កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម- EU

VOV- ដូចនឹងព័ត៌មានដែលយើងខ្ញុំបានផ្សាយហើយថា ក្នុងក្របខ័ណ្ឌដំណើរទស្សន
កិច្ច​នៅ EU រដ្ឋមន្ត្រិការបរទេសវៀតណាម Pham Binh Minh រួមជាមួយដំណាង​ជាន់​
ខ្ពស់របស់ EU ទទួលបន្ទុកអំពីគោលនយោបាយកិច្ចការបរទេសនិងសន្តិសុខ​និង​ជាអនុប្រធានគណៈកម្មា​ការអឺរុបលោកស្រី​Catherine Ashtonបាន​ចុះ​ហត្ថលេខា​ជា ផ្លូវការលើកិច្ចព្រមព្រៀងក្របខ័ណ្ឌដៃគូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ (PCA)
វៀតណាម- EU។ កិច្ចព្រមព្រៀងនេះត្រូវបានវាយតំលៃថា​នឹង​បង្កើត​ក្របខ័ណ្ឌ​កតិយុតថ្មីបើកទូលាយទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាមនិងEU ក្នុង​រយះពេលជាច្រើនឆ្នាំខាងមុខនេះ។ អ្នកនិពន្ធវិទ្យុសំលេងវៀតណាមបានមាន
អត្ថបទ​សរសេរ “កិច្ច​ព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖
ការ​បោះជំហាន​​សំខាន់មួយក្នុងទំនាក់ទំនងរវាងវៀតណាម- EU” ផ្តោតទៅ​លើ
អត្ថន័យនៃការ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះក៏ដូចជាយថាទស្សនៃទំនាក់
ទំនង​រវាងវៀតណាម- EU ក្នុងរយៈពេលខាងមុខ។

កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម- EU  - ảnh 1
កិច្ចព្រមព្រៀងដៃគូរនិងកិច្ចសហប្រតិបត្តិការ វៀតណាម- EU៖ ការបោះជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម- EU (http://phunuonline.com.vn)


          ការដែលវៀតណាមចុះហត្ថលេខាជាផ្លូវការលើ PCA ជាមួយ EU បានកត់​សម្គាល់នូវការបោះជំហាន​សំខាន់១អំពីគុណភាពនៃទំនាក់ទំនងរវាងភាគី​ទាំងពីរ។
ពីការដែល EU ជួយឧបត្ថម្ភវៀតណាមអភិវឌ្ឍន៍កាត់បន្ថយភាព​ក្រីក្រ​ផ្លាស់ប្តូរខឿន សេដ្ឋកិច្ចទៅជាទំនាក់ទំនងដៃគូរសមភាពនិងសហប្រតិបត្តិការលើគ្រប់វិស័យ។
PCA ជាភ័ស្តុតាងរស់រវើកនៃការអភិវឌ្ឃន៍លើគ្រប់វិស័យនិងជ្រាលជ្រៅ​របស់​វៀត
ណាម- EU៖ ការបោះ​ជំហានផ្លាស់ប្តូរយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងវៀតណាម​និងEUក្នុងរយៈពេលជាង២០ឆ្នាំកន្លងទៅទន្ទឹមនឹងនោះជាបង្គោលសំខាន់១នាំទំ
នាក់ទំនងរវាងភាគី​ទាំងពីរឡើងកំពស់ថ្មី។ ឆ្លើយសម្ភាសសារព័ត៌មានក្រោយពិធី
ចុះហត្ថលេខា​រដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា​បើប្រៀបនឹងកិច្ចព្រមព្រៀង
ក្របខ័ណ្ឌដែល​បាន​ចុះហត្ថលេខានាឆ្នាំ១៩៩៥រវាង​ វៀតណាមនិងគណះកម្មាធិការ
អឺរ៉ុប (EC)។ PCA លើកនេះបានឆ្លុះបញ្ចាំងដោយសម្របសម្រួលផលប្រយោជន៍​និង
អាទិភាពនៃ​ភាគីទាំងពីរ។

          “កិច្ចព្រមព្រៀង PCA លើកនេះគឺការបើកទូលាយក្របខ័ណ្ឌដែលវៀតណាម​
ត្រូវការ។ ទន្ទឹមនឹងនោះជាមួយ PCA EU ក៏អាចជំរុញកិច្ចសហប្រតិបត្តិការ​ជាមួយ​វៀតណាមក្នុងបណ្ដាវិស័យអន្តរជាតិសកល នោះគឺបង្ហាញតួនាទីរបស់វៀតណាម​
លើឆាកអន្តរជាតិ ឧទាហរណ៍ដូចជាវិស័យប្រែប្រួលអាកាសធាតុ ប្រឆាំង​ភេរវកម្ម​និងប្រឆាំងការរីកសាយអាវុធប្រល័យលោកជាដើម។”

វាយតម្លៃអំពីយ​ថាទស្សទំនាក់ទំនងវៀតណាម-EUក្រោយពីការចុះហត្ថលេខា​PCA
ជាផ្លូវការ រដ្ឋមន្រ្តីការបរទេសPham Binh Minh សង្កត់ធ្ងន់ថា ភាគីទាំង​ពីរមាន​មូល ដ្ឋានសុទិដ្ឋិនិយមយ៉ាងពេលលេញដោយមូលហេតុជាច្រើន។ នោះគឺ ថ្នាក់ដឹក​នាំ​ជាន់ខ្ពស់នៃភាគីទាំងពីរជានិច្ចកាលយកចិត្តទុកដាក់ដល់ទំនាក់ទំនងទ្វេ​ភាគី។ ទន្ទឹម
នឹងនោះ ដោយមានទីតាំងភូមិសាស្រ្តនយោបាយសេដ្ឋកិច្ចសំខាន់របស់វៀត​ណាម
ក្នុងតំបន់ ការ​អភិវឌ្ឍន៌ទំនាក់ទំនងជាមួយវៀត​ណាម​បង្កលក្ខណៈ​ងាយស្រួលដើម្បី
EU ជម្រុញទំនាក់ទំនង និងបង្កើនតួនាទី នៅតំបន់អាស៊ីអគ្នេយ៌។ ប្រការនេះកាន់តែ
បានពង្រឹង ថែមទៀតពេលដែលវៀតណាមបំពេញប្រកប​ដោយ​ជោគជ័យតួនាទីជា
ប្រធាន អាស៊ានឆ្នំា២០១០ និងចាប់ពី ថ្ងៃទី១កក្កដាខាងមុខវៀត​ណាម​ជាប្រទេស សម្រុះសម្រួលទំនាក់ទំនងអាស៊ាន EU និងកាន់ដំណែងជា​អគ្គលេខាធិការអាស៊ាននា ឆ្នាំ២០១៣ខាងមុខ។ មូលហេតុមួយទៀតគឺ សក្កានុភាព​សហប្រតិបត្តិការពាណិជ្ជកម្ម  វិនិយោគ រវាងភាគីទាំងពីរនៅធំធេងណាស់។ ទោះបីជា​ក្នុង​រយៈពេលកន្លងទៅ ទាំង វៀតណាមនិងEU ​ជួបប្រទះនឹងការលំបាក​អំពី​សេដ្ឋកិច្ច​ក្តី ប៉ុន្តែពាណិជ្ជកម្មទ្វេភាគី
មានការ កើនឡើងគួឲ្យគតសម្គាល។ ការដែល​វៀតណាមនិងEU ចុះហត្ថលេខាលើ 
PCA និងចាប់ផ្តើមដំណើការចរចារជាផ្លូវ​ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) នឹងជួយភាគីទាំងពីរពង្រីកសក្ដានុភាព​សេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ ប្រកប ដោយមានប្រសិទ្ធភាពជាងទៀត ​ឯកអគ្គរដ្ឋទូត ប្រធានដំណាង នៃគណះកម្មា​ការទ្វីបអឺរ៉ុប ប្រចាំនៅវៀតណាម លោក Franz Jessen បានចាត់ទុកថា៖ 

          “ដោយមិនអើពើដល់វិបត្តិ ​ទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីវៀតណាម -EU គឺមិនមានការខូចខាតអ្វីទេ។ ​ក្នុងឆ្នាំនេះ យើងអាចឃើញល្បឿនកំណើន យ៉ាងខ្លាំង ក្លាក្នុងតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាគី។ដូច្នេះខ្ញុំចាត់ទុកថា ការចរចារ FTA មិនគ្រាន់
តែ  នាំមកនូវផលប្រយោជន៍ អោយវៀតណាម​ប៉ុណ្ណោះទេ ​ថែម​ទាំងនាំមកនូវផល
ប្រយោជន៍អោយ EU ទៀតផង។”

          ការអនុវត្តន៍ បណ្ដាខ្លឹមសារនៃការព្រមព្រៀងដែលទទួលបានក្នុងកិច្ចព្រមព្រៀង
 PCA ក្នុងរយះពេលខាងមុខ នឹងជួបរាល់ការលំបាកសាក់ល្បង ក្នុង​ស្ថានភាពវិបត្តិ បំណុលសាធារណះនៅក្នុងដំបន់ចាយប្រាក់រួម EURO​​ នៅតែប្រព្រឹត្ត​ទៅដ៏ស្មុគ្គស្មាញ  ជះឥទ្ធិពលអសកម្មដល់ទំនាក់ទំនង ពាណិជ្ជកម្ម វិនិយោគ និងប្រភពទុនផ្តល់ជំនួយ
អភិវឌ្ឍន៍ជាផ្លូវការ របស់EUចំពោះវៀតណាម ក្នុងរយះ​ពេល​ខាងមុខនេះ។ ប៉ុន្តែ ជាមួយ សេចក្តីប្តេជ្ញាចិត្តនយោបាយយ៉ាងខ្លាំងក្លា របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ PCA នឹងជាបុព្វបទសំខាន់ ​បង្កើតកំលាំងចលករអោយ​ការ​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី វៀត
ណាម -EU កាន់តែជ្រាលជ្រៅជាងជាក់ស្ដែងជាង ​លើ​​គ្រប់វិស័យក្នុងរយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ