កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង៖ ទស្សនៈវិស័យសម្រាប់៣០ឆ្នាំខាងមុខ

(VOVWORLD) - កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូងដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង កំពង់ផែ Busan កូរ៉េខាងត្បូង ជាព្រឹត្តិការណ៍ការទូតធំនិងជាចំណែកមួយនៃ “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់កូរ៉េខាងត្បូង ក្នុងនោះអាស៊ាន ជាមជ្ឈភាព។ កិច្ចប្រជុំឆ្នាំនេះបានគូសសញ្ញានូវកិច្ចសហប្រតិបត្តិការគម្រប់៣០ឆ្នាំ រវាងអាស៊ាននិងកូរ៉េខាងត្បូង ព្រមទាំងជាឱកាសដើម្បីនាំទំនាក់ទំនងរវាងភាគី ទាំងពីរឡើងកំពស់ថ្មី ក៏ដូចជាកសាងទស្សនៈវិស័យសម្រាប់៣០ឆ្នាំខាងមុខផង ដែរ។
កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង៖ ទស្សនៈវិស័យសម្រាប់៣០ឆ្នាំខាងមុខ - ảnh 1ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in អញ្ជើញថ្លែងនៅពិធីបើកការដ្ឋានសាងសង់ទីក្រុងឆ្លាតវៃ Busan Eco-Delta (រូបថត៖ TTXVN) 

  ពីដៃគូក្លាយទៅជាដៃគូយុទ្ធសាស្ត្រ

        ទំនាក់ទំនងភាពជាដៃគូរវាងអាស៊ាននិងកូរ៉េខាងត្បូងចាប់ផ្ដើមកាលពីឆ្នាំ ១៩៨៩រហូតមកដល់ពេលនេះបានក្លាយទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធ សាស្ត្រ។ ការយល់ដឹងនិងជឿទុកចិត្តគ្នាទៅវិញទៅមកបានជួយអោយភាគីទាំង ពីរសម្រេចបានសម្លេងរួមក្នុងបញ្ហាជាច្រើន។

        ទំនាក់ទំនងនេះត្រូវបានកសាងឡើងដោយឈរលើមូលដ្ឋាននៃកិច្ចសហ ប្រតិបតិ្តការដ៏យូរអង្វែង ពិសេសកាលពីឆ្នាំ២០១០មក ក្រោយពីភាគីទាំងពីរលើក កម្រិតទំនាក់ទំនងឡើងភាពជាដៃគូយុទ្ធសាស្ត្រ។ ចាប់ពីឆ្នាំ២០១៤មក ភាគីទាំង ពីរបានចេញសេចក្ដីថ្លែងការណ៍រួម “ទស្សនៈវិស័យអនគាតនៃទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រ៖ កសាងជំនឿទុកចិត្ត បង្កើតសុភមង្គល”។ “គោលនយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” ត្រូវបានប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in ប្រកាសកាលពីឆ្នាំ២០១៧ បន្ទាប់ពីលោកឡើងកាន់អំណាច។ ចាប់តាំងពីនោះមក ទំនាក់ទំនងរវាងកូរ៉េខាងត្បូងជាមួយអាស៊ាននិយាយរួមក៏ដូច ជារវាងកូរ៉េខាងត្បូងជាមួយប្រទេសសមាជិកអាស៊ាននីមួយៗ មានការរីកចម្រើន យ៉ាងខ្លាំងក្លាលើវិស័យជាច្រើន។ ចំពោះទំនាក់ទំនងការទូត លោក Moon Jae-in បានក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូងដើមដំបូងដែលទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ានទាំង១០ក្នុងរយៈពេលលោកកាន់អំណាច។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នាបច្ចុប្បន្ន កូរ៉េខាងត្បូងបន្តជាដៃគូពាណិជ្ជកម្មនិងវិនិយោគិនផ្ទាល់ ធំទី៤របស់អាស៊ាន។ ទំហំពាណិជ្ជកម្មបានកើនប្រមាណ២០ដងបើធៀបនឹង៣០ ឆ្នាំមុននេះ។ ភាពស្រដៀងគ្នានិងការតភ្ជាប់គ្នាខាងវប្បធម៌ តន្ត្រី និងចំណីអាហារ បានកំពុងរួមចំណែកនាំទំនាក់ទំនងរវាងភាគីទាំងពីរអភិវឌ្ឍយ៉ាងឆាប់រហ័ស។

        ក្នុងពេលជាមួយគ្នានោះ ប្រទេសអាស៊ានទាំងអស់ក៏ទទួលស្វាគមន៍ “គោល នយោបាយឆ្ពោះទៅទិសខាងត្បូងថ្មី” របស់កូរ៉េខាងត្បូងយ៉ាងសកម្ម ដែលជួយ អោយកូរ៉េខាងត្បូងក្លាយទៅជាដៃគូមួយក្នុងចំណោមដៃគូដ៏ជិតស្និទ្ធនិងសំខាន់ជួរមុខរបស់អាស៊ាន។ កូរ៉េខាងត្បូងបានចូលរួមយន្តការបង្កើតនិងដឹកនាំដោយ អាស៊ានសឹងតែទាំងអស់ដូចជា កំពូលអាស៊ីបូព៌ា (EAS) វេទិកាសន្តិសុខតំបន់ (ARF) និងអាស៊ាន+៣។ ភាគីទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកក្នុងបញ្ហាអន្តរ ជាតិនានា សហប្រតិបត្តិការយ៉ាងស្អិតរមួតលើបញ្ហាតំបន់និងសកលលោក ដូចជាបញ្ហាអភិវឌ្ឍប្រកបដោយចីរភាព ទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនផ្សព្វផ្សាយសព្វាវុធសម្លាប់រង្គាល។ អាស៊ាននិងកូរ៉េខាងត្បូងបានចែករំលែក ទស្សនៈស្ដីពីបញ្ហាមានលក្ខណៈគោលការណ៍នានាដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិគោរពនិងការពារសេរីភាពនាវាចរណ៍និង អាកាសចរណ៍ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។

កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង៖ ទស្សនៈវិស័យសម្រាប់៣០ឆ្នាំខាងមុខ - ảnh 2 ថ្នាក់ដឹកនាំអាស៊ាននិងកូរ៉េខាងត្បូងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េខាងត្បូង (រូបថត៖ VGP)

        ធ្វើជាក់ស្ដែងភាវូបនីយកម្មនូវ “សហគមន៍អាស៊ាន-កូរ៉េខាងត្បូងរួមគ្នាអភិវឌ្ឍ”

        ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាជាច្រើន ក្នុងនោះសង្គ្រាម ពាណិជ្ជកម្មរវាងចិននិងអាមេរិកមិនទាន់បញ្ចប់នៅឡើយ កូរ៉េខាងត្បូងត្រូវការមានដៃគូ ថ្មីដើម្បីកាត់បន្ថយការពឹងផ្អែកទៅលើដៃគូប្រពៃណីនានា ក៏ដូចជាជួយបង្កើនឥទ្ធិពល នៅតំបន់ធំទូលាយមួយ ហើយអាស៊ានជាមួយនឹងឋានៈនិងតួនាទីកាន់តែកើន ឡើងពីមួយថ្ងៃទៅមួយថ្ងៃ បានលេចឡើងជាដៃគូគួរអោយជឿទុកចិត្ត។

        នាបច្ចុប្បន្ន អាស៊ានកំពុងខិតខំប្រឹងប្រែងអនុវត្តទស្សនៈវិស័យអាស៊ានឆ្នាំ ២០២៥។ នាឆ្នាំ២០២០ អាស៊ាននឹងផ្ដោតទៅលើការពង្រឹងសាមគ្គីភាព ជំរុញការ តភ្ជាប់តំបន់ លើកកំពស់សមត្ថភាពបន្សាំនិងឆ្លៀតយកឱកាសនៃបដិវត្តន៍ ឧស្សាហកម្មលើកទី៤ ជំរុញខ្លាំងនូវការជួបប្រាស្រ័យវប្បធម៌ ការជួបប្រាស្រ័យ រវាងប្រជាជននិងប្រជាជន ក្នុងនោះបង្កើនការតភ្ជាប់សេដ្ឋកិច្ចក្នុងប្លុក លើកកំពស់ ទំនាក់ទំនងរវាងអាស៊ានជាមួយដៃគូនានា រួមទាំងកូរ៉េខាងត្បូងទៀតផង។ ទស្សនៈដ៏ឥតងាករេរបស់អាស៊ាននោះគឺគាំទ្រចំពោះការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េទាំងស្រុង អំពាវនាវអោយភាគីនានារក្សាកិច្ចសន្ទនា អនុវត្តយ៉ាង ពេញលេញនូវកិច្ចព្រមព្រៀងដែលសម្រេចបាន ឆ្ពោះទៅរកគោលដៅរក្សាសន្តិ ភាពប្រកបដោយយូរអង្វែងនិងចីរភាពនៅឧបទ្វីបកូរ៉េ។ ហេតុដូច្នេះហើយ សន្តិ សុខតំបន់និងអន្តរជាតិជាខ្លឹមសារសំខាន់មួយក្នុងទំនាក់ទំនងរវាងអាស៊ាននិងកូរ៉េខាងត្បូង ក្នុងនោះប្រទេសទាំងអស់សុទ្ធតែសង្កត់ធ្ងន់ថា ត្រូវការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព កិច្ចសហប្រតិបតិ្តការក្នុងតំបន់និងលើពិភពលោក។

        ដោយឈរលើមូលដ្ឋាននៃកិច្ចសហប្រតិបតិ្តការដ៏ល្អប្រសើរក្នុងអំឡុងពេល៣០ឆ្នាំកន្លងទៅ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-កូរ៉េខាងត្បូងលើកនេះនឹងជា របត់ថ្មីដែលកំណត់ទិសដៅនិងទស្សនៈវិស័យសម្រាប់ទំនាក់ទំនងនេះក្នុងរយៈ ពេល៣០ឆ្នាំខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះទេ នេះក៏ជាឱកាសដើម្បីលើកទឹកចិត្ត និងបញ្ជូនការបំផុសគំនិតទៅកាន់ប្រជាជន ធុរជន និងរដ្ឋាភិបាលទាំងអាស៊ាន និងកូរ៉េខាងត្បូង សំដៅធ្វើជាក់ស្ដែងភាវូបនីយកម្មនូវគោលដៅ “សហគមន៍ អាស៊ាន-កូរ៉េខាងត្បូងមួយរួមគ្នាអភិវឌ្ឍប្រកបដោយវិបុលភាពនិងសន្តិភាព ចំពោះប្រជាជន” ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ