តែកិច្ចប្រជុំកំពូល G7 ឆ្នាំនេះក៏បានចេញ សេចក្តីថ្លែងការណ៍រួមស្តីពីវិស័យជាក់លាក់មួយចំនួន។
នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni ចូលរួមកិច្ចប្រជុំមួយក្នុងក្របខ័ណ្ឌកិច្ចប្រជុំកំពូលមេដឹកនាំ G7 នៅទីក្រុង Kananaskis រដ្ឋ Alberta ប្រទេសកាណាដា នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Amber Bracken) |
គួរកត់សម្គាល់បំផុតគឺសេចក្តីថ្លែងការណ៍ស្តីពីបញ្ញាសិប្បនិមិត្ត (AI) ដែលត្រូវ បានចាត់ទុកថា ជាសេចក្តីថ្លែងការណ៍លម្អិតបំផុតពីមុនមករបស់ថ្នាក់ដឹកនាំ G7។ សេចក្តីថ្លែងការណ៍នេះសន្យាពីវិធីអភិក្រមមួយ ដែលយកមនុស្សជាស្នូល ក្នុងការ អនុវត្តបច្ចេកវិទ្យាជឿនលឿន ក្នុងគោល
បំណងបង្កើនវិបុលភាព នាំមកនូវផល ប្រយោជន៍ដល់សង្គម និងដោះស្រាយបញ្ហាប្រឈមបន្ទាន់ជាសកល ជាពិសេសការ លើកកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច និងការពង្រឹងសន្តិសុខជាតិ។ លើសពីនេះ កិច្ចប្រជុំ G7 ឆ្នាំនេះក៏បានលើកឡើងជាលើកដំបូងអំពីប្រធានបទមួយចំនួនទៀតដែលជា ក្ដីកង្វល់របស់ប្រទេសសមាជិកជាច្រើន។ នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានមានប្រសាសន៍ថា៖
"យើងខ្ញុំបានលើកយកប្រធានបទជាច្រើនមកកិច្ចពិភាក្សាសំខាន់ៗនៃ G7 ដូចជា បញ្ហា
ជនភៀសខ្លួន ដែលត្រូវបានលើកឡើងជាលើកដំបូងនៅកម្រិត G7 ហើយមាន សេចក្តីថ្លែងការណ៍រួមមួយក្នុងឆ្នាំនេះ ឬបញ្ញាសិប្បនិមិត្ត (AI) ដែលជាបញ្ហាសំខាន់ ណាស់ក្នុងយុគសម័យបច្ចុប្បន្ន។ លើសពីនេះ មានប្រធានបទយុទ្ធសាស្ត្រមួយទៀត គឺសារធាតុរ៉ែសំខាន់ៗ"។
លើបញ្ហាបរិស្ថាន កិច្ចព្រមព្រៀងមួយដែលមានឈ្មោះថា "ធម្មនុញ្ញភ្លើងឆេះព្រៃ Kananaskis" ត្រូវបានបង្កើតឡើង ដោយគូសបញ្ជាក់ពីជំហានដែលប្រទេស G7 ទាំងអស់ និងប្រទេសភ្ញៀវទាំង ៥ រួមមាន អូស្ត្រាលី ឥណ្ឌា ម៉ិកស៊ិក កូរ៉េខាងត្បូង និងអាហ្វ្រិកខាងត្បូង គ្រោងនឹងអនុវត្តន៍ដើម្បីការពារភ្លើងឆេះព្រៃ សហការស្រាវជ្រាវ និងខិតខំប្រឹងប្រែងកសាងសហគមន៍ឡើងវិញ។ ក្រៅពីនោះ ថ្នាក់ដឹកនាំ G7 ក៏បានចុះ ហត្ថលេខាលើសេចក្តីប្រកាសអំពីការសន្យាដោះស្រាយគ្រោះជួញដូរមនុស្សឆ្លង ដែនផងដែរ។
នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ចាប់ដៃគ្នាមុនពេលថតរូបនៅកិច្ចប្រជុំកំពូល G7 នៅទីក្រុង Kananaskis រដ្ឋ Alberta ប្រទេសកាណាដា នាថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ (រូបថត៖ REUTERS/Amber Bracken) |
ព្រឹត្តិការណ៍ទ្វេភាគីគួរឱ្យកត់សម្គាល់មួយទៀតនៅខាងក្រៅកិច្ចប្រជុំកំពូល G7 គឺការបញ្ចប់ភាពតានតឹងការទូតរវាងកាណាដានិងឥណ្ឌាចាប់តាំងពីឆ្នាំ ២០២៣ មក នៅពេលដែលនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានចូលរួមកិច្ចប្រជុំ ហើយរួមជាមួយនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney ធ្វើការសន្យានាំឱ្យ ទំនាក់ទំនងរវាងប្រទេសទាំងពីរវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕